បុរសម្នាក់ឈ្លោះជាមួយប្រពន្ធនៅភ្នំពេញរត់មកចងកសម្លាប់ខ្លួនផ្ទះឳពុកនៅស្រុកឯកភ្នំ

ចែករំលែក៖

ខេត្តបាត់ដំបង៖ បុរសម្នាក់ឈ្លោះគ្នាជាមួយប្រពន្ធនៅភ្នំពេញរត់មកផ្ទះឳពុកម្តាយបង្កើតនៅស្រុកឯកភ្នំ ខេត្តបាត់ដំបង តូចចិត្តផឹកស្រាស្រវឹងភ្លឺឡើងឳពុកឃើញកូនស្លាប់ដោយក្រមាចងកនិងរោងក្រោលគោបង្កឱ្យមានការភ្ញាក់ផ្អើល ។ ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៥ នៅចំណុចភូមិព្រែកហ្លួង ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។

IMG_5861

បុរសរូបនោះមានឈ្មោះបូ សំអាន អាយុ២៨ឆ្នាំ មានស្រុកកំណើតនៅភូមិឃុំខាងលើ បច្ចុប្បន្នរស់នៅភ្នំពេញ មានប្រពន្ធនិងកូនដែលកំពុងប្រកបមុខរបររកស៊ីនៅភ្នំពេញ ។

បើតាមប្រភពព័ត៌មានពី លោក វឿង សាវឿត នាយប៉ុស្ថិ៍នគរបាលឃុំព្រែកហ្លួងប្រាប់ ឱ្យដឹងថាកាលពីរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៥ បុរសឈ្មោះ បូ សំអាន បានធ្វើដំណើរ មកពីភ្នំពេញមកផ្ទះឳពុកបង្កើតនៅស្រុកឯកភ្នំ ហើយប្រាប់ឳពុកថាឈ្លោះគ្នាជាមួយប្រពន្ធ​ ក៏ប៉ុន្តែគេមិនដឹងគាត់ឈ្លោះជាមួយប្រពន្ធរឿងបញ្ហាអ្វីនោះទេ។លុះបន្ទាប់មកបុរសរូបនោះបានទិញស្រាបៀរ១កេះ មកផឹកជុំជាមួយបងប្អូន ហើយឳពុកប្រាប់កូនប្រុសនោះថាផឹកស្រារួចហើយឡើងឡានទៅភ្នំពេញជួបជុំប្រពន្ធកូនវិញ។ការផឹកស៊ីរហូតដល់យប់ ក៏បែកគ្នា ឳពុកម្តាយ មិនបានចាប់អារម្មណ៍ថាកូនទៅណានោះទេ ក្រោយពីផឹកស៊ីរួចហើយនោះ។លុះភ្លឺឡើងឳពុកដើរទៅ ស្រាយគោនៅរោងក្រោលគោក្បែរផ្ទះ ស្រាប់តែឃើញកូនប្រុសចងកសម្លាប់ខ្លួនមិនដឹងចាប់ពីពេលណានោះទេ ។

ក្រោយពីកើតហេតុការណ៍បែបនេះសមត្ថកិច្ចបានចុះទៅត្រួតពិនិត្យនិងធ្វើកោសល្យវិច្ច័យសព ឃើញថា បុរសឈ្មោះ បូ សំអាន ពិតជាចងកសម្លាប់ខ្លួនឯងពិតប្រាកដ មិនជាប់ពាក់ព័ន្ធនិងអំពើឃាតកម្មនោះឡើយ។

លោកនាយប៉ុស្ថិ៍បានបញ្ជាក់ឱ្យដឹងទៀតថា ក្រោយពីសមត្ថកិច្ចត្រួតពិនិត្យសពរួចហើយ ក៏ប្រគល់ឱ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ដោយគេមិនឃើញប្រពន្ធកូននៅភ្នំពេញមកចូលរួមនោះឡើយ ៕

...

ដោយ៖ សំ វិច្ឆិកា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print