នារីម្នាក់ស្រវឹងស្រាបើករថយន្តព្រូសបុកយុវជន២នាក់ជិះម៉ូតូMSX រងរបួស​ធ្ងន់ សង1500ដុល្លារបញ្ចប់រឿង

ចែករំលែក៖

​រាជធានី​ភ្នំពេញ៖ ស្រវឹងស្រាបើករថយន្តព្រូសបុកជិះ​ម៉ូតូ MSXបណ្តាលឱ្យយុវជន​២​នាក់​បាន​រងរបួស​ធ្ងន់សង1500ដុល្លារបញ្ចប់រឿង។ កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃទី០​១ ខែតុលា ឆ្នាំ​២០១៥ តាម​បណ្តោយ​ផ្លូវ​ព្រះមុន្នីវង្ស កែង​នឹងផ្លូវ​លេខ​៣៦០ ស្ថិតនៅក្នុង​សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌចំការមន រាជធានីភ្នំពេញ ។​

image1 (2)

​តាមប្រពភព័ត៍មានពីកន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​យុវជន​២​នាក់ជិះ​ម៉ូតូមួយគ្រឿង ម៉ាកMSX ព​ណ៍ស ពាក់​ស្លាក​លេខ ភ្នំពេញ 1BT-7739 ធ្វើដំណើរតាម​បណ្តោយ​ផ្លូវ​លេខ​៣៦០ ក្នុងទិសដៅ​ពី​លិចទៅ​កើត ខ​ណៈមកដល់​ចំណុច​ស្តុ​ប​មេភ្លើង កែង​នឹង​ផ្លូវ​ព្រះមុន្នីវង្ស ក៏បាន​បត់​ឆ្វេង​ឆ្លងផ្លូវ ភ្លាមៗ​នោះ​ក៏ស្រាប់​តែមាន​រថយន្ត​ព្រូសមួយគ្រឿង ព​ណ៍ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AF-0830 បើកបរ​ដោយ​នារី​ម្នាក់​តាម​បណ្តាយ​ផ្លូវ​ព្រះមុន្នីវង្ស ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន ក៏បានជ្រុលទៅ​បុក​ម៉ូតូ​ពេញទំហឹង បណ្ដោលឱ្យដួល​បោក​អូស​ម៉ូតូ​ប្រមាណ​ជាង​២០​ម៉ែត្រ និងបណ្តាល​ឲ្យ​យុវជន​ទាំង​២​នាក់ រងរបួស​ធ្ងន់​ដេក​ដួលសន្លប់​ស្តូកស្តឹង​នៅនឹងកណ្តាល​ថ្នល់ ក៏ត្រូវបាន​អ្នកធ្វើដំណើរនៅតាមផ្លូវ​ជួយ​លើក​មក​អែប​ខាង។​

​​ប្រភពព័ត៌មានពីកន្លែងកើតហេតុ​បានបន្តទៀតថា បន្ទាប់ពី​​រថយន្ត​បង្ក​ក៏មិនបាន​ឈប់​ដោះស្រាយ​នោះទេ គឺ​បានព្យាយាម​បើក​រត់គេចខ្លួនរហូត ប៉ុន្តែ​ត្រូវបាន​ប្រជាពលរដ្ឋ​បានដេញតាម​ពីក្រោយ រហូត​ក៏ធ្វើឱ្យផ្អើល​ដល់​សមត្ថកិច្ច ធ្វើការឃាត់​រថយន្តបាន​នៅ​ម្តុំ​កោះ​ពេជ្រ។​ ​

ក្រោយមក​សមត្ថកិច្ច​ក៏បាន​នាំ​រថយន្ត​បង្ក​មក​កន្លែងកើតហេតុ​វិញ ហើយ​ពេលនោះ​ជនរងគ្រោះ​ទាំង​២​នាក់​ក៏បាន​ដឹងខ្លួន​ ហើយក៏​បានធ្វើ​ការសម្របសម្រួលគ្នា​ដោយ​ភាគី​ខាង​រថយន្ត​បង្ក​បាន​ចេញសង​នូវ​ថ្លៃ​ខូចខាត​ម៉ូតូ និង​ថ្លៃ​ព្យាបាល​ចំនួន​1500​ដុល្លារ ចំណែក​ជនរងគ្រោះ​ក៏​ព្រម​ទទួល​ព្រោះ​មិន​ចង់​មានរឿង​វែងឆ្ងាយក៏បានបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុតែមង្ត ៕

image2 (2)

...

ដោយ៖ ស រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print