លោក​អូ​ស្មាន​ ហា​ស្សាន់​ ស្នើ​ឲ្យ​គ្រូបង្រៀន​ឥ​ស្លា​ម​ទាំងអស់​ត្រូវ​គោរព​ក្រមសីលធម៌​ និង​បង្កើន​សមត្ថភាព​ វិជ្ជាជីវៈ​ ចៀសវាង​អំពើ​ពុក​រលួយ​ក្នុង​សង្គម​

ចែករំលែក៖

ភ្នំពេញ​៖​ លោក​ អូ​ស្មាន​ ហា​ស្សាន់​ បាន​ស្នើ​ឲ្យ​គ្រូបង្រៀន​ឥ​ស្លា​ម​ ទាំងអស់​ ត្រូវ​គោរព​ក្រមសីលធម៌​ និង​បង្កើន​វិជ្ជាជីវៈ​ ជៀសវាង​កើត​អំពើ​ពុក​រលួយ​ ក្នុង​សង្គម​ និយម​បក្សពួក​ បញ្ហា​ទាំង​អស់នេះ​សង្គម​ មិន​ត្រូវការ​នោះ​ទេ​ វា​កើត​ឲ្យ​មានការ​ថ្នាំងថ្នាក់​ ដល់​សង្គម​គ្រួសារ​ និង​សហ​គម​ន៏​របស់​យើង​ថែម​ទៀត​ផង​ លោក​អូ​ស្មាន​ ហា​ស្សាន​ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​ រដ្ឋលេខាធិការ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ និង​ ជា​ប្រធាន​អង្គការ​មូលនិធិ​អភិវឌ្ឍន៍​មុ​ស្លិ​ម​កម្ពុជា​ បាន​ស្នើ​សុំ​បែប​នេះ​ក្នុង​ខណៈ​ដែល​ លោក​ ទទួល​ជួប​សំណេះសំណាល​ ជាមួយ​ថ្នាក់ដឹកនាំ​ខ្មែរឥស្លាម​ទូ​ទាំង​ប្រទេស​ ជាង​១០០​នាក់​ នៅ​មណ្ឌល​ម៉ូ​ឌែ​ន​៥​រាជធានី​ភ្នំពេញ​ ក្នុង​ឱកាស​ពិធី​បិទ​ សិក្ខាសាលា​ បណ្តុះបណ្តាល​វិជ្ជាជីវៈ​អ៊ី​មុាំ និង​គ្រូ​ បង្រៀន​ឥ​ស្លា​ម​កម្ពុជា​ ដែល​សិក្ខាសាលា​នេះ​ទទួល​បានការ​ឧបត្ថម្ភ​គាំទ្រ​ពី​សំណាក់​ អគ្គនាយកដ្ឋាន​អភិវឌ្ឍន៍​ឥ​ស្លា​ម​ម៉ា​ឡេ​ស៊ី​ (JAKIM)​ និង​ សមាគម​វិ​និយោជិត​សេវាកម្ម​សាសនា​ឥ​ស្លា​ម​ម៉ា​ឡេ​ស៊ី​(PKPU)​ កាលពី​ថ្ងៃ​ទី​២៧​ ខែកញ្ញា​ ឆ្នាំ​ ២០១៥​ ។​

