ខេត្តកំពង់ឆ្នាំង៖ ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយបានបង្ករអោយរថយន្តពីរគ្រឿងបានបុកគ្នាពេញមួយទំហឹង រវាងរថយន្តដឹកថ្ម និងរថយន្តកាមរី ហើយរងការខូចខាតមួយកំណាត់ទាំងស្រុងទៅមុខលែងរួច ។
កាលពីវេលាម៉ោង១១និង៥០នាទីព្រឹក ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៥ នៅលើផ្លូវជាតិលេខ៥ ត្រង់ចន្លោះគីឡូម៉ែត្រលេខ៩០និង៩១ ស្ថិតក្នុង ភូមិឡទឹកត្រី សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។
សមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំង អោយដឹងថា មានរថយន្តដឹកថ្មមួយគ្រឿងម៉ាកអ៊ីស៊ុយហ្ស៊ុយ ពាក់ស្លាកលេខ ពោធិសាត់ ៣A.០២០១ បើកបរដោយបុរសឈ្មោះ ប្រុស ឧត្តម អាយុ២៥ ឆ្នាំ មានទីលំនៅ ខេត្តតាកែវ ក្នុងដំណើរពីជើងទៅត្បូង ដែលបើកក្នុងល្បឿងយ៉ាងលឿន នៅពេលដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តតូយ៉ូតាកាមរី ពណ័សមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ២F. ១៦៣៦ បើកបរដោយបុរសឈ្មោះ សៅ ផល្លី អាយុ៤២ឆ្នាំ មានទីលំនៅខេត្តបាត់ដំបង បានបើកក្នុងដំណើរច្រាស់ទិសគ្នា ក្នុងពេលនោះរថយន្តកាមរីបានបត់ឆ្វេងក៍ត្រូវដើម្បីចូលយានដ្ឋានជួលជុល ក៍ត្រូវរថយន្តដឹកថ្មបុកពេញមួយទំហឹងតែម្តង បណ្តាលអោយរថយន្តកាមរីរងការខូចខាតមួយកំណាត់មុខទាំងស្រុងទៅមុខលែងរួច សំណាងល្អដែលមិនបង្ករអោយមានគ្រោះថ្នាក់ដល់មនុស្ស ។
ក្រោយពេលកើតហេតុ រថយន្តទាំង២គ្រឿងត្រូវបានដឹកយកទុកនៅអធិការដ្ឋាននគរបាលក្រុងកំពង់ងឆ្នាំងដើម្បីចាត់ការបន្តតាមនីតិវិធី ៕
ដោយ៖ ចន្ថា