ក្រុមហ៊ុន​ថោ​ង​ស៊ី​ង​ដឹក​អ្នកដំណើរ​ ចេញ​មុខ​ដឹក​ទំនិញគេចពន្ធ​ផ្ដាច់មុខ​ តាម​ច្រក​អន្ដរជាតិ​ប៉ោយ​ប៉ែ​ត

ចែករំលែក៖

ខេត្ដបន្ទាយមានជ័យ​៖​ បើ​ទោះជា​មាន​ ការ​បង្ក្រាប​រាល់​ការ​ដឹក​ទំនិញគេចពន្ធ​ ដោយ​សមត្ថកិច្ច​គយ​ និង​ស្ថាប័ន​ជំនាញ​ ពាក់ព័ន្ធ​សហការ​បែប​ណា​ក៏​ដោយ​ គេ​ ទទួលស្គាល់​ថា​ ក្រុមហ៊ុន​ខ្លះ​ ឈ្មួញ​មួយ​ ចំនួន​តែងតែមាន​ទំនាក់ទំនង​ខ្ពស់​ ល្អជា​ មួយ​នឹង​មេៗ​អង្គភាព​ពាក់​ពន្ធ​ ដើម្បី​ ប្រយោជន៍​ការពារ​មុខរបរ​រកស៊ី​ល្មើស​ ច្បាប់​តាម​រយៈ​បង្កប់​ដឹក​ទំនិញគេចពន្ធ​ តាម​រថយន្ដ​តូច​ធំ​គ្រប់​ប្រភេទ​នេះ​ជា​ ដើម​…​។​ ​

Form Side

នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​៣​ ខែតុលា​ ឆ្នាំ​ ២០១៥​ យ៉ាងតិច​រថយន្ដក្រុង​ដឹក​អ្នក​ ដំណើរ​របស់​ក្រុមហ៊ុន​ថោ​ង​ ស៊ី​ង​ ដែល​ មាន​ថៅកែ​ជា​ជនជាតិ​ចិន​ ហើយ​មាន​ ខ្នងបង្អែក​ពី​អ្នក​អ​ទ្ទ្រើសៗ​ផង​ដែរ​ បាន​ ប្រមាណ​៤​គ្រឿង​ លួច​បង្កប់​ទំនិញ​គេច​ ពន្ធ​ចេញពី​ក្រុង​ប៉ោយ​ប៉ែ​ត​ឆ្ពោះ​មក​កាន់​ រាជធានី​ភ្នំពេញ​ ។​ នេះ​បើ​តាម​ការ​បញ្ជាក់​ ឱ្យ​ដឹង​ពី​ក្រុម​ឈ្មួញ​ និង​កម្មករ​ស៊ីឈ្នួល​ លើក​ទំនិញ​កាលពី​ទៀប​ភ្លឺ​ថ្ងៃ​ដដែល​នេះ​ ។​

​ក្រុមហ៊ុន​ថោ​ង​ស៊ី​ង​ដឹក​អ្នកដំណើរ​ ជា​ ទម្លាប់​បាន​ដឹក​ទំនិញ​ប្រភេទ​បង់ពន្ធ​នាំ​ ចូល​ថ្លៃៗ​ ដូច​ជា​ 8​ បារី​,​ស្រា​ និង​ភេសជ្ជៈ​ គ្រប់​ប្រភេទ​ ជាមួយ​និង​សម្លៀក​បំពាក់​ ទំនើបៗ​មួយ​ចំនួន​ទៀត​ ។​ ទំនិញ​ប្រភេទ​ នេះ​ ត្រូវ​បាន​ស៊ីឈ្នួល​ដឹក​ឱ្យ​ឈ្មួញ​ចេញពី​ ក្រុង​ប៉ោយ​ប៉ែ​តម​ក​កាន់​រាជធានី​ភ្នំពេញ​ ក្នុង​១​រថយន្ដៗ​យ៉ាងតិច​ចាប់ពី​១​តោន​ កន្លះ​ទៅ​២​តោន​ ។​ ដោយឡែក​ចំពោះ​ការ​ ដឹក​អ្នកដំណើរ​គ្រាន់​ជា​ចំណូល​បន្លំ​បន្ទាប់​ បន្សំ​តែ​ប៉ុណ្ណោះ​ ខណៈ​ក្រុមហ៊ុន​នេះ​បាន​ ឱ្យ​បុរស​ម្នាក់​ដែល​ជា​អ្នក​មើល​ការ​ខុស​ ត្រូវ​ និង​ជា​កំណាន់ចិត្ដ​របស់​ថៅកែ​ផង​ ចេញ​មុខ​រត់ការ​ជាមួយ​និង​គយ​ច្រក​ប៉ោយ​ ប៉ែ​ត​ ,​គយ​ចល័ត​ផ្លូវជាតិ​លេខ​៥​ ,​គយ​ សាខា​ខេត្ដបន្ទាយមានជ័យ​នេះ​ជាដើម​ ។​

