អាជ្ញាធរប្រទេសបារាំងបានប្រកាសចាត់ទុកតំបន់ទេសចរណ៍ភាគខាងត្បូងនោះថាស្ថិតក្រោមការគំរាមកំហែងពីគ្រោះធម្មជាតិ បន្ទាប់ពីទឹកជំនន់នៅតំបន់ Riviera បានបណ្តាលឲ្យមនុស្ស១៧នាក់ស្លាប់ និង៤នាក់ផ្សេងទៀតនៅបាត់ខ្លួន កាលពីថ្ងៃទី៥ ខែតុលាឆ្នាំ២០១៥ ។
អាជ្ញាធរបារាំងបានប្រកាសផងដែរថា គ្រោះទឹកជំនន់នេះបានបណ្តាលឲ្យលំនៅឋានប្រមាណ៥ពាន់ខ្នងគ្មានអគ្គិសនីប្រើប្រាស់ ។
ប្រធានាធិបតីបារាំង លោកហ្វ្រាំងស័រ ហូឡង់ រួមជាមួយលោក Bernard Cazeneuve រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប្រទេសបារាំងបានធ្វើដំណើរទៅកាន់តំបន់រងគ្រោះដោយទឹកជំនន់ដើម្បីពិនិត្យមើលសភាពការណ៍ ។ ពាក់ព័ន្ធករណីនេះ អាជ្ញាធរបារាំងបានចាប់ខ្លួនមនុស្ស៩នាក់ ។
លោក Cazeneuve បានបញ្ជាក់ផងដែរថា កម្លាំងប៉ូលិស និងក្រុមជួយសង្គ្រោះប្រមាណជាង៨០០នាក់ត្រូវទៅកាន់ទីតាំងរងគ្រោះដោយទឹកជំនន់ធ្វើសកម្មភាពជួយពលរដ្ឋដែលកំពុងរងផលប៉ះពាល់ ។
ជំនន់ទឹកភ្លៀងនេះធ្វើឲ្យរាំងស្ទះដល់ដំណើរការដឹកជញ្ជូនក្នុងតំបន់ផងដែរ ។
មន្ត្រីរដ្ឋាភិបាលបានបញ្ជាក់ថា ជនរងគ្រោះ៣នាក់បានបាត់បង់ជីវិតស្ថិតនៅក្នុងភូមិមួយឈ្មោះ Biot ខណៈជនរងគ្រោះផ្សេងទៀតបានស្លាប់ខណៈព្យាយាមទៅយករថយន្តរបស់ពួកគេនៅក្នុងយានដ្ឋាន ក្នុងទីប្រជុំជន Mandelieu-la-Napoule ៕
ប្រែសម្រួល៖ ចាច់ យ៉ាត