កិច្ចប្រជុំ​បូក​សរុប​ការងារ​៩​ខែ​និង​ ទិស​ដៅ​ត្រីមាស​ទី​៤​ឆ្នាំ​២០១៥​របស់​ អគ្គបញ្ជាការ​ខ​.​ភ​.​ម​.

ចែករំលែក៖

​ភ្នំពេញ​៖​ កាលពី​ល្ងាច​ថ្ងៃ​ទី​១​ ខែ​ តុលា​ ឆ្នាំ​២០១៥​ នៅ​អគ្គបញ្ជាការ​ ដ្ឋា​នក​ង​យោធពលខេមរភូមិន្ទ​(​ខ​.​ភ​.​ម​.)​ មាន​រៀបចំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ ការងារ​៩​ខែ​និង​ទិស​ដៅ​អនុវត្ដន៍​ការងារ​ ត្រីមាស​ទី​៤​ឆ្នាំ​២០១៥​ក្រោម​អធិបតី​ ភាព​នាយ​ឧត្ដមសេនីយ៍​ ប៉ុ​ល​ សា​រឿ​ន​ អគ្គមេបញ្ជាការ​នៃ​កង​យោធពលខេមរភូមិន្ទ​ ។​ ​

IMG_4444

លោក​ឧត្ដមសេនីយ៍ឯក​ វង្ស​ វាសនា​ នាយ​រង​សេនាធិការ​ចម្រុះ​និង​ជានា​យក​ ទីចាត់ការ​កល​យុទ្ធ​អគ្គបញ្ជាការ​បាន​ អាន​របាយការណ៍​សន្និដ្ឋាន​វាយតម្លៃ​និង​ទិស​ដៅ​អនុវត្ដន៍​ការងារ​ត្រីមាស​ទី​៤​ឆ្នាំ​២០១៥​ដាក់​ជូន​អង្គប្រជុំ​ដើម្បី​ពិនិត្យ​ ពិភាក្សា​ និង​ផ្លាស់​ប្ដូរ​យោបល់​ ។​ ​

បន្ទាប់​ពី​ថ្នាក់ដឹកនាំ​អគ្គបញ្ជាការ​ ខ​ភម​ចូលរួម​មតិ​ក្នុង​របាយការណ៍​រួច​ មក​នាយ​ឧត្ដមសេនីយ៍​អគ្គមេបញ្ជាការ​ខ​.​ភ​.​ម​.​បាន​កោតសរសើរ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ស្នាដៃ​ទាំងឡាយ​ដែល​ខ​.​ភ​.​ម​.​ស​ម្រ​ច​បាន​នូវ​ភារកិច្ច​ធំៗ​ជា​ច្រើន​ជូន​ ប្រទេស​ជាតិ​លើ​ភារកិច្ច​ការពារ​ជាតិ​ និង​ការ​ចូលរួម​ទប់ស្កាត់​បង្ក្រាប​រាល់​បទល្មើស​នានា​ដោយ​រក្សា​បាន​ស្ថិរភាព​សន្ដិសុខ​សណ្ដាប់ធ្នាប់​សង្គម​បាន​ល្អ​ប្រសើរ​ ។​ ​

នាយ​ឧត្ដមសេនីយ៍​ ប៉ុ​ល​ សា​រឿ​ន​ បាន​បន្ដ​ថា​ ខ​.​ភ​.​ម​.​បាន​គាំទ្រ​រាជរ​ដ្ឋា​ ភិ​បាល​ដែល​សម្រេច​បង្កើត​គណៈ​ក​ម្មា​ ការ​សម្របសម្រួល​ការងារ​ទទួល​ប្រគល់​ នឹង​ផ្ទៀងផ្ទាត់​ផែនទី​រវាង​ផែនទី​របស់​ អង្គការសហប្រជាជាតិ​ បារាំង​ និង​គណ​ បក្ស​ប្រឆាំង​ឃើញ​ថា​ ដូច​គ្នា​ទៅ​និង​ ផែនទី​របស់​រាជរដ្ឋាភិបាល​កំពុង​ប្រើ​ ប្រាស់​ឈរ​លើ​គោលការណ៍​ច្បាប់​ជាតិ​ អន្ដរជាតិ​ ព្រមទាំង​លិខិត​តូប​ការណ៍​ ពាក់ព័ន្ធ​និង​ឯកសារ​ច្បាប់​ផ្លូវការ​ដែល​ មាន​ជា​ធរមាន​ ។​ ដូច្នេះ​ខ​.​ភ​.​ម​.​ប្ដេជ្ញា​ ការពារ​រាជរដ្ឋាភិបាល​ដែល​កើត​ចេញពី​ការ​បោះ​ឆ្នោត​ដោយ​ឥត​ងាករេ​ទោះ​ ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ​ ។​ ​

ក្នុង​ទិស​ដៅ​អនុវត្ដ​ការងារ​បន្ដ​នាយ​ ឧត្ដមសេនីយ៍​អគ្គមេបញ្ជាការ​បាន​បញ្ជាក់​ ថា​ ត្រូវ​យកចិត្ដទុកដាក់​បន្ថែម​ទៀត​លើ​ ការ​កសាង​ពង្រឹង​ប្រៀប​ការពារ​ជាតិ​ឱ្យ​ បាន​រឹង​មាំ​លើ​គ្រប់​វិស័យ​ដោយ​ដើរ​ ទន្ទឹម​នឹង​ការ​ជំរុញ​កសាង​បណ្ដា​កង​ឯក​ ភាព​ទាំងអស់​មាន​សមត្ថភាព​គ្រប់គ្រាន់​ ក្នុង​ការ​រក្សា​អធិបតេយ្យភាព​បូរណភាព​ទឹកដី​ រក្សា​សន្ដិភាព​ ស្ថិរភាព​នយោបាយ​ ការពារ​ភាព​សុខសាន្ដ​របស់​ប្រជាជន​បង្ក​នូវ​បរិយាកាស​អំណោយផល​សម្រាប់​ ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​ ។​ យកចិត្ដ​ ទុកដាក់​ថែទាំ​កងកម្លាំងប្រដាប់អាវុធ​ គ្រប់​ប្រភេទ​ទាំង​ការ​បណ្ដុះបណ្ដាល​ ការ​ ហ្វឹកហ្វឺន​ ជីវភាព​រស់នៅ​ ស្មារតី​ សម្ភារ​ សំដៅ​ធ្វើ​ឱ្យ​មាន​សមត្ថភាព​គ្រប់គ្រាន់​ ក្នុង​ការ​បំពេញភារកិច្ច​ ពិសេស​បណ្ដា​ កងឯកភាព​បំពេញការងារ​តាម​ព្រំដែន​ ទាំង​ដែន​គោក​ដែនទឹក​ ។​ ពង្រឹងពង្រីក​ ទំនាក់ទំនង​ល្អ​ជាមួយ​កម្លាំង​ប្រទេស​ជិតខាង​ដោះស្រាយ​បញ្ហា​ផ្សេងៗ​ដោយ​សន្ដិវិធី​សំដៅ​កសាង​ព្រំដែន​ឱ្យ​ក្លាយជា​តំបន់​សន្ដិភាព​ មិត្ដភាព​ សហប្រតិបត្ដិការ​ និង​អភិវឌ្ឍន៍​ ៕

IMG_4441IMG_4450IMG_4442IMG_4443IMG_4445IMG_4447IMG_4449

...

ដោយ៖ សុខដុម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print