ហា​យ​ឡែ​ន​ឌ័​រព្រលះ​អា​វ៉េវ​អ៊ី​ដូច​រន្ទះ​ របួសធ្ងន់​២​នាក់​នៅ​ស្រុក​ច​ន្ទ្រា

ចែករំលែក៖

ខេត្តស្វាយរៀង​៖​ មាន​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​អាក្រក់​រវាង​រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ​ នឹង​ម៉ូតូ​ហុងដា​វ៉េវ​អីបុក​គ្នា​ពេញទំហឹង​បណ្តាល​ឲ្យ​​មនុស្ស​២​នាក់​បងប្អូន​រង​របួស​យ៉ាងធ្ងន់ ​កាលពីរ​វេលា​ម៉ោង​៦​នាទី​១០​យប់​ ថ្ងៃ​ទី​៣០​ ខែកញ្ញា​ ឆ្នាំ២០១៥​នៅ​ភូមិ​បុស្ស​ឃុំ​មេសរ​ថ្ង​ក ​ស្រុក​ច​ន្ទ្រា​។

Form Side

​រថយន្ត​បង្ក​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ​ព​ណ័សរ ​ពាក់​ស្លាក​លេខ​ ភ្នំពេញ ​២AG២០៣៦​ អ្នកបើកបរ​​ឈ្មោះ​ ងិ​ន​ សុ​តារា​ ភេទ​ប្រុស ​អាយុ​៥០​ឆ្នាំ​ រស់នៅ​ភូមិ​”​ខ​ពីរ​”​សង្កាត់ច្រាំងចំរេះ ​ខ​ណ្ឌឬ​ស្សី​កែវ​ រាជធានី​ភ្នំពេញ​ ។ ​រីឯ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​វ៉េវ​អី គ្មាន​ស្លាក​លេខ​ បើកបរ​ដោយ​ឈ្មោះ​សុខ​ គារ​ ភេទ​ប្រុស ​អាយុ​២០​ឆ្នាំ ​រង​របួសធ្ងន់​ និង​ប្អូនស្រី​រួម​ដំណើរ​ឈ្មោះ​ងិ​ន​ ​ស្រី​ពេ​ជ​ អាយុ​៧​ឆ្នាំ ​រង​របួស​ធ្ងន់ ​សន្លប់​នៅ​នឹង​កន្លែង ​អ្នក​ទាំង​ពីរ​មាន​ទីលំនៅ​ភូមិ​ទួល​ក្រសាំង​ ឃុំរ​ការ​ខ្ពស់​ ស្រុក​ស្អាង ​ខេត្តកណ្តាល ​បច្ចុប្បន្ន​ជន​រង​គ្រោះ​២​នាក់​បងប្អូន​សមត្ថកិច្ច​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ប្រតិបត្តិ​ជី​ភូ​ដើម្បី​សង្គ្រោះ​។​

​ចំពោះ​រថយន្ត​បង្ក​ និង​ម៉ូតូ​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគ​បាល​ស្រុ​ច​ន្ទ្រា​រង់ចាំ​ការ​ដោះស្រាយ​តាម​ច្បាប់​ ៕​

FB_IMG_1443656816839

...

ដោយ៖ យឹ​ម​ សុ​ថា​ន​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print