បើកបុកមនុស្សពីរនាក់ស្លាប់ហើយមិនព្រមទទួលខុសត្រូវ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកពញាក្រែក

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ មនុស្សម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតបានស្លាប់ក្រោយបញ្ជូនសង្គ្រោះនៅមន្ទីរពេទ្យ  ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តធុនធំបុកជាមួយម៉ូតូ បន្ទាប់ពីហេតុការណ៍នេះកើតឡើងអ្នកបើករថយន្តបានបង្កើនល្បឿនបើកគេចខ្លួនបាត់ស្រមោលតែម្តង ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ៨និង១០នាទីយប់ ថ្ងៃទី៦ ខែ មិថុនា ឆ្នាំ២០១៧  ស្ថិតនៅលើផ្លូវជាតិលេខ៨ ចន្លោះបង្កោលភ្លើង (147-148) ក្នុងភូមិពោធិ៍ស្រុក ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

សមត្ថកិច្ចផ្នែកចរាចរស្រុកពញាក្រែកបានឲ្យដឹងថា ជនរងគ្រោះជិះម៉ូតូម៉ាកសេ១២៥ ពណ៌ ខ្មៅ ស្លាកលេខរតនគីរី1A-1775 បើកដោយឈ្មោះ លាង នី ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅ ភូមិពោធិ៍ស្រុក ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានស្លាប់នៅកន្លែងកើតហេតុ  និង អ្នករួមដំណើរជាមួយឈ្មោះ ឈី វ៉ាន់ឆែ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិកក្រញូង ឃុំវាល ម្លូរ ស្រុកពញាក្រែក បានរងរបួសធ្ងន់ ក្រោយមកបានស្លាប់នៅពេលបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យស្រុកពញាក្រែក ដោយសារអាការរបួសធ្ងន់ពេក ។

ចំណែកភាគីរថយន្តបង្កហេតុ ជាប្រភេទរថយន្តធុនធំ មិនស្គាល់អត្តសញ្ញាណទេព្រោះក្រោយកើតហេតុ អ្នកបើកបានបន្ថែមល្បឿនគេចខ្លួនបាត់ស្រមាល ។

ករណីខាងលើនេះ កម្លាំងជំនាញកំពុងបន្តការស្រាវស្វែងរកភិនភាគរថយន្តខាងលើ ដើម្បីឃាត់អ្នកបើកបរយកមកដោះស្រាយតាមច្បាប់ ៕ វណ្ណះ

...

06105301-77db-4695-b9ee-f4cd3429e91a 1d236f34-4ee9-4570-be4b-410b6e4f752e 690fba4d-37dd-490d-845d-b89d1d65997b c3d05d05-c406-4362-ac5b-bfea322bdf76 76d0039d-6f0c-4325-976a-061d93e4009a 0c7dfc2d-8543-4d5a-ab19-081a81885ffe

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print