ឃាត់ខ្លួន​មនុស្ស​៤​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​២​កញ្ចប់​ធំ​

ចែករំលែក៖

​ខេត្ត​ក​កំពង់ឆ្នាំង​៖​ ក្រុម​ជនសង្ស័យ​ជា​អ្នក​ចែកចាយ​គ្រឿងញៀន​៤​នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ក្រុង​ និង​ខេត្តកំពង់ឆ្នាំង​ សហការ​គ្នា​ឃាត់ខ្លួន​កាលពី​រសៀល​ថ្ងៃ​២៦​ ខែកញ្ញា​ ឆ្នាំ​២០១៥​ នៅ​ក្នុងភូមិ​ត្រពាំង​ចឹ​ក្សា​ សង្កាត់​កំពង់ឆ្នាំង​ ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ​។​

IMG_20150926_160759

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ទាំ​៤​នាក់​ដែល​ត្រូវ​ចាប់ខ្លួន​ទី​១-​ឈ្មោះ​ ឈួ​ន​ ផ​ល្លី​ន​ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​/​ ទី​២-​ឈ្មោះ​ អ៊ី​ម​ គឹ​ម​មួយ​ ភេទ​ស្រី​ អាយុ​១៨​ឆ្នាំ​/​ ទី​៣-​ឈ្មោះ​ ហុង​ គឹ​ម​ស្រ៊ូ​ ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ​ ទាំង​៣​នាក់​មាន​ទីលំនៅ​ក្នុងភូមិ​ត្រពាំង​ចឹ​ក្សា​ សង្កាត់​កំពង់ឆ្នាំង​ ក្រុង​កំពង់ឆ្នាំង​ និង​ទី​៤-​ឈ្មោះ​ ចាន់​ លី​ ហៅ​វី​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ មាន​ទីលំនៅ​ក្នុងភូមិ​ព្រៃ​ខ្មែរ​ ឃុំ​ព្រៃ​ខ្មែរ​ ស្រុក​រលាប្អៀរ​ ខេត្តកំពង់ឆ្នាំង​ ។​

​ក្នុង​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​សមត្ថកិច្ច​ដកហូត​បាន​ម៉ូតូ​ចំនួន​២​គ្រឿង​ ថ្នាំ​ញឿ​ន​២​កញ្ចប់​ធំ​ ទូរស័ព្ទ​៣​គ្រឿង​ វិទ្យុទាក់ទង​២​គ្រឿង​ ជញ្ជីង​ថ្លឹង​ថ្នាំ​ញៀន​២​ ថង់​សម្រាប់​ច្រក​រំលែក​ថ្នាំ​ញៀន​កាំបិត​ ពូថៅ​ និង​សម្ភារ​ជក់​គ្រឿងញៀន​មួយ​ចំនួន​ទៀត​ ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា​ ប្រតិបត្តិ​ការណ៍​នេះ​ធ្វើ​ឡើង​ក្នុង​ខណៈ​ដែល​ជនសង្ស័យ​ទាំង​៤​នាក់​កំពុង​ចែកចាយ​ និង​ ប្រើប្រាស់​គ្រឿងញៀន​ជាក់ស្តែង​នៅផ្ទះ​របស់​ឈ្មោះ​ឈួ​ន​ ផ​ល្លី​ន​ ប្រពន្ធ​ឈ្មោះ​អ៊ី​ម​ គឹ​ម​មួយ​ ។​

​នគរបាល​បញ្ជាក់​ថា​ កន្លង​ទៅ​នេះ​ឈ្មោះ​ឈួ​ន​ ផ​ល្លី​ន​ នេះ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ពី​បទ​ចែកចាយ​គ្រឿងញៀន​ផង​ដែរ​ ប៉ុន្តែ​ជាប់គុក​មិន​បាន​ប៉​ន្មា​ន​ផង​ត្រូវ​គេ​ដោះ​លែង​មក​វិញ​ ហើយ​ប្រកប​មុខរបរ​នេះ​ដដែល​ទៀត​ ៕​

kchsns (1)kchsns

...

ដោយ៖ ច​ន្ថា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print