ភ្នំពេញ៖ ឆ្លើយតបទៅនឹងការចោទ ប្រកាន់របស់មេដឹកនាំគណបក្សប្រឆាំង គឺលោក សម រង្ស៊ី ដែលថា កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន រយៈពេល ៣០ឆ្នាំផ្ដាច់ការ និងត្រូវដល់ពេលផ្លាស់ ប្ដូរនោះ លោក កែវ រ៉េមី រដ្ឋលេខាធិការ ទីស្ដីការគណៈរដ្ឋមន្ដ្រី និងជាអនុប្រធាន អង្គភាពព័ត៌មាននិងប្រតិកម្មរហ័សបាន អះអាងថា ប្រទេសកម្ពុជាប្រកាន់នូវ របបប្រជាធិបតេយ្យ សេរី ពហុបក្ស ដែលមានការបោះឆ្នោតរយៈពេល៥ឆ្នាំ ម្ដងក្នុងមួយអាណត្ដិ ។
មេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានធ្វើបទសម្ភាសន៍ ជាមួយវិទ្យុអូស្ដ្រាលី (ABC) ដោយ ចោទប្រកាន់មកលើរាជរដ្ឋាភិបាលថា សម្ដេច ហ៊ុន សែន ផ្ដាច់ការក្នុងការដឹក នាំរយៈពេល៣០ឆ្នាំមកនេះ ។ លោក កែវ រ៉េមី បានឆ្លើយតបថា អ្វីដែលលោក សម រង្ស៊ី បាននិងកំពុងរិះគន់មិនសំចៃ មាត់មកលើរាជរដ្ឋាភិបាលជារៀងរាល់ ថ្ងៃនោះនេះហើយគេហៅថា ប្រជាធិប តេយ្យ ។ ប៉ុន្ដែគ្រាន់តែថា អ្វីដែលលោក សម រង្ស៊ី បាននិងកំពុងធ្វើវាជាទិសដៅ ដែលជំរុញឱ្យប្រទេសឆ្ពោះទៅរកភាព អនាធិបតេយ្យ នៅគ្រាដែលរាជរដ្ឋាភិ បាលបាននិងកំពុងធ្វើឱ្យកម្ពុជាដើរលើ ផ្លូវនីតិរដ្ឋមួយ ។
លោកកែវ រ៉េមី បានមានប្រសាសន៍ ថា ការគ្រប់គ្រងរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្ដេចតេជោនាយក រដ្ឋមន្ដ្រី គឺតាមបែបប្រជាធិបតេយ្យ ដែលមានន័យថា ការប្រកាន់យករបប សភាមិនមែនប្រធានាធិបតីដូចនៅ ប្រទេសមួយចំនួននោះទេ ។ របបសភា គឺអាស្រ័យលើប្រជាពលរដ្ឋ ឬផ្ទៃក្នុង គណបក្សដែលឈ្នះឆ្នោត ។ ដូច្នេះ តំណែងនាយករដ្ឋមន្ដ្រីនេះមិនត្រូវបាន កំណត់អាណត្ដិឡើយ ។ លោករដ្ឋលេខា ធិការបន្ដថា ប្រទេសកម្ពុជាប្រកាន់នូវ របបប្រជាធិបតេយ្យ សេរី ពហុបក្ស ដែលមានការបោះឆ្នោតរៀងរាល់៥ឆ្នាំ ម្ដង ហើយមានការចូលរួមប្រកួតប្រជែង ពីគ្រប់គណបក្សនយោបាយដោយសេរី ។ ដូច្នេះតើមានអ្វីដែលហៅថា ផ្ដាច់ការ?
លោកបានបន្ថែមថា មិនមែនមាន តែការបោះឆ្នោតថ្នាក់ជាតិប៉ុណ្ណោះទេ គឺ មានការបោះឆ្នោតជ្រើសក្រុមប្រឹក្សា ឃុំ-សង្កាត់, ខេត្ដ ក្រុង ស្រុក ខណ្ឌ រួម ទាំងការបោះឆ្នោតព្រឹទ្ធសភាទៀតផង ។ ដូច្នេះអ្វីៗសុទ្ធតែមានការបោះឆ្នោត និង កំណត់អាណត្ដិត្រឹមត្រូវ ហើយការបោះ ឆ្នោតនោះគឺប្រជាពលរដ្ឋជាអ្នកសម្ដែង ឆន្ទៈដោយផ្ទាល់ ។ ដូច្នេះទាំងអស់នេះ ហៅថា ផ្ដាច់ការឬទេ? ប្រជាពលរដ្ឋ កម្ពុជាបានទៅបោះឆ្នោតច្រើនលើក ច្រើនសាណាស់មកហើយក្នុងបំណងឱ្យ ប្រទេសជាតិមានការអភិវឌ្ឍ និងរីក ចម្រើន ។
ទាក់ទងនឹងសេរីភាពសម្ដែងមតិ លោករដ្ឋលេខាធិការ កែវ រ៉េមី បាន បញ្ជាក់ថា ប្រជាពលរដ្ឋទូទាំងប្រទេស មានសិទ្ធិសម្ដែងមតិដោយសេរី បូរិបូណ៌ ហូរហៀរ ប៉ុន្ដែយ៉ាងណាក៏ដោយលោក អំពាវនាវឱ្យការសម្ដែងមតិនោះគោរព ទៅតាមច្បាប់ទម្លាប់ផង ។ ពីព្រោះថា ប្រទេសណាក៏ដោយការដឹកនាំគឺត្រូវ គោរពតាមច្បាប់ ហើយមិនគោរព ច្បាប់មិនមែនប្រជាធិបតេយ្យទេ ផ្ទុយ ទៅវិញវាក្លាយទៅជាអនាធិបតេយ្យ គ្មាន សណ្ដាប់ធ្នាប់ ។
អ្វីដែលលោកសម រង្ស៊ី បានលើកឡើង ត្រូវបានលោក កែវ រ៉េមី អះអាងថា វា ជារឿងដដែលៗធ្វើឱ្យសហគមន៍អន្ដរ ជាតិខ្លះយល់ច្រឡំ ។ ប៉ុន្ដែយ៉ាងណាក៏ ដោយរាជរដ្ឋាភិបាលជាមាសសុទ្ធមិន ខ្លាចការចោទប្រកាន់របស់គណបក្ស ប្រឆាំងនោះឡើយ ៕
ដោយ៖ ហេង សូរិយា