តូចចិត្ត​ប្រពន្ធ​សុំ​លែងលះ​ ផឹកស្រា​រហូត​មាន​ជំងឺសរសៃប្រសាទ​ ទីបំផុត​ចងក​បញ្ចប់ជីវិត

ចែករំលែក៖

ខេត្តកណ្តាល៖​ បុរស​ម្នាក់​ចាប់តាំងពី​ស្ត្រី​ជា​ប្រពន្ធ​សុំ​លែងលះ​បាន​ដើរ​ផឹកស្រា​ស្រវឹង​ជោកជាំ​ស្ទើរ​រាល់ថ្ងៃ​ រហូត​ក្លាយជា​មនុស្ស​មាន​ជំងឺសរ​សៃ​ប្រសាទ​ ទីបំផុត​ក៏​សម្រេចចិត្ត​ចង​.​ក​បញ្ចប់ជីវិត​ខ្លួនឯង​នៅ​លើ​ដើម​ស្វាយ​ខាងក្រោយ​ផ្ទះ​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​២៧​ ខែកញ្ញា​ ឆ្នាំ​២០១៥​ ស្ថិត​ក្នុងភូមិ​ពុក​ឫស្សី​ ឃ‌ុំ​ពុក​ឫ​ស្ស‌ី​ ស្រុក​ខ្សា​ច‌់​កណ្ដា​ល‌​ខេ​ត្ត‌​កណ្ដាល​ ។​ ​

12020016_1911915209033490_210123626753281628_n

មន្ត្រី​នគរបាល​ស្រុក​ខ្សាច់កណ្តាល​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​មានឈ្មោះ​ ស៊ន​ ហ៊ប​ ភេ​ទ‌​ប្រុស​ អាយុ​៣៦​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរប​រ‌​ ជា​កសិក​រ‌​ បច្ចុប្បន្ន​រស់នៅ​ផ្ទះ​ជាមួយ​ឪពុក​ម្តាយ​ក្នុងភូមិ​ពុក​ឫស្សី​ ឃ‌ុំ​ពុក​ឫ​ស្ស‌ី​ ស្រុក​ខ្សា​ច‌់​កណ្ដា​ល‌​ ។​

​ប្រភព​ដដែល​បាន​បន្ត​ថា​ នៅ​អំឡុង​ឆ្នាំ​២០១១ ​ជន​រង​គ្រោះ​រូប​នេះ​ត្រូវ​បាន​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ​ ឡេ​ង​ គ‌​ន្ធា​ អាយុ​៣៥​ឆ្នាំ​ មុខរប​រ‌​ ជា​កសិក​រ‌​ មានកូន​២​នាក់​ សុំ​លែងលះ​ជា​ហេតុ​ធ្វើ​ឲ្យ​ជន​រង​គ្រោះ​មាន​វិបត្តិ​យ៉ាង​ខ្លាំង​ គិតតែ​ពី​ដើរ​ផឹកស្រា​មិន​ធ្វើការ​អ្វី​ទាំងអស់​ រហូត​ក្លាយជា​មនុស្ស​មានជំងឺ​សរ​សៃ​ប្រាសាទ​ប្រចាំ​កាយ​ ហើយ​ត្រូវ​បាន​ឪពុក​ម្តាយ​យក​ទៅ​ព្យាបាល​ដែរ ​តែ​មិនជា​សះស្បើយ​ ។​ ទីបំផុត​ជន​រង​គ្រោះ​ត្រូវ​បាន​ប្អូនប្រុស​បង្កើត​ប្រទះ​ឃើញ​ចង​.​ក​ស្លាប់​នៅ​លើ​ដើម​ស្វាយ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក​ព្រលឹម​ ។​ ​

ក្រោយ​ពី​មាន​ហេតុការណ៍​កើតឡើង​ សមត្ថកិច្ច​នគរបាល​ជំនាញ​បច្ចេកទេស​ និង​វិទ្យាសាស្ត្រ​ស្រុក​ខ្សាច់កណ្តាល​បាន​ចុះ​ទៅ​ពិនិត្យ​សាកសព​ជន​រង​គ្រោះ​ ។​ លទ្ធផល​ពិនិត្យ​របស់​សមត្ថកិច្ច​ជំនាញ​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​បាន​ប្រើប្រាស់​ខ្សែ​គោ​ ពណ៌​ខ្មៅ​ ប្រវែង​ប្រមាណ​១.៥​ម៉ែត្រ​ ចង​ភ្ជាប់​ជាមួយ​មែក​ស្វាយ​កម្ពស់​ប្រមាណ​២,៥​ម៉ែត្រ​ ដែល​ស្ថិត​ខាងក្រោយ​ផ្ទះ​ចំហៀង​ខាងលិច​ ដើម្បី​ធ្វើ​អត្តឃាត​បញ្ចប់ជីវិត​ខ្លួនឯង​ ។​

សាកសព​មាន​ស្នាម​ជាំ​នៅ​រង្វង់​.​ក​ខាង​មុខ​ក្រោម​ច​ង្ក‌ា​ក្រៅ​ព‌ី​នេះ​ព‌ុំ​មាន​ស្នាក​ស្នាម​អ្វី​គូរ​ឲ្យ​កត់សម្គាល់​នោះ​ទេ​ បន្ទាប់​ពិ​ពិនិត្យ​ចប់​សព្វគ្រប់​រួច​មក​ សមត្ថកិច្ច​នគរបាល​បាន​ប្រគល់​សាកសព​ជន​រង​គ្រោះ​ទៅ​ឲ្យ​ក្រុម​គ្រួសារ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕

12046840_1911915222366822_7217956512132744080_n 12063498_1911915229033488_8397828738376849812_n

...

ដោយ៖ ស្អាង​ជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print