សមត្ថ​កិច្ច​បង្ក្រាប​បាន​តែ​ឈើ​គ្រញូ​ង ​ចំណែក​រថយន្ត ​និង​ឈ្មួញ​រត់គេច​ខ្លួន​បាត់

ចែករំលែក៖

ខេត្តរតនគិរី​៖​ រថយន្ត​ដឹកឈើ​ប្រណិត​ប្រភេទ​គ្រ​ញូ​ង​ចំនួន​២​គ្រឿង ​ដែល​ដឹក​ជញ្ជូន​ចេញពី​ខេត្តព្រះវិហា​រឆ្លងកាត់​ខេត្តស្ទឹងត្រែង​ឆ្ពោះ​មក​ខេត្តរតនគិរី​ ហើយ​ត្រូវ​បាន​កម្លាំង​នគ​បាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​សហការ​ជាមួយ​នគ​បាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ និង​កម្លាំង​អធិការ​ស្រុក​កូន​មុំ​បង្ក្រាប​បាន​នៅ​វេលា​ម៉ោង​៨​និង​៣០​ព្រឹក​ថ្ងៃ​ទី​២៧​ ខែកញ្ញា​ ឆ្នាំ​២០១៥​ បន្ទាប់​ពី​ស្រាវជ្រាវ​ដឹង​អំពី​រថយន្ត​ខាងលើ​មានការ​រត់គេច​ពី​ការ​តាម​ប្រមាញ់​តាំងពី​វេលា​ម៉ោង​៧និង៣០​នាទី​យប់ ថ្ងៃ​ទី​២៦ ​ខែកញ្ញា​ ឆ្នាំ​២០១៥​ ស្ថិត​នៅ​ភូមិ​១​ឃុំ​ត្រពាំង​ច្រេស ​ស្រុក​កូន​មុំ ខេត្តរតនគិរី ​។​

12043034_182307562102246_6149939526766851158_n

​យោង​តាម​សំដី​លោក​នូវ​ ដា​រា​ ប្រធាន​ការិយាល័យ​នគ​របាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​បាន​ឲ្យ​ដឹង​ថា ​ឈើ​ដែល​បង្ក្រាប​បាន​នោះ​សរុប​ចំនួន​៦៤​ដុំ​ ស្មើនឹង​៥៣៩​គីឡូក្រាម ​ដោយ​មិន​បាន​បង្ក្រាប​រថយន្ត​ និង​ឈ្មួញ​នោះ​ទេ​ ដោយសា​រថយន្ត​ដឹក​បទល្មើស​ដឹងខ្លួន​ទាន់ ​សមត្ថ​កិច្ច​ពួនស្ទាក់​ចាប់​ ខណៈ​នោះ​ឈ្មួញ​ ក៍បាន​យក​រថយន្ត​មួយទៀត​មក​ពាំង​ដើម្បី​រំដោះ​រថយន្ត​ដឹក​បទល្មើស ​ហើយ​រថយន្ត​ដឹក​បទល្មើស​បាន​យក​ឈើ​គ្រូញូ​ង​នោះ​យក​ទៅ​ទម្លាក់​ចោល​នៅផ្ទះ​របស់​ប្រជាពលរដ្ឋ​មួយ​កន្លែង​ ។

លោក​បាន​បន្ត​ទៀត​ថា ​ពេល​នោះ​ប្រជាពលរដ្ឋ​ក៍បាន​រាយការណ៍​មក​ដល់​សមត្ថ​កិច្ច ​ទើប​សមត្ត​កិច្ច​សុំ​ដីការពី​ព្រះរាជអាជ្ញា​ហើយក៍​បាន​យក​ឈើ​ក្រ​ញូ​ង​ទាំងនោះ​មក​រក្សា​ទុក​នៅ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​នៅ​ល្ងាច​ថ្ងៃ​ទី​២៧ ​ខែ​ក​ញ្ញា ​ឆ្នាំ​២០១៥ ទើប​ប្រគល់​ទៅ​ឲ្យ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ផ្នែក​លំ​ផាត់​ចាត់ការ​បន្ត​ ៕

12072823_182307488768920_4768253995604977884_n

...

ដោយ៖ អ៊ុ​ច​សា​វុ​ទ្ធ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print