ខេត្តបន្ទាយមានជ័យ៖ ក្មេងទំនើង៤នាក់ជិះម៉ូតូ៤គ្រឿងកែច្នៃបំពង់ស៊ីម៉ាំខុសលក្ខណៈបច្ចេកទេសបង្កឱ្យលាន់ឮសម្លេងគងរំពងប៉ះពាល់ដល់ដំណេកប្រជាពលរដ្ឋ ត្រូវបានកម្លាំងនគរបាលការិយាល័យការពារ និងអន្តរគមន៍នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំងដោយលោកវរសេនីយ៍ត្រី សូយ សំណាង នាយការិយាល័យនគរបាលការពារនិងអន្តរគមន៍ខេត្ត ចេញបង្ក្រាបនិងចាប់ឃាត់ខ្លួន ។
កាលពីវេលាម៉ោង៧និង២០នាទីយប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥ នៅលើផ្លូវមួយចំនួនក្នុងក្រុងសិរីសោភ័ណជាបន្តបន្ទាប់ ហើយបញ្ជួនពួកគេមកកាន់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បន្ទាប់ពីក្រុមក្មេងទំនើងទាំងនោះជិះម៉ូតូកែច្នៃបំពង់ស៊ីម៉ាំងលាន់ឮសម្លេនៅតាមដងផ្លូវ។
ការចេញបង្ក្រាបក្រុមក្មេងទំនើងជិះម៉ូតូកែច្នៃបំពង់ស៊ីម៉ាំងខុសលក្ខណៈបច្ចេកទេសគឺដោយមានការដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី អាត់ ខែម ស្នងការនគរបាលខេត្ត បញ្ជាទៅកម្លាំងនគរបាលគ្រប់ស្រុកក្រុង ទាំង៩ត្រូវទប់ ស្កាត់ ម៉ូតូកែច្នៃបំពង់ស៊ីម៉ាំងខុសបច្ចេកទេសបង្កប៉ះពាល់សន្តិសុខសណ្តាប់ធ្នាប់សារធារណៈ។ ការរំខានពីក្រុមក្មេងទំនើងជិះម៉ូតូនៅពេលយប់លាន់ឮសម្លេងខ្លាំងៗនោះដែរកន្លងមកប្រជាពលរដ្ឋក៏ធ្លាប់ប្តឹងរាយការណ៍មកកម្លាំងនគរបាលពីក្រុមក្មេងទំនើងទាំងនោះបានបើកម៉ូតូកែច្បំពង់ស៊ីម៉ាំងលាន់ឮគងរំពងដែលធ្វើឱ្យបង្កឱ្យប៉ះពាល់និងរំខានដល់ប្រជាពលរដ្ឋកើតក្តីក្តៅក្រហាយដេកពួនពុំបានផងដែរ ។
ក្មេងទំនើងទាំង៤នាក់មានឈ្មោះ ១,ស្រ៊ន តូណា ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិ៣ សង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណប្រកបមុខរបរជាងមាស ជិះម៉ូតូម៉ាកMSX ពណ៌ ក្រហមអត់ស្លាកលេខ ២,តាំង គឹមហុង ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ប្រកបមុខរបរសិស្ស ជិះម៉ូតូម៉ាកម៉ាកKAWASAKI ពណ៌ត្រួយចេកគ្មានស្លាកលេខ ៣,ភាព ថេវ៉ា ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិ១ សង្កាត់ព្រះ ពន្លាក្រុងសិរីសោភ័ណប្រកបមុរបរសិស្ស ជិះម៉ូតូម៉ាកCBR ពណ៌សលាយខ្មៅគ្មានស្លាកលេខ និង៤,ឈ្មោះ ជួន ដារ៉ា ភេទប្រុស អាយុ២៣ឆ្នាំ ប្រកបមុខរបរសិស្ស រស់នៅភូមិអណ្តូងខ្លុង ឃុំគំរូ ស្រុកថ្មពួក ជិះម៉ូតូម៉ាកCBR ពណ៌ការ៉ុតគ្មានស្លាកលេខ។
ក្មេងទាំងនើងទាំង៤នាក់ខាងលើនៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០១៥ ត្រូវបាន លោកឧត្តមសេនីយ៍ត្រី អាត់ ខែម ស្នងការនគរបាលខេត្តនាំយកមកអប់រំ នៅស្នងការ ដ្ឋាននគរបាលខេត្តឱ្យកែប្រែឥិយាថបសារជាថ្មី បញ្ឆប់ការកែច្នៃម៉ូតូខុសលក្ខណៈបច្ចេកទេស បង្កប៉ះពាល់សណ្តាប់សាធារណៈ។
លោកគ្រាន់តែអប់រំនិងឱ្យធ្វើកិច្ចសន្យាឈប់ជិះម៉ូតូដាក់បំពង់ស៊ីម៉ាំងកែច្នៃចាប់ពីនេះតទៅ ហើយ ត្រូវឱ្យទៅជួយណែ នាំមិត្តភក្តិដ៏ទៃទៀត ឈប់ប្រើប្រាស់ ដាក់បំពង់ម៉ូតូស៊ីម៉ាំងកែច្នៃ បញ្ឈប់កែច្នៃម៉ូតូឱ្យខុសបច្ចេក ទេសលក្ខណៈដើម មិនត្រូវប្រព្រឹត្តនូវអ្វីដែលផ្ទុយនិងច្បាប់ ខិតខំកែខ្លួនឱ្យទៅចាមនុស្សល្អ ប្រជាពលរដ្ឋល្អរស់នៅក្នុងសង្កម រាល់កិច្ចសន្យានេះ បើសិនថ្ងៃក្រោយមិនគោរពតាម នូវ តែលួចធ្វើសកម្មភាពផ្ទុយ និងកិច្ច សន្យានេះ សមត្ថកិច្ចចាប់ឃាត់ខ្លួនម្តងទៀតនិងអនុវត្តតាមផ្លូវច្បាប់។ក្រុម ក្មេងទំនើង ខាង លើបន្ទាប់ពីអប់រំនិងឱ្យធ្វើកិច្ចសន្យារួចរាល់បានឱ្យដោះបំពង់ស៊ីម៉ាំងម៉ូតូកែច្នៃចេញដាក់ជំនួសស៊ីម៉ាំងតាមលក្ខណៈត្រឹមត្រូវបច្ចេកទេសវិញហើយដោះលែង ប្រគល់ឱ្យអាណាព្យាបាល យកទៅអប់រំនៅផ្ទះបន្ថែមទៀត៕
ដោយ៖ សំ វិច្ឆិកា