នាយឧត្តមសេនីយ៍ នេត សាវឿន៖ មន្ត្រីប៉ុសិ៍្តរដ្ឋបាលទាំងអស់ធ្វើការកែប្រែឥរិយាបទតាមរយៈប្រ លងប្រជែងអនុវត្តការងារនៅតាមមូលដ្ឋាន

ចែករំលែក៖

ភ្នំពេញ៖ មានប្រសាសន៍នៅក្នុងពិធីប្រកាសមុខតំណែងស្នងការនគរបាលខេត្តកំពត កាលពីព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៥ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិបាន ដាក់ចេញនូវការប្រកាសដល់មន្ត្រីនគរបាលប៉ុសិ៍្តរដ្ឋបាលទាំងអស់ត្រូវធ្វើការកែប្រែឥរិយាបទរបស់ ខ្លួនខិតខំបម្រើសេវាជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ហើយការកែប្រែឥរិយាបទនេះគឺត្រូវធ្វើឡើង តាមរយៈការប្រលងប្រជែងក្នុងការអនុវត្តការងារនៅតាមមូលដ្ឋាន ។

IMG-20150928-WA0070

នាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិមានប្រសាសន៍បន្តថា សម្រាប់លទ្ធផលនៃ ការប្រលងប្រជែងកែប្រែឥរិយាបទនោះនឹងត្រូវផ្តល់អ្នកមានជ័យលាភីដូចជាផ្តល់ថវិកា ការតំឡើង ឋានន្តរស័ក្តិ និងការផ្តល់ប័ណ្ណសសើរជាដើម ។

ដោយសារកំណើនភ្ញៀវទេសចរណ៍ជាង១លាននាក់នៅក្នុងអំឡុងប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយក្នុងបំណាច់ឆ្នាំ២០១៥នេះ គេបានរំពឹងទុកថាភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិនឹងកើនឡើង ដល់១លាន៥សែននាក់។ ដោយក្តីបារម្មណ៍អំពីសន្តិសុខ នាយឧត្តមសេនីយ៍អគ្គស្នងការនគរ បាលជាតិ នេត សាវឿន ក៏បានដាក់បញ្ជាឲ្យមន្ត្រីនគរបាលប៉ុសិ៍្តរដ្ឋបាលទាំង៩៣ត្រូវកែអាកប្បកិរិយារបស់ខ្លួន ត្រូវធ្វើល្អ និងផ្តល់ទំនុកចិត្ត ការពារសន្តិសុខ សុខវតិ្ថភាពជូនប្រជាពលរដ្ឋជាមួយ ភ្ញៀវទេសចរណ៍នៅក្នុងខេត្តកំពត ជាពិសេសកាត់បន្ថយនូវការព្រួយបារម្មណ៍របស់ប្រជាពលរដ្ឋនៅ ក្នុងមូលដ្ឋានដូចជា៖ បទល្មើសចោរប្លន់ ល្បែងស៊ីសង បទល្មើសគ្រឿងញៀន និងបទល្មើសចរាចរណ៍ ករណីគ្រោះថ្នាក់ចរាចរណ៍ជាដើម ។

ជាមួយគ្នានេះផងដែរ អភិបាល នៃគណៈអភិបាលខេត្តកំពត លោក ខូយ ឃុនហួរ ក៏បាន ស្នើសុំឲ្យស្នងការដែលទើបបានតែងតាំងថ្មី ត្រូវធ្វើជាថ្នាក់ដឹកនាំល្អ មានវិជ្ជាជីវៈ សិលធ៌ម គុណ ធ៌ម សាមគ្គីភាព មានមនសិការខ្ពស់ចំពោះការងារ ត្រូវហ៊ានទទួលខុសត្រូវ ខណៈដែលមន្ត្រីនគរ បាលប៉ុសិ៍្តនៅខេត្តកំពតមាន៦៥%មិនទាន់បានឆ្លងកាត់វគ្គសិក្សាបំប៉នជំនាញវិជ្ជាជីវៈ ។

គួររំលឹកថា នៅស្នងការដ្ឋាននគរបាលខេត្តកំពតបានធ្វើពិធីប្រកាសផ្ទេរភារកិច្ច និងតែង តាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពតដែលបានប្រព្រឹត្តធ្វើឡើងក្រោមអធិ បតីភាពនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងអភិបាល នៃគណៈអភិ បាលខេត្តកំពត លោកខូយ ឃុនហួរ កាលពីព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៥។

ប្រភពពីមន្ត្រីនគរបាលខេត្តបានឲ្យដឹងថា លោកឧត្តមសេនីយ៍ត្រី ថ្លាង ភិរិន្ទ ស្នងការនគរ បាលខេត្តកំពតត្រូវបានផ្លាស់ឲ្យទៅកាន់តំណែងជាអនុប្រធាននាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់ អគ្គស្នងការដ្ឋាននគរបាលជាតិ ដាក់ជំនួសវិញដោយលោកឧត្តមសេនីយ៍ត្រី ម៉ៅ ច័ន្ទមធុរិទ្ធ ស្នង ការនគរបាលខេត្តកំពត ដែលគេស្គាល់ថាជាកូនប្រុសច្បងរបស់នាយឧត្តមសេនីយ៍ ម៉ៅ ច័ន្ទតារា អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ៕

IMG-20150928-WA0094 IMG-20150928-WA0123

...

ដោយ៖ តាឡឹម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print