ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌទួលគោក សហការជាមួយស្ថាប័នតុលាការចុះធ្វើការឆែកឆេរទីតាំងផ្ទះទទួលទិញផលចោរកម្មមួយកន្លែងដែលស្ថិតនៅក្នុងមូលដ្ឋានសង្កាត់ទឹកល្អក់ទី៣ ក្រោយពីមានពាក្យបណ្តឹងថា ទីតាំងខាងលេីនេះបានទិញម៉ូតូពីក្រុមចោរ ដែលធ្វេីសកម្មភាពលួចបានហេីយយកទៅលក់ឲ្យទីតាំងនេះ ហេីយម្ចាស់ម៉ូតូដែលបាត់នោះចុចប្រព័ន្ធGPSទេីបដឹងថា ម៉ូតូគាត់ដែលចោរលួចយកមកលាក់ទុកនៅទីនេះតែម្តង ។
ក្នុងប្រតិបត្តិការឆែកឆេរខាងលីនេះបានធ្វើឡើងកាលពីម៉ោង២និង២០នាទីរសៀលថ្ងៃទី២៥ កញ្ញាឆ្នាំ២០១៥តាមផ្លូវលេខ២៦៥កែងផ្លូវ២៦៩ ភូមិ១៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ។
តាមប្រភពពីមន្ត្រីនគរបាលខណ្ឌទួលគោក បានឲ្យដឹងថា នៅមុនពេលកើតហេតុ គឺនៅម៉ោង៣រសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៥ ជនរងគ្រោះត្រូវបានជនសង្ស័យមកធ្វើសកម្មភាពលួចកាច់កម៉ូតូរបស់ខ្លួន ម៉ាកស៊ុយសីុគីនិក ពណ៏ស ពាក់ស្លាកលេខ ភ្នំពេញ1CQ-6853យកទៅបាត់នៅចំណុចមុខមន្ទីរពេទ្យព្រះកុសុមៈ ក្រោយការបាត់នោះជនរងគ្រោះបានមកប្តឹងសមត្ថកិច្ចភ្លាមៗផងដែរ ។
បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះហេីយម្យ៉ាងទៀតនៅក្នុងកែបម៉ូតូដែលបាត់នោះមានបំពាក់ប្រព័ន្ធGPS ទេីបសមត្ថកិច្ចធ្វេីការស្រាវជ្រាវដឹងថាម៉ូតូនោះនៅផ្តុំណា ក៏បានសហការជាមួយនគរបាលមូលដ្ឋាននិងស្ថាប័ន តុលាការចុះធ្វើការឆែកឆេរទីតាំងនេះតែម្តង ល្ងាចថ្ងៃទី២៤ កញ្ញា ឆ្នាំ២០១៥បានធ្វើការឆែកឆេរ២ផ្ទះជាប់នេះ មិនឃើញមានអ្វីនោះទេ លុះមកដល់ម៉ោង២និង៣០នាទីរសៀលថ្ងៃដដែលធ្វើការឆែកឆេរនៅចំណុចផ្ទះខាងលើនេះដែលជាផ្ទះនៅជាប់ៗគ្នាដែលនោះ បានប្រទះឃើញម៉ូតូជនរងគ្រោះតែម្តង ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីម្ចាស់ផ្ទះខាងលើដឹងខ្លួនមុន បានគេចខ្លួនបាត់ស្រមោលពោលគឺ នៅសល់តែម៉ូតូប៉ុណ្ណោះ ។
ចំពោះករណីនេះមិនមានការអះអាងពីសមត្ថកិច្ចថាម្ចាស់ផ្ទះដែលទទួលផលចោរកម្មដ៏សកម្មខាងលើនេះមានឈ្មោះអ្វីនោះទេ ។ប៉ុន្តែទោះបីជាយ៉ាងណា ម៉ូតូរបស់ជនរងគ្រោះដែលបាត់ម៉ាកនិកនេះ បានរកឃើញមកវិញរួមនិងស្មាសពណ៏ខ្មៅមួយគ្រឿង និងទាំងម៉ាសុីនសម្រាប់សង្កត់ស្លាកលេខមួយគ្រឿងទៀតផងដែរ ៕
...
ដោយ៖ ស ដារ៉ា