បុរស​ម្នាក់​ដេក​ស្លាប់​អាក្រាត​កាយ​នៅ​ក្នុងផ្ទះ​ សមត្ថកិច្ច​សន្និដ្ឋាន​ថា ​បណ្តាល​មក​ពី​ខ្យល់គ​

ចែករំលែក៖

​ខេត្តកណ្តាល៖​ បុរស​ម្នាក់​បាន​ដេក​ស្លាប់​អាក្រាត​កាយ​នៅ​លើ​គ្រែ​ក្នុងផ្ទះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​២៧​ ខែកញ្ញា​ ឆ្នាំ​២០១៥​ ត្រង់​ចំណុច​ផ្ទះ​ជន​រង​គ្រោះ​ស្ថិត​ក្នុងភូមិ​ព្រែក​អ​ញ្ជា​ញ​ សង្កាត់​ព្រែក​ឬ​ស្សី​ ក្រុង​តា​ខ្មៅ​ ។​ ​

12065646_1911913509033660_2778556649129627795_n

ពាក់ព័ន្ធ​ករណី​នេះ​ដែរ​ សមត្ថកិច្ច​នគរបាល​ជំនាញ​បច្ចេកទេស​-​វិទ្យាសាស្ត្រ​ក្រុង​តា​ខ្មៅ​ និង​ក្រុម​គ្រូពេទ្យ​ជំនាញ​ដែល​ចុះ​ទៅ​ពិនិត្យ​សាកសព​ជន​រង​គ្រោះ​បាន​បញ្ជាក់​ថា​ ជន​រង​គ្រោះ​ស្លាប់​ដោយសារ​ច​ខ្យល់គ​ មិន​មាន​ជាប់​ពាក់​ព័ទ្ធ​ទៅ​នឹង​ករណី​អ្វី​ផ្សេង​ឡើយ​ ។​ បន្ទាប់​ពី​ពិនិត្យ​ចប់​សព្វគ្រប់​ហើយ​នោះ​សមត្ថកិច្ច​បាន​ប្រគល់​សាកសព​ជន​រង​គ្រោះ​ ទៅ​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ។​

​មន្ត្រី​នគរបាល​យុត្តិធម៌​ក្រុង​តា​ខ្មៅ​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​មានឈ្មោះ​ មាស​ ចិន្តា​ ភេទ​ប្រុស​ អាយុ​៤៥​ឆ្នាំ​ បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​ចំណុច​កើតហេតុ​ខាងលើ​ ។​ ​

ប្រភព​ដដែល​បាន​បន្ត​ថា​ ជន​រង​គ្រោះ​រូប​នេះ​ជា​មនុស្ស​ចូល​ចិត្ត​ផឹកស្រា​ខ្លាំង​ណាស់​ ពេល​ស្រវឹង​ម្តងៗ​តែងតែ​ស្រែក​ឡូឡា​បង្ក​ការ​រំខាន​ដល់​អ្នក​ជិតខាង​ ។​ នៅ​វេលា​ល្ងាច​ថ្ងៃ​ទី​២៦​ ខែកញ្ញា​ ឆ្នាំ​២០១៥​ អ្នក​ជិតខាង​បានឃើញ​ជន​រង​គ្រោះ​ផឹកស្រា​ស្រវឹង​ជោកជាំ​ ហើយ​បាន​ចូល​ទៅ​ក្នុងផ្ទះ​ស្រែក​ឡូឡា​បង្ក​ការ​រំខាន​ដូច​សព្វ​មួយ​ មិន​មាន​ន​ណា​ម្នាក់​ចាប់​អារ​ម្ម​នោះ​ទេ​ ។​ លុះ​ព្រឹក​ឡើង​ស្រាប់តែ​មាន​ប្អូនជីដូនមួយ​ប្រទះ​ឃើញ​ជន​រង​គ្រោះ​ដេក​ស្លាប់​អាក្រាត​កាយ​នៅ​លើ​គ្រែ​ក្នុង​បន្ទប់​ផ្ទះ​យ៉ាង​ដូច្នេះ​តែ​ម្តង​ ៕​

12038244_1911913495700328_8845356265881599952_n

...

ដោយ៖ ស្អាង​ជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print