​បើ​ទោះជា​មួយ​ការ​លេច​ចេញ​ប្រភព​ ព័ត៌មាន​នេះ​ក៏​ដោយ​ មេ​សាខា​គយ​និង​ រដ្ឋាករ​ខេត្ដ​ស​បន្ទាយ​មាន​ជ័យ​ លោក​ ថោ​ង​ សុ​ខាំ​ភូ​ បាន​បដិសេធ​ និង​ពុំ​បាន​ ដឹង​ថា​មាន​បញ្ហា​បង្កប់​ទំនិញគេចពន្ធ​នៅ​ ឡើយ​ទេ​ ។​ តាម​ទូរស័ព្ទ​ជាមួយ​នគរវត្ដ​ នា​ព្រឹក​ថ្ងៃ​ទី​៣​ ខែតុលា​ ឆ្នាំ​២០១៥​ លោក​ ថោ​ង​ សុ​ខាំ​ភូ​ មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ ថា​ “​ខ្ញុំ​មិន​ទាន់​ដឹង​ថា​ ក្រុមហ៊ុន​បង្កប់​ ទំនិញគេចពន្ធ​ ពីព្រោះ​ក្រុមហ៊ុន​ថោ​ង​ ស៊ី​ង​ជា​ប្រភេទ​ទេសចរណ៍​ដឹក​អ្នកដំណើរ​”​ លោក​ប្រធាន​សាខា​បន្ដ​ថា​ “​បើ​មាន​ ករណី​លួច​បង្កប់​ទំនិញគេចពន្ធ​ដូច​ការ​ អះអាង​ពី​អ្នក​ដែល​បានឃើញ​ ខ្ញុំ​នឹង​មាន​ វិធានការ​ ហើយ​តាមដាន​ក្នុង​រឿង​នេះ​ ដោយ​យកចិត្ដទុកដាក់​បំផុត​”​ ។​

​ក្រុមហ៊ុន​ថោ​ង​ស៊ី​ង​ដឹក​អ្នកដំណើរ​ បច្ចុប្បន្ន​កំពុង​តែ​សម្រុក​ដឹក​ទំនិញ​គេច​ ពន្ធ​ចេញពី​ក្រុង​ប៉ោយ​ប៉ែ​ត​យ៉ាងច្រើន​ លើសលុប​ក្នុង​១​ថ្ងៃៗ​ ហើយ​តាម​ច្រក​ អន្ដរជាតិ​បា​វិត​វិញ​ ។​ ក្រុមហ៊ុន​នេះ​បាន​ ពឹងផ្អែក​ដឹក​តាម​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​ មួយទៀត​ផង​ដែរ​ ដើម្បី​បង្ហាញ​ពី​សេវា​ ដឹក​ជញ្ជូន​របស់​ខ្លួន​មាន​គ្រប់​ទីកន្លែង​ ។​ បុគ្គលិក​ក្រុមហ៊ុន​ខាងលើ​នេះ​ បាន​លួច​ បង្ហើប​ថា​ ប្រធាន​ក្រុមហ៊ុន​ជា​ជនជាតិ​ ចិន​ មាន​ទំនុកចិត្ដ​យ៉ាង​ខ្លាំង​មក​លើ​មេ​ ការ​របស់​ខ្លួន​ ដែល​ធានា​ឱ្យ​ខាត​ក្នុង​រយៈ​ ពេល​ចាប់ពី​៣​ម៉ឺន​ដុល្លារ​ឡើង​ទៅ​សម្រាប់​ ១​ខែ​ក៏​មិន​ព្រួយ​ ធ្វើ​យ៉ាងណា​សហការ​ជា​ មួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​សេវា​ដឹក​ ជញ្ជូន​ទំនិញគេចពន្ធ​ ប្រយោជន៍​ឱ្យ​អតិថិ​ ជន​ពឹងផ្អែក​មាន​ទំនុកចិត្ដ​ និង​ផ្ដួល​រលំ​ ទៅ​លើ​ក្រុមហ៊ុន​ដទៃ​ទៀត​ ។​ ​

