ប្រសាសន៍​របស់​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ជនរួមជាតិ​ខ្មែរ​នៅ​បរទេស​ កាលពី​ថ្ងៃ​ទី​២៤​ ខែកញ្ញា

ចែករំលែក៖

​អា​មេ​រិ​ក​៖​ ប្រសាសន៍​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ នៅ​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ជនរួមជាតិ​ខ្មែរ​ ដែល​កំពុង​រស់នៅ​សហរដ្ឋអាមេរិក​ (USA)​ កា​ណា​ដា​(Canada)​ បារាំង​ (France)​ និង​អា​ល្លឺ​ម៉​ង់​ (Germany)​ កាលពី​រសៀល​ថ្ងៃ​ទី​២៤​ ខែ​ កញ្ញា​ នៅ​បូ​រី​ញ៉ូ​វ​យ៉​ក​ (New​ York,​ USA)​ ៖​

asd

«​ខ្ញុំ​មាន​សេចក្តី​សោមនស្ស​រីករាយ​ខ្លាំង​ណាស់​ដោយ​បាន​ជួប​សំណេះសំណាល​ដោយ​ផ្ទាល់​ជាមួយ​បងប្អូន​ជនរួមជាតិ​ទាំងអស់​ ដែល​មាន​វត្តមាន​ក្នុង​ពិធី​ដ៏​កម្រ​ នៅ​ថ្ងៃនេះ​។​ កម្ពុជា​បាន​ឆ្លងកាត់​នូវ​សង្គ្រាម​និង​ របប​ប្រល័យពូជសាសន៍​ដ៏​ល្វីង​ ជូរ​ចត់​បំផុត​ បើ​ប្រៀបធៀប​ទៅ​និង​បណ្តា​ប្រទេស​នានា​លើ​សកលលោក​ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ស្លាប់​បាត់បង់​ជីវិត​ព្រាត់ប្រាស់​គ្នា​ ចាកចោល​ស្រុក​កំណើត​របស់​ខ្លួន​មក​រស់នៅ​ដើម្បី​គេច​ពី​សេចក្តីស្លាប់​និង​សង្គ្រាម​ទៅ​នៅ​បរទេស​។​ ដោយសារ​តែ​ប្រវត្តិសាស្ត្រ​ដ៏​ជូរ​ចត់​នោះ​ហើយ​គឺ​យើង​ពិតជា​មិន​ចង់បាន​នូវ​ប្រវត្តិសាស្ត្រ​ច្រំ​ដែល​បែប​នោះ​កើតឡើង​សារ​ជា​ថ្មី​នៅ​ ទឹកដី​ដ៏​កំសត់​របស់​យើង​តទៅ​មុខ​ទៀត​នោះ​ទេ​។​

ខ្ញុំ​បាន​សិក្សា​ពី​ប្រវត្តិ​នៃ​សង្គ្រាម​ដែល​បាន​កើត​នៅ​លើ​បណ្តា​ប្រទេស​មួយ​ ចំនួន​លើ​ពិភពលោក​ ពោល​គឺ​យើង​មិន​អាច​ប្រើប្រាស់​សង្គ្រាម​ដើម្បី​បញ្ចប់សង្គ្រាម​ បាន​នោះ​ទេ​ តាម​រយៈ​នេះ​ហើយ​ ខ្ញុំ​ផ្ទាល់​បាន​ចំណាយ​ពេលវេលា​ដ៏​ច្រើន​បំផុត​ ក្នុង​ការ​ស្វែងរក​ការ​ចរចារ​បញ្ចប់សង្គ្រាម​បង្ហូរឈាម​រវាង​ខ្មែរ​និង​ខ្មែរ​គ្នា​ឯង​ បើ​ទោះបីជា​ដល់ទី​កន្លែង​ណា​ក៏​ដោយ​ ក្នុង​ពិភពលោក​យើង​នេះ​។​ សូម​បញ្ឈប់​ការ​លាប​ពណ៌​ដាក់​គ្នា​ពោល​គឺ​យើង​កុំ​ខ្វល់​ពី​អតីតកាល​ថា​ជា​អ្វី​នោះ​ទេ​ ផ្ទុយ​ទៅ​វិញ​គឺ​យើង​ទាំងអស់​គ្នា​ជា​ជាតិ​សាសន៍​ខ្មែរ​តែ​មួយ​ ហើយ​កាលដែល​ យើង​មក​រស់នៅ​បែក​ឃ្លាត​ពី​ប្រទេស​កំណើត​គឺ​កើតឡើង​ដោយសារ​តែ​អ្នកនយោបាយ​មួយ​ចំនួន​ដែល​បង្ខំ​ឲ្យ​យើង​ទៅ​នៅ​ទី​នេះ​ទៅ​នៅ​ទីនោះ​បែប​នេះ​។​

