សិស្ស​ក្រីក្រ​​៧៤​នាក់​ទទួល​អំណោយ​រដ្ឋាភិបាល​

ចែករំលែក៖

ខេត្តមណ្ឌលគិរី​៖​ សិស្ស​ក្រីក្រ​៧៤​នាក់​ដែល​កំពុង​សិក្សា​ជំនាញ​នៅ​ម​ជ្ឈ​មណ្ឌល​បណ្តុះ​បណ្តាល​វិជ្ជា​វីវៈ​ខេត្ត​មណ្ឌលគិរី​បាន​ទទួល​អំណោយ​រដ្ឋាភិបាល​ តាម​រយៈ​ លោក​ ស្វាយ​ សំ​អ៊ា​ង​ អភិបាលរង​ខេត្ត​មណ្ឌលគិរី​កាលពី​ចុង​ស​ប្តា​ហ៍​កន្លង​មកនេះ​នៅ​ម​ជ្ឈ​ម​មណ្ឌល​បណ្តុះ​បណ្តាល​វិជ្ជា​វីវៈ​ខេត្ត​ ។​ ​

20150926204៤547

តាម​របាយការណ៍​របស់​លោក​ ណ​យ​ ស្រូ​ន​ ប្រធាន​មន្ទីរ​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត​ បាន​បញ្ជាក់​ថា​ នៅ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ខេត្ត​បច្ចុប្បន្ន​ បាន​បណ្តុះបណ្តាល​បាន​ទាំង​សេវា​កម្ម​ និង​កសិកម្ម​ មាន​សិក្ខាកាម​សរុប​៤២០៥​នាក់​ ស្រី​ចំនួន​២៥៣១​នាក់​ និង​មាន​អគារ​សមរម្យ​ សម្រាប់​បុគ្គលិក​ និង​គ្រូ​បម្រើ​ការងារ​ និង​មាន​បើក​វគ្គ​បណ្តុះបណ្តាល​ព្រមទាំង​បែងចែក​នូវ​សំភារៈ​ច្បាស់លាស់​ដល់​ គ្រូ​តាម​សមត្ថភាព​វិជ្ជាជីវៈ​ រៀងៗ​ខ្លួន​ និង​ជម្រុញ​ លើកទឹកចិត្ត​ដល់​មន្ត្រី​ និង​គ្រូ​អោយ​មាន​កិច្ចសហការ​ល្អ​និង​សាមគ្គីភាព​ផ្ទៃក្នុង​ផង​ដែរ​ ។​ ​

នា​ឱកាស​នោះ​ដែរ​ លោក ស្វាយ​ សំ​អ៊ា​ង​ អភិបាលរង​ខេត្ត​បាន​មាន​ ប្រសា​ស៍​ថា​ ដោយ​មានការ​ យកចិត្តទុកដាក់​ ពី​ប្រមុខ​រាជរដ្ឋាភិបាល​ ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​ អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះ​ រាជាណាចក្រ​កម្ពុជា​ សម្តេច​តែងតែ​លើកកម្ពស់​ នូវ​វិស័យ​ការងារ​ តាម​រយះ​ ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ​ ដើម្បី​ជួយ​អភិវឌ្ឍន៍​មុខ​ជំនាញ​ របស់​កម្មករ​ និ​យោក​ជិ​ក​ និង​ប្រជាពលរដ្ឋ​ទូទៅ​ ជា​ពិសេស​ បងប្អូន​ជន​ ជាតិ​ដើម​ភាគតិច​ ដែល​ជួប​ការ​លំបាក​ជាងគេ​ ឲ្យ​មានមុខ​របរ​ និង​ជំនាញ​ច្បាស់លាស់​ អាច​រក​ប្រាក់​ ចំណូល​បាន​ សមរម្យ​ ដើម្បី​កាត់​បន្ថយ​នូវ​ភាព​ក្រីក្រ​ របស់​ប្រជាពលរដ្ឋ​ផង​ដែរ​។

លោកបន្ថែម​ថា​ ទោះបី​អំណោយ​ទាំងនេះ​ តិចតួច​មែន​ ប៉ុន្តែ​អាច​ជួយ​ដោះស្រាយ​នៅ​ជីវ​ ភាព​ប្រចាំ​ថ្ងៃ​ របស់​សិស្ស​ក្រីក្រ​ ដែល​មក​រៀន​យក​នូវ​ ចំណេះ​វិជ្ជាជីវៈ​ នៅ​មជ្ឈមណ្ឌល​បណ្តុះ​ បណ្តាល​ សម្រាប់​យក​ទៅ​ប្រកប​របរ​ ចិញ្ចឹម​ជិ​វិត​របស់​ខ្លួន​ ឲ្យ​មាន​ជីវភាព​កាន់តែ​ប្រសើរ​ឡើង​។​ អំណោយ​ដែល​ចែក​ដល់​សិស្ស​ក្រីក្រ​នៅ​ម​ជ្ឈ​ មណ្ឌល​បណ្តុះបណ្តាល​ វិជ្ជាជីវៈ​ខេត្ត​ចំនួន​ ៧៤​នាក់​នា​ពេល​នោះ​ ក្នុង​ ម្នាក់ៗ​ទទួល​បាន​ អង្គរ​១៥​គីឡូ​ និង​ត្រីខ​១​យួរ​ផង​ដែរ​ ៕​

20150926204547201509263204547

...

ដោយ៖ ឦសាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print