គេ​មាន​ជំនឿ​ថា​ លោក​គុណ​ ញឹ​ម​ អគ្គនាយក​នៃ​អគ្គនាយក​គយ​ និង​រដ្ឋាករ​ កម្ពុជា​អាច​នឹង​មាន​វិធានការ​បង្ក្រាប​ ប្រសិនបើ​មាន​ករណី​លួច​បង្កប់​ទំនិញ​គេច​ ពន្ធ​មែន​នោះ​ ។​ នេះ​បើ​តាម​ការ​បញ្ជាក់​ ឱ្យ​ដឹង​ពី​មន្ដ្រី​គយ​អះអាង​ថា​ មេ​គយ​ថ្មី​ គាត់​មាន​វិធានការ​តឹងតែង​ និង​ពង្រឹង​ ទៅ​លើ​ការ​ប្រមូល​ពន្ធ​ដើម្បី​ជា​ថវិកា​ របស់​រដ្ឋ​ ។​

​ប្រភព​អាច​យក​ជា​ការ​បាន​ខ្លះ​បាន​ បង្ហើប​ថា​ ការ​ដឹក​ជញ្ជូន​ទំនិញគេចពន្ធ​ បាន​យ៉ាង​រលូន​នេះ​ អាច​ជា​ការ​បើកភ្លើង​ ខៀវ​ និង​ត្រូវ​បង់​ក្នុង​កម្រិត​ខ្ពស់​ទៅ​កាន់​ មេ​គយ​ចល័ត​គ្រប់គ្រង​ផ្លូវជាតិ​លេខ​៥​ របស់​កូនចៅ​លោក​កើត​ សុធា​រ៉ា​ ប្រធាន​ គយ​ចល័ត​ ប៉ុន្ដែ​ករណី​នេះ​នគរវត្ដ​មិន​ អាច​សុំ​ការ​បំភ្លឺ​បាន​ទេ​ ពី​លោក​កើត​ សុធា​រ៉ា​ ថា​តើ​កូន​ចល័ត​គ្រប់គ្រង​ផ្លូវជាតិ​ លេខ​៥​អាច​ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​ នេះ​ជាមួយ​ក្រុមហ៊ុន​ថោ​ង​ស៊ី​ង​ ឬ​មួយ​ យ៉ាងណា​ ដោយ​ទូរស័ព្ទ​ចូល​នា​ព្រឹក​ថ្ងៃ​ ទី​៣​ ខែតុលា​ ឆ្នាំ​២០១៥​ លោក​គ្រាន់តែ​ បញ្ជាក់​ថា​ កំពុង​ជាប់រវល់​ក្នុង​កម្មវិធី​ របស់​មេ​ មិន​អាច​និយាយ​បាន​ ។​

​ក្រុមហ៊ុន​ថោ​ង​ស៊ី​ង​ដឹក​អ្នកដំណើរ​ កំពុង​មាន​ចេតនា​ បំបាត់​ពន្ធ​រដ្ឋ​បន្ទាប់​ពី​ មាន​សមត្ថកិច្ច​ និង​ខាង​គយ​ប្រឹង​ទាញ​ យក​លាភសក្ការៈ​ពី​ជំនួញ​ល្មើសច្បាប់​ នេះ​ ។​ ដូច្នេះ​គួរតែ​ថ្នាក់លើ​មាន​វិធាន​ ការ​រឹត​បន្ដឹង​ លុប​បំបាត់​ដើម្បី​ប្រមូល​ ពន្ធ​របស់​រដ្ឋ​មានការ​កើនឡើង​ ។ នគរវត្តមិនអាចទាក់ទងក្រុមហ៊ុនខាងលើដើម្បី​បកស្រាយបានទេ ពីព្រោះគ្មានលេខទូរស័ព្ទ ៕​

...

ដោយ៖ សុខ​ខេមរា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print