ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តកូរ៉ូឡាមួយគ្រឿងទាំងស្ថានភាពស្រវឹងស្រាជោកជាំ បានរេចង្កូតជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវពេញទំហឹងធ្លាក់អំពូលរ៉ាយប៉ាយពេញផ្លូវ ចំណែករថយន្តបានរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំបន្តដំណើរទៅមុខលែងរួច ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង០០និង៥០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១ ខែតុលា ឆ្នាំ២០១៥ តាមបណ្តោយផ្លូវលេខ៥១ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ។
សាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តមនួយគ្រឿងម៉ាកកូរ៉ូឡា ពណ៍កណ្តុរប្រម៉េះ ពាក់ស្លាកលេខភ្នំពេញ 2 – R-4879 បើកបរដោយបុរសម្នាក់ទាំងស្ថានភាពស្រវឹងស្រាជោគជាំ បោះពួយយ៉ាងលឿនដូចហោះមិនបានប្រុងប្រយ័ត្នតាមបណ្តោយផ្លូវលេខ៥១ ក្នុងទិសដៅពីជើងទៅត្បូង ខណះមកដល់ចំណុចកើតហេតុបាត់បង់ម្ចាស់ការបានរេចង្កូតជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវពេញទំហឹង ធ្លាក់អំពូលរ៉ាយប៉ាយពេញផ្លូវ ចំណែករថយន្តរងាការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ចំណែកអ្នកបើករថយន្តមិន មានរងរបួសនោះទេ ដោយសារតែផ្ទុះពោងការពារសុវត្ថិភាព ។
តាមសមត្ថកិច្ចអោយដឹងថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កើតឡើងបណ្តាលមកពី ការប្រើប្រាស់គ្រឿងស្រវឹងពេលកំពុងបើកបរ និងបើកបរលឿនខ្វះការប្រុងប្រយ័ត្នបាត់បង់ម្ចាស់ការ មិនគោរពច្បាប់ទើបបង្កអោយមានគ្រោះថ្នាក់កើតឡើជាយថាហេតុ សមត្ថកិច្ចបន្តថា សំណាងល្អដែរ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះពុំបណ្តាលអោយមានគ្រោះថ្នាក់ដល់អាយុជីវិតដល់នណាម្នាក់នោះ និងអ្នកដ៏ទៃ គ្រាន់តែខាតបង់ទ្រព្យសម្បត្តិប៉ុណ្ណោះ ។
ក្រោយពេលកើតហេតុរួចមកមកសមត្ថកិច្ចមូលដ្ឋានបានចុះមកជួយធ្វើអន្តរាគមន៍ភ្លាមៗ និងបានជួយសម្រួលចរាចរណ៍នៅកន្លែងកើតហេរតុផងដែរ ហើយនិងបានធ្វើការសហការជាមួយនិងនគរបាលជំនាញមកធ្វើការវាស់វែង រួចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយនាពេលក្រោយទៅតាមផ្លូវច្បាប់ ៕
ដោយ៖ ព្រែកជ័យ