គយ​ប្រចាំការ​នៅ​ច្រក​ចាំ​យាម​ខេត្ដកោះកុង​រង​ការ​ចោទ​ថា​ឃុបឃិត​ឱ្យ​ឈ្មួញ​នាំ​ម៉ូតូ​ចូល​ដោយ​មិន​បង់ពន្ធ​

ចែករំលែក៖

ខេត្ដកោះកុង​៖​ ប្រជាពលរដ្ឋ​បាន​ នាំ​គ្នា​រិះគន់​ទៅ​លើ​ក្រុម​មន្ដ្រី​គយ​និង​រដ្ឋាករ​ច្រក​ទ្វារ​អន្ដរជាតិ​ចាំ​យាម​ថា​បាន​ ឃុបឃិត​បើកដៃ​ឱ្យ​ក្រុម​ឈ្មួញ​នាំ​ម៉ូតូ​គេចពន្ធ​រាប់​ពាន់​គ្រឿង​ចេញពី​ប្រទេស​ថៃ​ចូល​មក​ប្រទេស​កម្ពុជា​ក្នុង​មួយ​ខែៗ​ ។​

30-09-201559291

​ប្រភព​លើក​ឡើង​ថា​ ក្រុម​មន្ដ្រី​គយ​ ប្រចាំ​ច្រក​ទ្វារ​អន្ដរជាតិ​ចាំ​យាម​កាក់​ កប​យ៉ាង​ខ្លាំង​ជាមួយ​ក្រុម​ឈ្មួញ​ដែល​នាំ​ ទំនិញគេចពន្ធ​គ្រប់​ប្រភេទ​ចេញពី​ប្រទេស​ថៃ​ចូល​មក​ប្រទេស​កម្ពុជា​ ជា​ពិសេស​ ម៉ូតូ​អត់​ពន្ធ​តែ​ម្ដង​ ។​

​ជាក់ស្ដែង​កាលពី​ថ្ងៃ​ទី​៣០​ ខែកញ្ញា​ វេលា​ម៉ោង​ប្រមាណ​ជាង​២​រសៀល​ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​អ្នក​សារព័ត៌មាន​មួយ​ក្រុម​បាន​ចុះ​ទៅ​ផ្ដិត​ យក​រូបភាព​នៅ​ឃ្លាំងទំនិញ​ចាំ​យាម​ស្រាប់តែ​ឈ្មូ​ញ​រកស៊ី​ម៉ូតូ​គេចពន្ធ​នោះ​បាន​ប្រើ​សំដី​ប្រមាថ​មក​លើ​អ្នក​សារព័ត៌មាន​ថា​ “​អ្នកកាសែត​ដែល​មក​ថតរូប​មិន​សុំ​ការ​អនុញ្ញាត​ពី​ម្ចាស់​ទំនិញ​បែប​នេះ​បាន​ចេះ​ តែ​បាត់​ខ្លួន​”​ រួម​ទាំង​មានការ​រារាំង​ពី​ សំណាក់​មន្ដ្រី​គយ​ប្រចាំ​នៅ​ទីនោះ​ថែម​ ទៀត​ផង​ ។​

​មន្ដ្រី​គយ​និយាយ​ថា​ អ្នក​សារព័ត៌​ មាន​យោង​ទៅ​លើ​អ្វី​បានជា​មក​ថតរូប​ នៅ​ទី​នេះ​ តើ​មាន​សុំ​ការ​អនុញ្ញាត​ដែរ​ឬ​ ទេ​ ព្រោះ​ឃ្លាំង​នេះ​ជា​ទំនិញ​របស់​គយ​មាន​ សិទ្ធិ​មិន​ឱ្យ​ថតរូប​នោះ​ទេ​ ។​ ក្រុម​អ្នក​សារ​ ព័ត៌មាន​មានការ​ងឿងឆ្ងល់​យ៉ាង​ខ្លាំង​ថា​ តើ​ទំនិញ​គយ​ទាំងនោះ​មានការ​ឃុបឃិត​ជាមួយ​ឈ្មួញ​រត់ពន្ធ​ខុសច្បាប់​ឬ​មួយ​គយ​មាន​សិទ្ធ​រត់ពន្ធ​ទំនិញ​ខុសច្បាប់​បានជា​ មាន​ឃ្លាំង​សម្រាប់​ដាក់​ទំនិញ​បែប​នេះ​ ។​

