ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​បាន​កសាង​ថ្នាក់រៀន​មួយ​បន្ទប់​សម្រាប់​សិស្សសាលា​បឋម​សិក្សា​ពាម​ឃ្លៃ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ​៖​ នៅ​ថ្ងៃ​ទី​១២​ ខែកញ្ញា​ ឆ្នាំ​២០១៥​ បុគ្គលិក​ និង​ថ្នាក់​គ្រប់គ្រង​មក​ពី​ក្រុមហ៊ុន​ណា​ហ្គា​វើ​ល​បាន​ស្ម័គ្រចិត្ត​ចំណាយ​ពេលវេលា​ និង​ថវិកា​របស់​ពួក​គេ​ដើម្បី​កសាង​ថ្នាក់រៀន​មួយ​បន្ទប់​សម្រាប់​សិស្ស​ថ្នាក់​ទី​៦​នៃ​សាលា​បឋម​សិក្សា​ពាម​ឃ្លៃ​ ក្នុងស្រុក​សំរោង​ទង​ ខេត្តកំពង់ស្ពឺ​។​ សិស្សានុសិស្ស​បាន​រៀន​ក្នុង​ខ្ទម​តូច​ចាស់​ទ្រុឌទ្រោម​គ្មាន​ជញ្ជាំង​ និង​ក្រោម​ដើមឈើ​អស់​រយៈពេល​៥​ឆ្នាំ​មក​ហើយ​។​

P3

​លោក​ James​ Ma​នាយក​ផ្នែក​ទំនាក់ទំនង​បុគ្គលិក​ និង​ការងារ​សង្គម​ណា​ហ្គា​វើ​ល​បាន​មាន​ប្រសាសន៍​ថា​ “​នៅ​ពេល​បុគ្គលិក​ក្រុមហ៊ុន​ណា​ហ្គា​វើ​ល​បាន​ចុះ​ទៅ​ដល់​សាលាដំបូង​លោកគ្រូ​អ្នកគ្រូ​បង្រៀន​នៅ​ទីនោះ​បាន​ស្នើ​សុំ​ក្រុមហ៊ុន​ណា​ហ្គា​វើ​ល​ឲ្យ​ជួយ​កសាង​ថ្នាក់រៀន​មួយ​បន្ទប់​សម្រាប់​សិស្ស​ថ្នាក់​ទី​៦​ដើម្បី​អាច​ឲ្យ​សិស្សានុសិស្ស​សិក្សា​ក្នុង​បរិស្ថាន​ល្អ​។​ ក្នុង​ការ​ឆ្លើយ​តប​តាម​ការ​ស្នើ​សុំ​របស់​លោកគ្រូ​អ្នកគ្រូ​និង​មើលឃើញ​ពី​ភាព​លំបាក​របស់​សិស្សានុសិស្ស​នៅ​ទីនោះ​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​បាន​សម្រេចចិត្ត​កសាង​ថ្នាក់រៀន​មួយ​បន្ទប់​សម្រាប់​សាលា​នេះ​”​។​

​គាត់​បាន​បន្ថែម​ទៀត​ថា​ “​យើង​ប្តេជ្ញា​ចិត្ត​ចូលរួម​ចំណែក​ជាមួយ​សហគមន៍​ដើម្បី​ធ្វើ​ឲ្យ​ជីវិត​របស់​កុមារ​មាន​ភាព​ប្រសើរ​។​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​បាន​ជុស​ជុស​កែ​លម្អ​សាលារៀន​ និង​ផ្តល់​ឲ្យ​ពួក​គេ​នូវ​បរិស្ថាន​រៀនសូត្រ​ថ្មី​ ។​យើង​បាន​ជួសជុល​និង​កែ​លម្អ​សាលារៀន​ដែល​មាន​ស្រាប់​ដើម្បី​ការពារ​កុមារ​ពី​អាកាសធាតុ​អាក្រក់​ និង​ធ្វើ​ឲ្យ​ផ្នែក​ខាងក្នុង​ថ្នាក់រៀន​កាន់តែ​មាន​អំណោយផល​សម្រាប់​ការ​បង្រៀន​ និង​ការ​សិក្សា​រៀនសូត្រ​។​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​មិន​ត្រឹមតែ​បាន​ជួយ​កែ​លម្អ​បរិស្ថាន​របស់​សាលា​ប៉ុណ្ណោះ​ទេ​ តែ​ថែម​ទាំង​បាន​ចែក​សម្ភារៈ​សិក្សា​ដល់​កុមារ​នៅ​សាលា​នេះ​ផង​ដែរ​។​តាម​រយៈ​ការ​ចូលរួម​ចំណែក​និង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​យើង​យើង​សង្ឃឹមថា​វា​នឹង​អាច​ផ្តល់​ឲ្យ​កុមារ​សិក្សា​នូវ​បរិស្ថាន​ល្អ​ប្រសើរ​មួយ​ជាង​មុន​ ហើយ​យើង​ក៏​សង្ឃឹម​ផង​ដែរ​ថា​កុមារ​ទាំង​អស់នោះ​នឹង​ព្យាយាម​សិក្សា​រៀនសូត្រ​ជាង​មុន​ដើម្បី​អនាគត​ល្អ​ប្រសើរ​របស់​ពួក​គេ​ ក៏​ដូច​ជា​អនាគត​របស់​ប្រទេស​កម្ពុជា​”​។​