បច្ចុប្បន្ន​នេះ​ស្ថានភាព​របស់​ប្រទេស​កម្ពុជា​ មិន​ដូច​ពី​ពេល​មុន​តទៅ​ទៀត​ទេ​ គឺ​កម្ពុជា​កំពុងធ្វើការ​អភិវឌ្ឍ​ស្ទើរ​គ្រប់​ទីកន្លែង​ទាំងអស់​ ចាប់តាំងពី​ទីក្រុង​រហូត​ដល់​តំបន់​ចុងកាត់មាត់ញក​ ។​ នៅ​ពេល​នេះ​ គឺ​មិនមែន​និយាយ​ក្នុង​នាម​ជា​មេដឹកនាំ​គណបក្ស​នយោបាយ​នោះ​ ទេ​គឺ​និយាយ​ក្នុង​នាម​ជា​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​ ដែល​កំពុង​ដឹកនាំ​ប្រទេស​មួយ​កំពុង​ដើរ​លើ​ផ្លូវត្រូវ​ និង​កំពុង​មានការ​អភិវឌ្ឍ​រីក​ចំរើន​លើ​គ្រប់​វិស័យ​។​ អ្វី​ដែល​ បងប្អូន​បានឮ​និង​បានឃើញ​នៅ​ តាម​បណ្តាញសារព័ត៌មាន​ពី​ប្រទេស​កំណើត​របស់​ខ្លួន​ គឺ​វា​មិន​ទាន់​គ្រប់គ្រាន់​នោះ​ទេ​ ផ្ទុយ​ទៅ​វិញ​គឺ​មាន​តែ​បងប្អូន​ជនរួមជាតិ​ទាំងអស់​ធ្វើ​ដំណើរ​ទៅ​លេង​ស្រុក​កំណើត​ដោយ​ផ្ទាល់​ទេ​ ទើប​អាច​ដឹង​ថា​ តើ​កម្ពុជា​បច្ចុប្បន្ន​កំពុង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​បែប​ណា​នោះ​ ។​

ប្រទេស​កម្ពុជា​ មិនមែន​ជា​ប្រទេស​របស់​អ្នក​កាន់​អំណាច​មួយ​ក្រុម​ណាមួយ​នោះ​ទេ​ ផ្ទុយ​ទៅ​វិញ​ប្រទេស​កម្ពុជា​គឺជា​ប្រទេស​របស់​ប្រជាជន​កម្ពុជា​ទាំងអស់​ រាប់​ទាំង​បងប្អូន​ជនរួមជាតិ​ខ្មែរ​ទាំងអស់​ ដែល​កំពុង​មាន​វត្តមាន​រស់នៅ​ក្រៅប្រទេស​ទាំងអស់​ផង​ដែរ​ ។​ ខ្ញុំ​មិន​ជឿ​ថា​ការ​ប្រើប្រាស់​សង្គ្រាម​ដើម្បី​បញ្ចប់សង្គ្រាម​ ផ្ទុយ​ទៅ​វិញ​មាន​តែ​ការ​សន្ទនា​គ្នា​ចរចា​គ្នា​នោះ​ទើប​អាច​បញ្ចប់សង្គ្រាម​និង​ជម្លោះ​ខាង​នយោបាយ​បាន​ ។​ វប្បធម៌​សន្ទនា​ មិនមែន​ទើបតែ​កើតឡើង​នៅ​ពេល​នេះនោះ​ទេ​ គឺ​វា​បាន​កើត​ ឡើង​ស្ទើរតែ​ពាក់កណ្តាល​ជីវិត​របស់ខ្ញុំ​ទៅ​ទៀត​។​

ឯកឧត្តម​ សម​ រង្សី​ ធ្វើ​ជា​ដែ​គូសន្ទនា​ ប៉ុន្តែ​នេះ​មិនមែន​ជា​លើក​ដំបូង​របស់ខ្ញុំ​នោះ​ទេ​ ដៃគូ​សន្ទនា​របស់ខ្ញុំ​គឺ​ព្រះករុណា​ព្រះ​បរម​រតន​កោដិ​ ដែល​ការ​ចរចារ​ចាប់ផ្តើម​នៅ​ហ្វែ​រ​អង់​តែ​ឌឺ​ន័​រ​ ថ្ងៃ​ទី​២​ខែ​ ធ្នូ​ ឆ្នាំ​ ១៩៨៧​ ហើយ​មុន​ពេល​មក​ដល់​នៃ​ដំណាក់កាល​នៃ​ការ​ចរចា​កំរិត​ កំពូល​នោះ​ខ្ញុំ​បាន​ប្រើប្រាស់​ពេលវេលា​ជា​ច្រើន​ណាស់​ក្នុង​ការ​សន្ទនា​គ្នា​ ដើម្បី​បញ្ចប់​បញ្ហា​ ។​

...

ខ្ញុំ​សូម​ ថ្លែង​នូវ​អំណរ​គុណ​ជូន​ចំពោះ​បងប្អូន​ជនរួមជាតិ​ទាំងអស់​ ដែល​បាន​រួម​វិភាគទាន​ដល់​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​ ឲ្យ​មានការ​រីក​ចំរើន​រហូត​មក​ដល់​ពេល​ បច្ចុប្បន្ន​នេះ​ជា​សក្ខីភាព​ស្រាប់​» ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print