​ប្រសិនបើ​ទំនិញ​ទាំងនេះ​មិន​បាន​បង់​ ពន្ធ​វិញ​វា​ជា​រឿង​មួយ​ដែល​ចំណេញ​ទៅ​ ដល់​ក្រុម​ឈ្មួញ​ជា​ខ្លាំង​ ហើយ​បើ​មានការ​ បង់ពន្ធ​ត្រឹមត្រូវ​វា​ជា​រឿង​មួយ​ដែល​ចំណេញ​ទៅ​ដល់​ចំណូល​ពន្ធ​រដ្ឋ​មិនមែន​អ្នក​សារព័ត៌មាន​ជា​អ្នក​ចំណេញ​នោះ​ទេ​ ។​

​ម៉ូតូ​ដែល​ក្រុម​ឈ្មួញ​នាំ​ចូល​សុទ្ធតែ​ ម៉ូតូ​ស៊េរី​ទំនើប​ដូច​ជា​ MSX​ និង​ ZOOMER​ និង​ម៉ាក​ផ្សេងៗ​ទៀត​ចំនួន​ ៣​រថយន្ដ​ក្នុង​មួយ​រថយន្ដ​មាន​ម៉ូតូ​ប្រមាណ​៧០​គ្រឿង​ ។​

​កន្លង​មក​ក្រុម​មន្ដ្រី​គយ​ប្រចាំ​នៅ​ ទីនោះ​ធ្លាប់​បាន​គំរាម​មិន​ឱ្យ​ក្រុម​អ្នក​សារព័ត៌មាន​ថត​ផ្ដិត​យក​រូបភាព​នៅ​ទីនោះ​ ទេ​ តើ​ក្នុង​ឃ្លាំងទំនិញ​ចាំ​យាម​នេះ​មាន​ អាថ៌​កំបាំង​អ្វីខ្លះ​បានជា​ត្រូវ​លាក់បាំង​ពី​ ក្រុម​ប្រជាពលរដ្ឋ​ក៏​ដូច​ជា​ក្រុម​អ្នក​សារព័ត៌មាន​នោះ​?

​ជុំវិញ​ករណី​រិះគន់​ខាងលើ​មន្ដ្រី​ស្នាក់​ ការ​ច្រក​ទ្វារ​អន្ដជាតិ​ចាំ​យាម​បានឱ្យ​ដឹង​ តាម​ទូរស័ព្ទ​ថា​ មន្ដ្រី​គយ​បាន​រាយការណ៍​ មក​ប្រធាន​ច្រក​ដែរ​ថា​មាន​ម៉ូតូ​ចេញ​ តាម​ច្រក​នេះ​តែ​ការ​បង់ពន្ធ​គ្រប់​ឬ​មិន​ គ្រប់​នោះ​វា​ជា​ជំនាញ​របស់​គយ​នោះ​ទេ​ ។​

​ចំណែកឯ​មន្ដ្រី​គយ​និង​រដ្ឋាករ​ដែល​ ប្រចាំ​នៅ​ឃ្លាំងទំនិញ​ចាំ​យាម​នោះ​បាន​ ថ្លែង​ឱ្យ​ដឹង​តាម​ទូរស័ព្ទ​ថា​ ទំនិញ​ម៉ូតូ​ទាំង​ នោះ​គឺ​ឈ្មួញ​បាន​បង់ពន្ធ​១០០​ភាគរយ​ តែ​ដោយសារ​ថ្ងៃនេះ​ជា​ថ្ងៃ​ចុងខែ​ហេតុ​ នេះ​ហើយ​ប្រព័ន្ធ​បង់ពន្ធ​នៅ​អគ្គនាយក​ ដ្ឋា​ន​បាន​បិទ​ នៅ​ថ្ងៃស្អែក​ឬ​ខានស្អែក​ ប្រព័ន្ធ​និង​បើក​ឡើង​វិញ​ហើយ​ បើសិន​ ជា​មិន​មាន​វិក្កយបត្រ​បង់ពន្ធ​ត្រឹមត្រូវ​ ទេ​នោះ​គឺ​រថយន្ដ​នេះ​មិន​អាច​ចេញ​បាន​ នោះ​ទេ​ ។​

​ចំណែកឯ​លោក​ ថេ​ង​ ម៉ុង​ហួ​ន​ ប្រធាន​ ការិយាល័យ​គយ​និង​រដ្ឋាករ​ចាំ​យាម​វិញ​ភ្នាក់ងារ​យើង​ពុំ​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ​ ដោយសារ​ទូរស័ព្ទ​របស់​លោក​ទូរស័ព្ទ​ចូល​ជា​ច្រើន​លើក​ច្រើន​សា​តែ​ពុំ​មាន​អ្នក​លើក​ ៕

59292

...

ដោយ៖ ហេង​ ន​រិ​ន្ទ្រ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print