អាជ្ញាធរប្រទេស Guatemala បានប្រកាសកាលពីថ្ងៃទី៤ ខែតុលាឆ្នាំ២០១៥ថា ជនរងគ្រោះបាត់បង់ជីវិតដោយការបាក់ដីដ៏ធំនោះបានកើនជិតដល់១០០នាក់ ខណៈដែលរាប់រយនាក់ផ្សេងទៀតនៅបាត់ខ្លួន។
ហេតុកាណ៍នេះបានកើតឡើងរយៈពេល៣ថ្ងៃមកហើយ ប៉ុន្តែក្រុមជួយសង្គ្រោះនៅមិនទាន់រកជនរងគ្រោះឃើញនៅឡើយទេ ។ ផ្ទាំងដីដ៏ធំនេះស្រាប់តែបានបាក់មកភ្លាមៗនៅវេលាយប់ ក្រោយពីមានភ្លៀងធ្លាក់ខ្លាំង ។ លំនៅឋានជនរងគ្រោះច្រើនខ្នងត្រូវផ្ទាំងដីដ៏ធំនោះបាក់សង្កត់ពីលើ រួមជាមួយមនុស្សផងដែរ ។
លោក Julio Sanchez អ្នកនាំពាក្យក្រុមជួយសង្គ្រោះបានបញ្ជាក់ថា រហូតមកដល់ពេលនេះ គេបានរកឃើញសាកសព៩៦នាក់ ហើយប្រមាណ៣០០នាក់ផ្សេងទៀតនៅបាត់ដំណឹងសូន្យតែម្តង ។ ប្រភពអះអាងថា ក្នុងចំណោមជនរងគ្រោះមានរួមទាំងកុមារ និងទារកទើបនឹងកើតផងដែរដែលស្លាប់ដោយសារការបាក់ដីនៅតំបន់ Santa Catarina Pinula នេះ ។
អាជ្ញាធរអះអាងថា លំនៅឋាន១២៥ខ្នងរងការបំផ្លាញដោយការបាក់ដីនេះ ៕
ប្រែសម្រួល៖ ថាច់ យ៉ាត