ភ្នំពេញ ៖ បើហ៊ានប្រព្រឹត្តត្រូវហ៊ានទទួលខុសត្រូវ យ៉ាងណាអ្នកក្លាហានបាញ់ជិត១០គ្រាប់នៅខណ្ឌដូនពេញ ឥឡូវចូលសារភាពនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ ។
ការចូលសារភាព គឺបន្ទាប់ពីលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបញ្ជាឲ្យឈ្មោះ ទូច បូភាព ឲ្យចូលបំភ្លឺ ករណីកាន់កាប់អាវុធដោយគ្មានការអនុញ្ញាតិ «ផ្ទុះអាវុធជាច្រើនគ្រាប់ដោយអនាធិបតេយ្យ តាមផ្លូវសាធារណៈ» ឲ្យបានមុនថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ នៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ។
គួររំឭកថា កាលពីយប់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧ ស្នូរសំឡេងគ្រាប់កាំភ្លើងជិត១០គ្រាប់ បានផ្ទុះឡើងនៅចំណុចផ្លូវលេខ២៤២ កែងផ្លូវលេខ៥៥ ទល់មុខក្លឹបកម្សាន្ដ៥៥ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ខ្មាន់កាំភ្លើងដែលបាញ់បង្អើលក្រុងទាំងយប់ ត្រូវបានគេស្គាល់និងឃើញបើក រថយន្ដម៉ាកល Lexus RX330 ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ក្រុងព្រះសីហនុ 2A-5981 ក្រោយបាញ់រួចបានបើកគេចខ្លួនបាត់ ៕ ជាយក្រុង