ភ្នំពេញ ៖ គួរស្នេហ៍មួយគួបានរៀបអាពាហ៍ពិពាហ៍ហើយរៀបចំនូវពិធីសូត្រមន្តស្រាប់តែមានខ្យល់បក់ប៉ើងរោងការទៅទើលើបង្គោលភ្លើង ។ ហេតុការណ៍នេះបង្ករអោយមានភ្ញាក់ផ្អើលកាលពីរវេលាម៉ោង២នឹង៣០នាទីរសៀលថ្ងៃទី២៥ខែឧសភាឆ្នាំ២០១៧ នៅតាមកំណាត់ផ្លូវបៃតុងព្រៃស ក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ។
បើតាមភពព័ត៍មានពីរកន្លែងបានប្រាប់អោយដឹងថា នៅមពេលកើតហេតុដោយមានរោងការរបស់គួស្នេហ៍មួយដែលកូនប្រុសមានឈ្មោះ រស់ ភារ៉េត នឹងកូនស្រីឈ្មោះលី លក្ខិណា រួចនូវពេលនោះដែលឪពុកម្ដាយទាំងសងខាងបានរៀបចំនូវពិធីសូត្រមន្ត ហើយនូវពេកនោះក៏ខ្យល់កន្ត្រាក់បក់មកយ៉ាងខ្លាំងបណ្ដាលអោយរោងការប៉ើងទៅទើលើបង្គោលភ្លើងនៅចញ្ចើមផ្លូវ តែមិនបង្ករអោយមនុស្សរងរបួសទេ ពួកគាត់បាននិយាយពីរមាត់មួយទៅមាត់ថានេះគ្រាន់តែជាថ្ងៃចូលរោងប្រសិនចំថ្ងៃសុីធំវិញមិនដឹងទៅជាយ៉ាងទេ ហើយនឹងមានមនុស្សរងរបួសជាច្រើនហើយមើលទៅ ព្រោះរោងដែលខ្យល់បក់ទៅទើលើបង្គោលភ្លើងនោះគឺសុទ្ធតែខ្សែរមេភ្លើងធំៗឆាប់នឹងងាយបង្ករអោយមនុសគ្រោះថ្នាក់ ក្នុងករណីនេះដែលក្រុមព័ត៍មានយើងមិនអាចទាក់ទងទៅកាន់ឪពុកម្ដាយកូនប្រុសកូនស្រីបានទេព្រោះតែពួកគាត់រវល់ ។
ក្រោយពីរកើតហេតុសមត្ថកិច្ចខណ្ឌដង្កោបានទាក់ទងទៅខាងអគីសុីន្នីអោយជួយបិតភ្លើងដើម្បីអោយអ្នកសាងសង់រោងការរុះរើយករោងមកសាងសង់ជាថ្មីវិញ ៕ ដោយ ៖ ភារ៉ា ដង្កោ
...