អាមេរិក-បារាំង ទុកវិវាទទៅម្ខាង បង្កើនកិច្ចសហប្រតិបត្តិការណ៍កាន់តែប្រសើរ

ចែករំលែក៖

ប្រធានាធិបតីអាមេរិកលោកដូណាលត្រាំ បានបំពេញទស្សនកិច្ចទីក្រុងប៉ារីសតាមការអញ្ជើញ​របស់ប្រធានាធិបតីបារាំង លោក​ Emmanuel Macron ​។ លោកត្រាំបានទៅដល់ទីក្រុងប៉ារីស កាលពីថ្ងៃទី ១៣ខែកក្កដា​​។ តាមគម្រោងមេដឹកនាំទាំងពីរ​ នឹងពិភាក្សាលើបញ្ហាជាច្រើន ដែល ប្រទេសទាំងពីរចាប់អារម្មណ៍​។ បើទោះបី មិនមានសម្លេងរួមគ្នាក្នុងការប្រឆាំង បម្រែបម្រួលអាកាសធាតុ  តែ ចំណុចទាំងនោះ មិនធ្វើឲ្យប៉ះពាល់ដល់ កិច្ចសហប្រតិបត្តិការ ប្រទេសទាំងពីរនោះឡើយ។

នៅក្នុងសន្និសីទកាសែតលោកត្រាំ បាន លើកឡើងពីប្រទេស ចំនួន​៣ដែលគំរាមកំហែង អាមេរិក និងសម្ព័ន្ធមិត្ត ក្នុងនោះមាន កូរ៉េខាងជើង អីរ៉ង និងស៊ីរី ព្រមទាំងរដ្ឋាភិបាល​ប្រទេសមួយ ចំនួនទៀតដែល គាំទ្រ ដល់ប្រទេសទាំងនោះ។លោកត្រាំបញ្ចាក់ទៀតថា នេហមិនមែនជាលើកទីមួយឡើយដែលអាមេរិក ចាត់ទុកប្រទេសទាំងនោះជាការគំរាមកំហែង ។ ផ្ទុយទៅវិញ ប្រទេសទាំងនោះក៏បានចោទប្រកាន់ អាមេរិក ជាប្រទេសដែលចេះតែចងគំនុំ ទៅលើប្រទេសខ្លួន។

នៅក្នុងសន្និសីទកាសែតរួម របស់មេដឹកនាំអាមេរិកនិង បារំាង  លោកត្រាំ បានលើកឡើងថា «ប្រទេសទាំងពីរមានពេលខ្លះ ប្រឈមនិងវិវាទ ប៉ុន្តែវិវាទទាំងនោះ មិនធ្វើឲ្យរាំងស្ទះ ដល់ទំនាក់ទំនង អាមេរិក-បារាំងឡើយ» ។ លោកត្រាំក៏មិនបានបញ្ចាក់ថា តើអាមេរិក និងវិលត្រឡប់ ចូលរួមកិច្ចព្រមព្រៀងស្តីពីបម្រែបម្រួលអាកាសធាតុដែរឬទេ។ ចំពោះបារាំងវីញ បើអាមេរិក វិលត្រឡប់ចូលវិញជារឿងប្រសើរប៉ុន្តែបើមិនចូលក៏ អូខែ។

ប្រធានាធិបតីបារាំង បានទទួលស្គល់​ពីភាពខុសគ្នា  លើទស្សននយោបាយ មួយចំនួន ​ជាកស្តែង គឺបម្រែបម្រួលអាកាសធាតុ ប៉ុន្តែអាមេរិក និង បារាំងមានទស្សនដូចគ្នា  ក្នុងនោះមានសន្តិសុខនៅតំបន់មជ្ឈឹមបូព៌ា ពិសេសគឺដោះស្រាយវបត្តិប្រទេសស៊ីរី។

នៅក្នុងជំនួប រវាងប្រធានាធិបតីបារាំង និង ប្រធានាធិបតីអាមេរិក ក្រុមអ្នកសារព័ត៌មាន ក៏ដូចជាអ្នកវិភាព បានចាប់អារម្មណ៍ ទាំង កាយវិការក៏ដូចជា សម្តីនិយាយ ដើម្បីវាយតម្លៃពី ទំនាក់ទំនងកក់ក្តៅរបស់ប្រទេសទាំងពីរ។

នៅក្នុងជំនួបលើកនេះ​ គេសង្គេតឃើញមេដឹកនាំទាំងពីមានភាពស្និតស្នាល់ជាង  ជំនួបកាលពីខែឧសភា​ «ចាប់ដៃមាត់ខាំធ្មេញ»។  តែនៅពេលនេះ​មេដឹកនាំទាំងពីរ បាន​បង្ហាញពីភាពជិតស្និតយ៉ាងខ្លាំង តាមរយ ការទៈស្មា ខ្នង​ តិចៗ ចំពោះមុខ កាម៉ារ៉ាអ្នកកាសែតជាច្រើន។

ប៉ុន្តែ អ្វីដែល អ្នកកាសែតចាប់អារម្មណ៍បំផុតនោះគឺ ការសរសើរ របស់លោកត្រាំចំពោះភរិយា ប្រធានាធិបតីបារាំង  ដែលមានវ័យចាស់ជាង ដល់ទៅ​២៤ឆ្នាំ ដោយលោកត្រាំបញ្ចាក់ថា « លោកស្រីដឹងទេ លោកស្រីមានរូបរាងដ៏អស្ចារ្យ» ។ មិនត្រឹមតែប៉ុណ្ណោះ លោកត្រាំក៏បានងាក់ទៅកាន់ប្រធានាធិបតីបារាំងលោកម៉ាក្រុង ដោយនិយាយថា «ភរិយារបស់លោកពិតជាមានរូបរាំងអស្ចារ្យ​»។

សារព័ត៌មាន​ ABC ​របស់អូស្ត្រាលី បានផ្សាយថា សម្តីសរសើរខាងលើ​របស់ លោកត្រាំ ត្រូវបាន​ប្រព័ន្ធផ្សព្វផ្សាយនានា និងបណ្តាញសង្គម ចេញចាយយ៉ាងឆាប់រហ័ស  ដោយខ្លះបានវាយតម្លៃថា​ជាការ ឌឺដង ចំអក ដល់ប្រមុខដឹកនាំបារាំង និងភរិយា ។នៅពេលនេះដែរសេតវិមានមិនទាន់​បកស្រាយ ពីបញ្ហាខាងលើនៅឡើយ។

ចំណែក ទស្សននយោយបាយ សម្រាប់ប្រទេសស៊ីរី​ ទីក្រុងប៉ារីស​ មិនរក្សា ជំហ ថាលោក អាសាដត្រូវតែចាកចេញពីដំណែង​។ គោលជំហរ របស់បារាំងនិងអាមេរិកបានផ្លាសប្តូរ ក្រោយពេលដែល ជួបពិភាក្សាជាមួយ ប្រធានាធិបតីរុស្ស៊ីលោកពូទីន​ បន្ទាបពីកិច្ចប្រជុំ​ G -20។ គោលដៅរបស់បារាំង នាពេលនេះគឺកម្ចាត់ក្រុមភេរវកម្ម ឲ្យអស់ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print