មន្ត្រីក្រសួងរួបរួមកូរ៉េខាងត្បូងបានបញ្ជាក់ថា កូរ៉េខាងជើងនឹងប្រគល់ខ្លួននិស្សិតកូរ៉េខាងត្បូងម្នាក់ដែលកាន់ប័ណ្ណបណ៍ប៉ៃតង់អាមេរិក ហើយត្រូវចាប់ខ្លួនបន្ទាប់ពីបានឆ្លងដែនចូលទឹកដីកូរ៉េខាងជើងតាមប្រទេសចិននោះ ។
ការដោះលែងនិស្សិតកូរ៉េខាងត្បូងឈ្មោះ Joo Won-moon ធ្វើឡើងនៅមុនប៉ុន្មានថ្ងៃដែលកូរ៉េខាងជើងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧០ឆ្នាំ ថ្ងៃបង្កើតគណបក្សពលករកូរ៉េខាងជើង ។ លោក Joo Won-moon ជានិស្សិតកូរ៉េខាងត្បូងរៀននៅអាមេរិក ។
ទីភ្នាក់ងារព័ត៌មានកូរ៉េខាងជើង KCNA បានផ្សព្វផ្សាយថា លោក Joo Won-moon ត្រូវបានចាប់ខ្លួនកាលពីខែខែមេសា ឆ្នាំ២០១៥ បន្ទាប់ពីឆ្លងដែនខុសច្បាប់ចូលទឹកដីកូរ៉េខាងជើងតាមច្រក Yalu River ពីប្រទេសចិន ។ លោក Joo Won-moon បានទទួលស្គាល់ពីកំហុសរបស់ខ្លួន និងបានបញ្ជាក់ថា អាជ្ញាធរកូរ៉េខាងជើងមិនបានធ្វើទុក្ខបុកម្នេញទៅលើខ្លួន អំឡុងពេលជាប់ឃុំឃាំងក្នុងពន្ធនាគារនោះឡើយ ។
ក្រសួងរួបរួមកូរ៉េខាងជើងបានអះអាងដែរថា ខ្លួនទទួលបានព័ត៌មានពីកាកបាទក្រហមកូរ៉េខាងជើងថា លោក Joo Won-moon នឹងត្រូវដោះលែងឲ្យត្រឡប់មកស្រុកកំណើតវិញនៅរសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៥ ៕
ប្រែសម្រួល៖ ថាច់ យ៉ាត