ខេត្តកណ្ដាល៖បុរសជនជាតិថៃម្នាក់ ត្រូវបាននគរបាលចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល នៅរសៀលថ្ងៃទី២៧ ខែមិថុនា នេះ បញ្ជូនមកអយ្យការអមសាលាដំបូងខេត្តកណ្ដាល ដើម្បីសាកសួរករណីបង្កគ្រោះថ្នាក់ចរាចរបណ្តាលឲ្យសិក្ខាកាមសាលាបណ្ឌិតសភាម្នាក់របួសបាក់ជើង ។ បច្ចុប្បន្នជនសង្ស័យកំពុងស្ថិតក្រោមចំណាត់ការរបស់លោក សំម ឫទ្ធីវាសនា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល ។
របាយការណ៍នគរបាលស្រុកកៀនស្វាយ បង្ហាញថា ហេតុការណ៍គ្រោះថ្នាក់នេះ កើតឡើងកាលពីយប់ថ្ងៃទី២៦ ខែមិថុនា នៅចំណុចផ្លូវជាតិលេខ១ ត្រង់ចន្លោះ គីឡូម៉ែត្រលេខ២៦-២៧ ទិសដៅភ្នំពេញ អ្នកលឿង ក្នុងភូមិស្តៅកន្លែង៤ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ។
ជនបង្កឈ្មោះ នី កន ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិថៃ ។ ជនរងគ្រោះឈ្មោះ ផាត ចាន់ទ្រី ភេទប្រុស អាយុ៣៧ឆ្នាំ ៕
ដោយ៖ចេស្តា