ខេត្តកណ្តាល ៖ ករណីគ្រោះថ្នាក់ចរាចណ៍បានកើតឡើង រវាងរថយន្តបុកជាមួយម៉ូតូ ក្នុងទិសដៅបញ្ច្រាសគ្នា នៅចំណុចមុខភូមិត្រពាំងសុក្រម ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ផ្លូវជាតិលេខ០៤ ចន្លោះគីឡ មែត្រ១៩.២០ កាលពីវេលាម៉ោង២និង ៣០ នាទី យប់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៧ ។
ករណីនេះបានបណ្ដាលអោយអ្នកបើកបរម៉ូតូស្លាប់០១នាក់ ភេទប្រុស នៅកន្លែងកើតហេតុ សម្ភារៈខូចខាតម៉ូតូ០១គ្រឿង និងរថយន្ត១គ្រឿង (ធ្ងន់ធ្ងរ) ។
មុនកើតហេតុ មានរថយន្តមួយគ្រឿងម៉ាកកាមរីពណ៍ស ពាក់ស្លាកលេខភ្នំពេញ២C-០៦០២អ្នកបើកបរ មិនដឹងឈ្មោះ (រត់គេចខ្លួនបាត់ ) បើកពីកើតទៅលិច (ភ្នំពេញទៅកំពង់សោម) ។ លុះធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ រថយន្តបានបុកជា មួយម៉ូតូមួយគ្រឿងម៉ាកហុងដា C១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ១BW៤៣៣៩ បើកបរមិនដឹងឈ្មោះ ពុំមានអត្តសញ្ញាណអ្វីជាប់ខ្លួន សម្បុរស្រអែម ពាក់អាវដៃវែងក្រឡាក្រហម ខោរខាវប៊យជើងវែង សក់ខ្លី កម្ពសស់១,៦០ម៉ែត្រ បើកពីទិសខាងលិច ទៅកើត (កំពង់សោមទៅភ្នំពេញ) ក្នុងទិសដៅបញ្ច្រាសទិសគ្នា ។
បច្ចប្បន្នសពដឹកយកទៅរក្សារទុកនៅវត្តភូមិថ្មី ឃុំបែកចាន រងចាំបងប្អូននិង ក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យ ។
តាមការសន្ឋិដ្ឋានពីសមត្ថកិច្ចជំនាញបានឲ្យដឹងថា ករណីនេះបណ្តាលមកពីម៉ូតូបើកក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន និងមិនប្រកាន់ស្តាំ ។
ក្រោយពេលកើតហេតុជំនាញបានយកមធ្យោបាយធ្វើដំណើរទាំង២គ្រឿងមករក្សាទុកនៅអធិការដ្ឋាន ដើម្បី កសាងសំណុំរឿងតាមនីតិវិធី ៕ ស្អាងជ័យ