ស្លាប់ ដោយនៅជិតពីក្រោយ មើលយន្តហោះ​ ហោះហើរ

ចែករំលែក៖

អ្នកទេសចរណ៍​ជនជាតិ ញ៉ូវហ្សឺឡែន  បានស្លាប់ពេលឈរមើលយន្តហោះ​ចាប់ផ្តើមហោះហើរ​ នៅក្នុងអាកាស​យានដ្ឋានលើកោះ​ St Maarten ​ជាប់ឈ្នេរសមុទ្រ  Caribbean ​ប្រទេសហុល្លង។

ប៉ូលិសនៅលើកោះ  St Maarten  បានឲ្យដឹងថា ស្ត្រីអ្នកទេសចរណ៍មានអាយុ ៥៧ឆ្នាំ បានឡើងតោងរបងមើលយន្តហោះ ចាប់ផ្តើមហោះហើរ  កាលពីថ្ងៃទី​១២​ ខែកក្កដា ។ នៅពេលដែល យន្តហោះបញ្ឆេះម៉ាស៊ីន​កម្លាំងខ្យល់ខ្លាំង ធ្វើឲ្យស្ត្រីខាងលើ មិនអាចតោងរបងជាង់ ក៏ខ្ទាតមកក្រោយដួលប៉ះខឿនថ្ម ស្លាប់តែម្តង។

ការមើលយន្តហោះ ចាប់ផ្តើមហោះហើរ នៅអាកាសយានដ្ឋាន អន្តរជាតិ  Juliana ​គឺបានទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើននៅទីនោះ​។  ទាំងពេលហោះហើរនិងចុះ  គឺយន្តហោះ ហោះផុតពីក្បាលមនុស្ស តែប៉ុន្មានម៉ែត្រប៉ុណ្ណោះ។

មន្ត្រីក្នុងតំបន់ និងអ្នកគ្រប់គ្រងអាកាសយានដ្ឋាណ​បានស្នើរដល់អ្នកទេសចរណ៍ កំទៅឈរពីក្រោយ ក្បែរពេក ខ្លាចមានគ្រោះថ្នាក់  ប៉ុន្តែ អ្នកទេសចរណ៍ខ្លះមិនស្តាប់ ។ មួយវិញទៀតជនរង្គ្រោះជាស្ត្រីវ័យចំណាស មានកម្លាមង ខ្សោយមិនអាចទប់ទល់និងកម្លាំងខ្យល់យន្តហោះបានឡើយ។

អ្នកដែលប្រថុយក្រោះថ្នាក់ ចូលចិត្តមើលយន្តហោះ ចាប់ផ្តើមហោះហើរ​ នៅអាកាសយានដ្ឋានខាងលើ កើតឡើងតាំងពីឆ្នាំ ១៩៤៣មកម៉្លោះ។  កាលពីថ្ងៃទី​១២ខែកក្កដាឆ្នាំ ២០១២ ក៏មានស្ត្រីម្នាក់រងរបួស ដោយសារខ្យល់​ កង្ហាត់យន្តហោះ ធាក់ខ្លាំង ​។ នៅក្នុងឆ្នាំ​២០១៤ ក៏មានអាកាសយាននឹក​២នាក់ស្លាប់ ក្រោយយន្តហោះ ធ្លាក់ចុះទឹកសមុទ្រ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print