ជនសង្ស័យ​២​នាក់​ពាក់ព័ន្ធ​ករណី​លាក់​ទុក​ថ្នាំ​ញៀន​ជាប់​ខ្លួន​ត្រូវ​នគរបាល​ខណ្ឌទួលគោក​ឃាត់ខ្លួន​

ចែករំលែក៖

ភ្នំពេញ​៖ ​កម្លាំង​នគរបាល​ របស់​អធិការដ្ឋាន​ខណ្ឌទួលគោក​បាន​គោលដៅ​ត្រួតពិនិត្យ​អាវុធ​ និង​ជាតិ​អាកុល​ ក្នុង​មូលដ្ឋាន​ រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ យុវជន​២​នាក់​ ខណៈ​ដែល​ពួក​គេ​ជិះ​ ម៉ូតូ​ឆ្លងកាត់​កន្លែង​សមត្ថកិច្ច​កំពុងធ្វើការ​ឆែកឆេរ​ក៏​រក​ឃើញ​ថ្នាំ​ញៀន​ដែល​ពួក​គេ​លាក់​ទុក​ជាប់​ខ្លួន​ទើប​ឃាត់ខ្លួន​តែ​ម្តង​ ។​ ​ ​

IMG-20151003-WA0035

ករណី​ឃាត់ខ្លួន​ជនសង្ស័យ​ខាង​លើនេះ​ បានធ្វើឡើង​កាលពី​ វេលា​ម៉ោង​២១​នឹង​៣០​នាទី​ ថ្ងៃ​ទី​២​ ខែតុលា​ ឆ្នាំ​២០១៥​ តាម​បណ្ដោយ​ផ្លូវ​លេខ​២៧១​ ក្រុម​១​ ភូមិ​១​ សង្កាត់​បឹង​សាឡា​ង​ ខណ្ឌទួលគោក​ ។​ ​

​ជនសង្ស័យ​ទាំង​២​នាក់​ ទី​១​ ឈ្មោះ​ គង់​ សំអាត​ ហៅ​ អាត​ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​ មុខរបរ​ កម្មករ​រោងចក្រ​កាត់ដេរ​ ស្នាក់​នៅ​ ផ្ទះ​ជួល​មិន​ចាំ​លេខ​ ផ្លូវ​វេ​ង​ស្រេង​ សង្កាត់​ស្ទឹង​មាន​ជ័យ ​ខណ្ឌមានជ័យ​។​ ទី​២​ ឈ្មោះ​ភឹ​ម​ ឆើត​ ភេទប្រុស​ អាយុ២៣​ឆ្នាំ​ ស្នាក់​នៅផ្ទះ​ជួល​លេខ​១២​ ផ្លូវ​វេ​ង​ ស្រេង​ សង្កាត់​ស្ទឹង​មាន​ជ័យ ​ខណ្ឌមានជ័យ​ ។​ វត្ថុ​តាំង​ដកហូត​មាន​ថ្នាំ​ញៀន​មួយ​កញ្ចប់​ សង្ស័យ​ម៉ា​ទឹកកក​ និង​ម៉ូតូ​មួយ​គ្រឿង​ ម៉ាក​ហុងដា​ C125​ សេរី​ ២០១៥​ ពណ៌ខ្មៅ ​ពាក់​ស្លាក​លេខ ​ភ្នំពេញ​ 1Q​ 7170​។​ ​ ​

តាម​ប្រភព​ពី​មន្ត្រី​នគរបាល​ខណ្ឌទួលគោក​ បាន​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​ឃាត់ខ្លួន​យុវជន​សង្ស័យ​២​នាក់​ខាងលើ​នេះ​ គឺ​កម្លាំ​ង​សមត្ថកិច្ច​បាន​ដាក់​គោលដៅ​ត្រួតពិនិត្យ​អាវុធ​ និង​ជាតិ​អាកុល​នៅ​លើ​ផ្លូវ​២៧១​ ក្នុង​មូលដ្ឋាន​សង្កាត់​បឹង​សាឡា​ង​ ខណ្ឌទួលគោក​ លុះដល់​ម៉ោង​កើតហេតុ​ខាង​លើស្រាប់តែ​ ជនសង្ស័យ​ទាំង​២​នាក់​នេះ​បាន​ជិះ​ម៉ូតូ​ឆ្លងកាត់​ហើយដោយ​មានការ​សង្ស័យ​ក៏​បាន​ឃាត់​ឲ្យ​ឈប់​ដើម្បី​​ឆែកឆេរ​ រក​ឃើញ​មាន​ថ្នាំ​ញៀន​ជាប់​ខ្លួន​រួច​ប​ញ្ចូ​ន​ទៅ​នគរបាល​ខណ្ឌទួលគោក​ភ្លាមៗ​ផង​ដែរ​ ។​

​ក្រោយ​ពី​ឃាត់ខ្លួន​ជនសង្ស័យ​ខាង​លើ​នេះ​រួច​ពួក​គេ​បាន​ឆ្លើយ​សារភាព​ថា​ ពួក​គេ​ទិញ​ថ្នាំ​ញៀន​ទាំងនេះ​ពី​ភូមិ​ត្រពាំង​ឈូក​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​ ដើម្បី​យក​ទៅ​ប្រើប្រាស់​នៅផ្ទះ​ ហើយ​នៅ​ពេល​ជិះ​ម៉ូតូ​មក​ដល់​ចំណុច​កើតហេតុ​ ក៏​ត្រូវ​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​តែ​ម្តង​។​

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​ពីរ​នាក់​ត្រូវ​បាន​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការ​នគរបាល​ខណ្ឌទួលគោក​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ ៕​

...

ដោយ៖ ស​ ដា​រ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print