បង្ហាញមុខ​ជនសង្ស័យ​១២​នាក់​ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​ ឆក់​ លួច​ ប្លន់​ ជា​សាធារណៈ​

ចែករំលែក៖

ភ្នំពេញ​៖​ លោក​វរសេនីយ៍ឯក​ ប៊​ន​ សំអាត​ ស្នងការ​រង​នគរបាល​រាជធានី​ភ្នំពេញ​ទទួល​បន្ទុក​ប្រឆាំង​ ការ​ជួញដូរ​គ្រឿងញៀន​ កាលពី​រសៀល​ថ្ងៃ​ទី​២៧​ ខែកញ្ញា​ ឆ្នាំ​២០១៥​ បាន​បង្ហាញមុខ​ជនសង្ស័យ​ ១២​នាក់​ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​ ករណី​ឆក់​ លួច​ ប្លន់​ ដែល​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ នៅ​តាម​បណ្តា​ខណ្ឌ​ប្រ​តិ​ប​តិ្ត​ការ​បង្ក្រាប​បាន​កាលពី​កន្លង​ទៅ​នៅ​តាម​ផ្ទះសំណាក់​ក្នុង​រាជធានី​។​

IMG-20150927-WA0115

ការ​បង្ហាញមុខ​ជនសង្ស័យ​១២​នាក់​នេះ​គឺ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​បរិវេណ​ការិយាល័យ​ប្រឆាំង​គ្រឿង​ញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​នៅ​ខណ្ឌទួលគោក​។​ ​

លោក​វរសេនីយ៍ឯក​ ប៊​ន​ សំអាត​ បាន​ឲ្យ​ដឹង​ថា​ ដោយ​មានការ​បញ្ជា​ផ្ទាល់​ពី​លោក​ ប៉ា​ សុ​ ជាតិ​វង្ស​ ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ជា​ពិសេស​អគ្គស្នងការ​រង​នគរ​ បាល​ជាតិ​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​លោក​ឧត្តមសេនីយ៍ឯក​ ជួន​ សុវណ្ណ​ ឲ្យ​ កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ធ្វើ​យ៉ាងណា​សហការ​ជាមួយ​កម្លាំង​ នៃ​អធិការ​ ដ្ឋា​ន​នគរបាល​ខណ្ឌ​ទាំង​១៣​ក្នុង​រាជធានី​បាន​ចុះ​បង្ក្រាប​ករណី​ជួញដូរ​ចែកចាយ​ និង​ប្រើប្រាស់​គ្រឿង​ ញៀន​ ក្នុង​គោលបំណង​លុប​បំបាត់​ឲ្យ​អស់​នៅ​ក្នុង​សង្គម​ដើម្បី​ធានា​បាន​នូវ​សុ​វ​តិ្ថ​ភាព​ សន្តិសុខ​ល្អ​ រក្សា​សណ្តាប់ធ្នាប់​សាធារណៈ​ ព្រោះថា​ករណី​ឆក់​ លួច​ និង​ប្លន់​នេះ​គឺ​ផ្តើម​ចេញពី​ការ​ប្រើប្រាស់​ថ្នាំ​ ញៀន​ ជា​ពិសេស​យើង​ត្រូវ​រួម​គ្នា​អនុវត្ត​នូវ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុ​វ​តិ្ថ​ភាព​របស់​រាជរ​ដ្ឋា​ភិ​ បាល​ឲ្យ​ទទួល​បាន​ប្រសិទ្ធភាព ​។​ ​

លោក​វរសេនីយ៍ឯក​ ប៊​ន​ សំអាត​ បន្ត​ថា​ យើង​បង្ហាញមុខ​ក្រុម​ជនសង្ស័យ​១២​នាក់​ ដែល​បាន​បង្ក្រាប​បាន​កាលពី​ពេល​ថ្មីៗ​នេះ​ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿង​ ញៀន​បាន​ម្នាក់​ជា​អ្នកកាសែត​តា​ព្រហ្ម​មុខ​៤​ ប្រចាំ​សាខា​ភ្នំពេញ​។​

លោក​វរសេនីយ៍ឯក​ដដែល​បន្ត​ ថា​ បើ​ក្នុង​ករណី​មាន​មនុស្ស​ប្រើប្រាស់​គ្រឿងញៀន​នៅ​តាម​ផ្ទះសំណាក់​ឬ​ហាង​កាហ្វេ​ សូម​ឲ្យ​បង​ ប្អូន​ពលរដ្ឋ​យើង​រាយការណ៍​មក​សមត្ថកិច្ច​ភ្លាម​ ដើម្បី​ទប់ស្កាត់​បន្ទាន់​។​ ក្នុង​នោះ​សមត្ថកិច្ច​បាន​ ដកហូត​វត្ថុ​តាង​រួម​មាន​៖​ ថ្នាំ​ញៀន​កន្លះ​គីឡូក្រាម​ ដាវ​សា​មូ​រ៉ៃ​ចំនួន​៤​ និង​ឧបករណ៍​ប្រើប្រាស់​គ្រឿងញៀន​ជា​ច្រើន​ទៀត ​៕

IMG-20150927-WA0113

...

ដោយ៖ តា​ឡឹម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print