​លោក​ សា​ សុធី​ នាយក​សាលា​បឋម​សិក្សា​ពាម​ឃ្លៃ​ មាន​ប្រសាសន៍​ថា​ “​សិស្ស​ថ្នាក់​ទី​៦​បាន​រៀន​ក្នុង​ខ្ទម​តូច​ទ្រុឌទ្រោម​ដោយ​គ្មាន​ជញ្ជាំង​អស់​រយៈពេល​៥​ឆ្នាំ​មក​ហើយ​។​ឥឡូវ​យើង​មាន​បន្ទប់រៀន​ល្អ​មួយ​។​ ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​បាន​កសាង​ និង​ជួយ​ជួសជុល​កែ​លម្អ​សាលារៀន​របស់​យើង​។​ ដូចនេះ​ កុមារ​គ្រប់​រូប​នៅ​ក្នុង​សាលារៀន​នេះ​មានឱកាស​ដើម្បី​ទទួល​បាន​នូវ​បរិយាកាស​សិក្សា​ល្អ​ប្រសើរ​។​ យើង​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​នូវ​អ្វី​ដែល​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​បាន​ធ្វើ​សម្រាប់​សហគមន៍​របស់​យើង​។​ថ្នាក់រៀន​មួយ​បន្ទប់​នេះ​បាន​សាងសង់​ឡើង​ដោយ​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​ និង​ជា​កន្លែង​មាន​សុវត្ថិភាព​និង​ការពារ​ភ្លៀង​ខ្យល់​សម្រាប់​កុមារ​ក្នុង​កំឡុង​ពេល​រៀនសូត្រ​នៅ​ពេល​អនាគត​។​ក្រុម​ស្ម័គ្រចិត្ត​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​ បាន​មក​ពី​ចម្ងាយ​មក​ដល់​សហគមន៍​មូលដ្ឋាន​ក្នុង​គោលបំណង​ដើម្បី​លើកទឹកចិត្ត​ និង​ផ្តល់​ជំនួយ​ដែល​ចាំបាច់​ទៅ​ដល់​ប្រជាពលរដ្ឋ​មូលដ្ឋាន​របស់​យើង​។​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​ជួយ​ប្រជាពលរដ្ឋ​កម្រិត​មូលដ្ឋាន​ដើម្បី​បំពេញតម្រូវការ​របស់​សហគមន៍​យ៉ាងច្រើន​។​យើង​សូម​ធានា​ថា​រាល់​ជំនួយ​ដែល​អ្នក​បាន​ឧបត្ថម្ភ​នឹង​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​អនាគត​ភ្លឺស្វាង​របស់​កុមារ​កម្ពុជា​យ៉ាង​ពិតប្រាកដ​។​យើង​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​បុគ្គលិក​ណា​ហ្គា​វើ​ល​ទាំងអស់​ដែល​បន្ត​គាំទ្រ​យើង​ក្នុង​កិច្ច​ការងារ​នេះ​”​។​

​លោក​ ហែម​ រ៉ា​វី​ បុគ្គលិក​ណា​ហ្គា​វើ​ល​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​នេះ​បាន​និយាយ​ថា​ “​ខ្ញុំ​សប្បាយ​រីករាយ​ខ្លាំង​ណាស់​ដែល​បាន​ចូលរួម​ជួយ​សហគមន៍​កម្ពុជា​របស់​យើង​។​ ខ្ញុំ​សូម​អរគុណ​ដល់​ក្រុមហ៊ុន​ណា​ហ្គា​វើ​ល​របស់ខ្ញុំ​សម្រាប់​ការ​ដាក់​កម្មវិធី​ការងារ​សង្គម​ចំ​កន្លែង​ដែល​មាន​តម្រូវការ​ពិតប្រាកដ​ និង​ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​កម្ពុជា​ ជា​ពិសេស​ជួយ​កុមារ​និង​សាលា​ក្រីក្រ​នៅ​តាម​បណ្តា​ខេត្ត​ដូច​ជា​តំបន់​នេះ​។​ លុយ​ មាន​សំខាន់​ប៉ុន្តែ​សន្តាន​ចិត្ត​ជួយ​សង្គ្រោះ​សហគមន៍​ត្រូវ​មក​ជាមួយ​គ្នា​ផង​ដែរ​។​ ខ្ញុំ​ពិតជា​ចូល​ចិត្ត​កម្មវិធី​ការងារ​សង្គម​ដែល​បាន​ផ្តួចផ្តើម​បង្កើត​ឡើង​ដោយ​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​នេះ​ណាស់​ ពីព្រោះ​វា​ផ្តល់​ឱកាស​ឲ្យ​បុគ្គលិក​ណា​ហ្គា​វើ​ល​ទាំងអស់​បាន​ចូលរួម​ជួយ​ជាមួយ​សហគមន៍​មូលដ្ឋាន​របស់​យើង​”​ ៕

P1 P2

...

ដោយ៖ ស ដារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print