IMG_3833

​លោក​ អូ​ស្មាន​ ហ​ស្សាន់​ បាន​បញ្ជាក់​ថា​៖​ វគ្គ​បណ្ដុះបណ្ដាល​ ដល់​គ្រូបង្រៀន​ឥ​ស្លា​ម​ជាង​១០០​នាក់​នេះ​ មិនមែន​ជា​លើក​ទី​មួយ​នោះ​ទេ​ មាន​ច្រើន​វគ្គ​ ណាស់​ហើយ​ ដោយ​មានការ​ឧបត្ថម្ភ​ពី​ ភាគី​ម៉ា​ឡេ​ស៊ី​ តាម​រយៈ​អង្គការ​សមាគម​នានា​ បាន​បើក​វគ្គ​បណ្តុះបណ្តាល​បង្កើន​សមត្ថភាព​ ដល់​គ្រួ​បង្រៀន​បែប​នេះ​ មក​ដល់​សហគមន៍​ឥ​ស្លា​ម​កម្ពុជា​។​ ដូច្នេះ​បងប្អូន​ ជាម​ន្ដ្រី​បម្រើ​ឲ្យ​វិស័យ​អប់រំ​ ជា​ថ្នាល​បណ្ដុះ​ធនធានមនុស្ស​ ឲ្យ​កូនចៅ​ជំនាន់​ក្រោយ​ ទទួល​បាន​ចំណេះដឹង​ខ្ពង់ខ្ពស់​ ចូលរួម​បម្រើ​ជាតិ​មាតុភូមិ​ឲ្យ​រីក​ចម្រើន​ ទៅ​ថ្ងៃ​អនាគត​ ជាក់ស្តែង​ថ្ងៃនេះ​តាម​រយៈ​ អគ្គនាយកដ្ឋាន​អភិវឌ្ឍន៍​ឥ​ស្លា​ម​ម៉ា​ឡេ​ស៊ី​ (JAKIM)​ និង​ សមាគម​ វិ​និយោជិត​សេវាកម្ម​សាសនា​ឥ​ស្លា​ម​ម៉ា​ឡេ​ស៊ី​(PKPU)​បាន​ផ្តល់​នូវ​វគ្គ​បណ្តុះបណ្តាល​នេះ​ វា​ពិតជា​មាន​សារៈសំខាន់​ណាស់​ ក្នុង​ការ​រួមចំណែក​ ដើម្បី​អភិវឌ្ឍន៍​ វិស័យ​អប់រំ​ឥ​ស្លា​ម​នៅ​កម្ពុជា​ ស្រប​ពេល​ជាមួយ​គ្នា​ដែល​ថ្មីៗ​នេះ​ រាជរដ្ឋាភិបាល​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ទើបតែ​បាន​សម្រេច​បញ្ចូល​គ្រូបង្រៀន​ឥ​ស្លា​ម​ចំនួន​១៥០០​នាក់​ ទៅ​ក្នុង​ក្រប​ខណ្ឌ​គ្រូបង្រៀន​ នៃ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​។​

លោក​ក៏​ បាន​ស្នើ​ឲ្យ​គ្រូបង្រៀន​ឥ​ស្លា​ម​ទាំងអស់​ ត្រូវ​គោរព​ក្រមសីលធម៌​ និង​បង្កើន​វិជ្ជាជីវៈ​ ជៀសវាង​កើត​អំពើ​ពុក​រលួយ​ ក្នុង​សង្គម​ និយម​បក្សពួក​ បញ្ហា​ទាំង​អស់នេះ​សង្គម​ មិន​ត្រូវការ​នោះ​ទេ​ វា​កើត​ឲ្យ​មានការ​ ​ថ្នាំងថ្នាក់​ ដល់​សង្គម​គ្រួសារ​ និង​សហ​គម​ន៏​របស់​យើង​ថែម​ទៀត​ផង​ ។​ លោក​បន្ថែម​ថា​ ៖​ ទាំងនេះ​គឺ​ដោយសារ​គោលនយោបាយ​ដឹកនាំ​ ដ៏​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សេន​ ជា​ប្រមុខ​ ដែល​សម្តេច​បាន​ផ្តល់​នូវ​ សិទ្ធិ​សេរីភាព​ពេញលេញ​ សម្រាប់​បងប្អូន​ឥ​ស្លា​ម​នៅ​កម្ពុជា​ និង​បាន​បើក​ទូលាយ​នូវ​រាល់​ ជំនួយ​មនុស្សធម៌​ តា​យ​រៈ​សម្បុរ​សជន​ជាតិ​ និង​អន្តរជាតិ​ មក​កម្ពុជា​។​ ក្នុង​ឱកាស​នោះ​ដែរ​ លោក​ អូ​ស្មាន​ ហា​ស្សាន់​ បាន​បញ្ជាក់​ថា​៖​ ក្នុង​នាម​រាជរដ្ឋាភិបាល​កម្ពុជា​ លោក​ សូម​ថ្លែងអំណរគុណ​ ចំពោះ​រាជរដ្ឋាភិបាល​ម៉ា​ឡេ​ស៊ី​ ដែល​តែងតែមាន​កញ្ចប់​ថវិកា​ សម្រាប់​ជួយ​ឧ​ត្ថ​ម្ភ​គាំទ្រ​ ដល់​សហគមន៍​ឥ​ស្លា​ម​កម្ពុជា​។​ ក៏​បាន​ផ្តាំផ្ញើ​ដល់​សិក្ខា​ទាំងអស់​ ត្រូវ​យកចំនេះ​ដឹង​ដែល​ទទួល​បាន​ ទៅ​ចែករំលែក​បន្ត​ ដើម្បី​អភិវឌ្ឍន៍​សហគមន៍​របស់​ខ្លួន​ មានការ​រីក​ចំរើន​បន្ត​ទៀត​ ៕​

IMG_3878 IMG_3860 IMG_3855 IMG_3821

...

ដោយ៖ សំរិត​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print