ទឹកជំនន់​នៅ​បារាំង​ស្លាប់​មនុស្ស​យ៉ាងតិច​១៧​នាក់​

ចែករំលែក៖

​អាជ្ញាធរ​ប្រទេស​បារាំង​បាន​ប្រកាស​ចាត់​ទុក​តំបន់​ទេសចរណ៍​ភាគ​ខាងត្បូង​នោះ​ថា​ស្ថិត​ក្រោម​ការ​គំរាមកំហែង​ពី​គ្រោះ​ធម្មជាតិ​ បន្ទាប់​ពី​ទឹកជំនន់​នៅ​តំបន់​ Riviera​ បាន​បណ្តាល​ឲ្យ​មនុស្ស​១៧​នាក់​ស្លាប់​ និង​៤​នាក់​ផ្សេង​ទៀត​នៅ​បាត់​ខ្លួន​ កាលពី​ថ្ងៃ​ទី​៥​ ខែតុលា​ឆ្នាំ​២០១៥​ ។​

an-abandoned-car-is

​អាជ្ញាធរ​បារាំង​បាន​ប្រកាស​ផង​ដែរ​ថា​ គ្រោះ​ទឹកជំនន់​នេះ​បាន​បណ្តាល​ឲ្យ​លំនៅ​ឋាន​ប្រមាណ​៥​ពាន់​ខ្នង​គ្មាន​អគ្គិសនី​ប្រើប្រាស់​ ។​

​ប្រធានាធិបតី​បារាំង​ លោក​ហ្វ្រាំង​ស័​រ​ ហូ​ឡង់​ រួម​ជាមួយ​លោក​ Bernard​ Cazeneuve​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ប្រទេស​បារាំង​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​រង​គ្រោះ​ដោយ​ទឹកជំនន់​ដើម្បី​ពិនិត្យ​មើល​សភាពការណ៍​ ។​ ពាក់ព័ន្ធ​ករណី​នេះ​ អាជ្ញាធរ​បារាំង​បាន​ចាប់ខ្លួន​មនុស្ស​៩​នាក់​ ។​

​លោក​ Cazeneuve​ បាន​បញ្ជាក់​ផង​ដែរ​ថា​ កម្លាំង​ប៉ូលិស​ និង​ក្រុម​ជួយ​សង្គ្រោះ​ប្រមាណ​ជាង​៨០០​នាក់​ត្រូវ​ទៅ​កាន់​ទីតាំង​រង​គ្រោះ​ដោយ​ទឹកជំនន់​ធ្វើ​សកម្មភាព​ជួយ​ពលរដ្ឋ​ដែល​កំពុង​រង​ផល​ប៉ះពាល់​ ។​

​ជំនន់​ទឹកភ្លៀង​នេះ​ធ្វើ​ឲ្យ​រាំងស្ទះ​ដល់​ដំណើរការ​ដឹក​ជញ្ជូន​ក្នុង​តំបន់​ផង​ដែរ​ ។​

​មន្ត្រី​រដ្ឋាភិបាល​បាន​បញ្ជាក់​ថា​ ជន​រង​គ្រោះ​៣​នាក់​បាន​បាត់បង់​ជីវិត​ស្ថិត​នៅ​ក្នុងភូមិ​មួយ​ឈ្មោះ​ Biot​ ខណៈ​ជន​រង​គ្រោះ​ផ្សេង​ទៀត​បាន​ស្លាប់​ខណៈ​ព្យាយាម​ទៅ​យក​រថយន្ត​របស់​ពួក​គេ​នៅ​ក្នុង​យានដ្ឋាន​ ក្នុង​ទីប្រជុំជន​ Mandelieu-la-Napoule​ ៕​

01_ff9308fa-6a9a-1_2511842afrench-fireman-work-nearap-flash-floods-on-french-riviera-kill-at-least-13

...

ប្រែសម្រួល៖ ចាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print