ក្រុមការងារ​សហព័ន្ធ​ សហភាព​យុវជន​កម្ពុជា​ចុះ​ជួប​សំណេះសំណាល​ជាមួយ​សិស្ស​ដែលបាន​និទ្ទេស​ខ្ពស់​ជាងគេ​នៅ​វិទ្យាល័យ​ឈូក​វ៉ា

ចែករំលែក៖

ភ្នំពេញ​៖ ​កាលពី​រសៀល​ថ្ងៃ​ទី​១​ ខែតុលា​ ឆ្នាំ​២០១៥​ ក្រុមការងារ​សហព័ន្ធ​ សហភាព​យុវជន​កម្ពុជា​ ដឹកនាំ​ដោយ​អ្នកស្រី​ ហ៊ុន​ ដា​នី​ ចុះ​ទៅ​ជួប​សំណេះសំណាល​ និង​លើកទឹកចិត្ត​ដល់​សិស្ស​ដែល​ទទួល​បាន​និទ្ទេស​ខ្ពស់​ជាងគេ​នៅ​វិទ្យាល័យ​ឈូក​វ៉ា​ ស្ថិត​នៅ​ភូមិសាស្ត្រ​សង្កាត់​គោក​រកា​ ខណ្ឌ​ព្រែក​ព្នៅ​ រាជធានីភ្នំពេញ ។​

IMG_1609

​ថ្លែង​ក្នុង​ឱ​កាស​ជួប​សំណេះសំណាល​ជាមួយ​សិស្ស​ និង​លោកគ្រូ​-​អ្នកគ្រូ​គឺ ​អ្នកស្រី​ ហ៊ុន​ ដា​នី​ បាន​ផ្តល់​ការ​ណែនាំ​ដល់​សិស្ស​ដែល​ទទួល​បាន​និទ្ទេស​ខ្ពស់​ជាងគេ​នៅ​ក្នុង​សាលា​ឲ្យ​ខិតខំ​ រៀនសូត្រ​បន្ថែម​ដើម្បី​អនាគត់​ខ្លួនឯង​ និង​ប្រទេស​ជាតិ​ផង​។​ អ្នកស្រី​ក៏​បាន​ណែនាំ​បន្ថែម​ដល់​ សិស្ស​មិន​បាន​ទទួល​ជ័យ​លា​ភី​ឲ្យ​បន្ត​ខិតខំ​រៀនសូត្រ​ឲ្យ​បាន​ខ្លាំងក្លា​ ហើយ​កុំ​អាក់អន់ស្រពន់ចិត្ត​ ត្រូវ​តស៊ូ​ដើម្បី​ទទួល​បាន​ជោគជ័យ​នៅ​ឆ្នាំ​ក្រោយ​ ជា​ពិសេស​កុំ​ដើរ​ផ្លូវខុស​ចៀស​ឲ្យ​ផុត​ពី​បញ្ហា​ថ្នាំ​ញៀន​ បើ​យើង​ប្រព្រឹត្ត​ប្រាកដជា​ខូចអនាគត ។​

​ក្នុង​នោះ​អ្នកស្រី​ ហ៊ុន​ ដា​នី​ ក៏​បាន​ពាំនាំ​នូវ​ថវិកា​ផ្តល់​ជូន​សិស្ស​ដែល​ទទួល​បាន​និទ្ទេស​ ខ្ពស់​ជាងគេ​នៅ​ក្នុង​វិទ្យាល័យ​ឈូក​វ៉ា​ គឺ​សិស្ស​ឈ្មោះ​ សៀ​ក​ ស្រី​លាង​ ភេទ​ស្រី​ អាយុ​១៨​ឆ្នាំ​ ទទួល​បាន​ថវិកា​ចំនួន​៨០​ម៉ឺន​រៀល​ ប័ណ្ណ​ស​សើរ​១​សន្លឹក​ និង​សិស្ស​ឈ្មោះ​ តាត​ កែវ​មុនី​ ភេទ​ស្រី​ អាយុ​១៨​ឆ្នាំ​ ទទួល​បាន​ថវិកា​ចំនួន​៦០​ម៉ឺន​រៀល​ ប័ណ្ណ​ស​រសើរ​១​សន្លឹក​ផង​ដែរ ​៕​

IMG_1610IMG_1603

...

ដោយ៖ តា​ឡឹម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print