ចាប់ចោរលួចបាន​២​នាក់​មិនឃើញសមត្ថកិច្ចទៅទទួលយក​ដោះលែង​វិញ​

ចែករំលែក៖

ភ្នំពេញ​៖ សន្តិសុខ​ក្រុមហ៊ុន​កូ​មិន​ខ្មែរបានឃាត់ខ្លួនជនសង្ស័យ​២​នាក់​ខណៈ​ពួកគេកំពុង​​ចូល​លួច​ទ្រព្យសម្បត្តិ​របស់​ក្រុមហ៊ុន ប៉ុន្តែពេលឃាត់ខ្លួនបានមិនឃើញសមត្ថកិច្ចទៅទទួលយក ជនសង្ស័យទាំងពីរដោះស្រាយតាមច្បាប់ ពីរម៉ោងក្រោយមក ក៏សម្រេចដោះលែងឲ្យមានសេរីភាពវិញ ។

១២១

ការឃាត់ខ្លួនជនសង្ស័យពីរនាក់ខាងលើនេះបានប្រព្រឹត្តទៅ​កាលពី​វេលាម៉ោង​៥ និង​៣០​នាទី​ទៀបភ្លឺ ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០១៥ នៅ​ចំណុច​ក្នុង​ក្រុមហ៊ុន​កូ​មិន​ខ្មែរស្ថិតនៅតាមផ្លូវ​បេតុង ភូមិ​គោក​ចំបក់ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ក្រុមសន្តិសុខប្រាប់ឲ្យដឹងថា ក្រោយពេលសាកសួរទើបដឹងថា ជនសង្ស័យ​ទី​១​ឈ្មោះ ដេវីត ភេទ​ប្រុស អាយុ​១៥ ឆ្នាំ ស្នាក់នៅ​មិន​ពិតប្រាកដ និង​ទី​២ ឈ្មោះ អ៊ុង សុ​ភ័​ក្រ  ភេទ​ប្រុស អាយុ ២៦​ឆ្នាំ ស្នាក់នៅ​មិន​ពិតប្រាកដ​។ ​កាល​ម៉ោង​១០​យប់​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០១៥ ជនសង្ស័យ​ខាងលើ​បានលួចចូលក្នុងក្រុមហ៊ុនរួច​ធ្វើ​សកម្មភាព​លួច​យក Laptop ចំនួន ៣​គ្រឿង និង​វិទ្យុទាក់ទង​ចំនួន ១២​គ្រឿង រួច គេចខ្លួនបាត់​។

បន្ទាប់ពី​ដឹងថា បាត់បង់​សម្ភារៈហើយនោះ តំណាង​ក្រុមហ៊ុន PSC​បាន​ទៅ​ដាក់ពាក្យ​បណ្តឹង​នៅ ប៉ុស្តិ៍នគរបាល​រដ្ឋបាល​សង្កាត់​ចោមចៅ​រួចហើយ​។ លុះមកដល់ថ្ងៃ២៤ ខែកញ្ញា ​ម៉ោង​ខាងលើ​ស្រាប់តែ ឃើញ​ក្រុម​ជនសង្ស័យ​ពីរនាក់នេះ ​ប៉ុនប៉ងចូល​លួច​ម្តងទៀត តែ​ត្រូវ​ក្រុម សន្តិសុខ​ចាប់បាន។ក្រោយពេល​សាកសួរទើប​ធ្លាយ​ករណី​បាត់របស់​កាលពី​យប់​ថ្ងៃទី​២២ ខែ កញ្ញា ឆ្នាំ​២០១៥ រួចហើយ​ជនសង្ស័យ​បាន​នាំទៅ យក​សម្ភារ​ដែល​លួចបាន​មកវិញមានតែវិទ្យុទាក់ទង៥គ្រឿង ​។

​ក្រុមសន្តិសុខឲ្យដឹងទៀតថា បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យពីរនាក់ខាងលើរួចមក ​ខាង​តំណាង​ក្រុមហ៊ុន​បាន​ព្យាយាមទូរស័ព្ទ​ទំនាក់ទំនង​ទៅ​នគរបាល ប៉ុស្តិ៍​ចោមចៅឲ្យមក​ទទួលយក​ជន​សង្ស័យទៅចាត់ការតាមច្បាប់ម្តងហើយម្តងទៀត ប៉ុន្តែ​មិនឃើញមាន​នគរបាល​ប៉ុស្តិ៍​ណា​ម្នាក់​មក​ទទួល​ឡើយក្រៅពីឆ្លើយយ៉ាងខ្លីថាមិនមាន​កម្លាំង​ទៅ​ទទួលទេ ទើបតំណាងក្រុមហ៊ុនសម្រេចធ្វើការអប់រំ និងដោះលែងជនសង្ស័យឲ្យមានសេរីភាពវិញ ៕ ​​

១២២

...

ដោយ៖ ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print