អ្នកវិភាគអាមេរិកបានលើកឡើង យ៉ាងច្បាស់ថា កម្លាំងទាហានអាកាស រុស្ស៊ីអាចនឹងត្រូវកាត់បន្ថយការវាយ ប្រហារដោយសារតែប្រឈមមុខនឹងការ វាយបកវិញពីក្រុមភេរវកម្មនៅស៊ីរី។ ការលើកឡើងរបស់អាមេរិកធ្វើឱ្យគេ មានមន្ទិលសង្ស័យថា ក្រុមភេរវកម្ម ដែលមានសមត្ថភាពវាយប្រហារទៅ លើយន្ដហោះចម្បាំងរបស់រុស្ស៊ីនោះ មិន មានអ្នកណាក្រៅពីកម្លាំងទាហានអាមេរិកឡើយ។
លោក Andrey Kartapolov មេ បញ្ជាការកងទ័ពរុស្ស៊ីបានបញ្ជាក់ថា ចាប់ពីថ្ងៃទី៣០ ខែកញ្ញា រហូតដល់ ថ្ងៃទី៥ ខែតុលា កម្លាំងទាហានអាកាស រុស្ស៊ីបានបើកការវាយប្រហាររហូតដល់ទៅជាង៦០លើកនៅគោលដៅជាង៥០ របស់ក្រុមអ៊ិកស្លាមបង្កើតរដ្ឋ IS ។ លោក បន្ដទៀតថា ការវាយប្រហារនោះធ្វើឱ្យ ក្រុមអ៊ិមស្លាមថយកម្លាំងយ៉ាងខ្លាំង។
ការវាយប្រហាររបស់រុស្សីនៅក្នុង ប្រទេសស៊ីរីអាចនឹងត្រូវជាប់ផុង បើ ទោះបីរុស្សីបញ្ជាក់ថា នឹងវាយប្រហារ ក្នុងរយៈពេលខ្លីក៏ដោយ។ ក្នុងពេលនេះ កម្លាំងទាហានអាកាសរុស្ស៊ីបានជួយ ដល់កម្លាំងថ្មើរជើងរបស់ប្រធានាធិបតី អាល់អាសាដ ក្នុងការវាយប្រហារទៅ លើក្រុមអ៊ិថស្លាមបង្កើតរដ្ឋក៏ដូចជាក្រុមទាហានបះបោរទាមទារផ្ដួលរំលំលោក អាល់អាសាដ។
ប៉ុន្ដែក្រុមអ្នកវិភាគយោធាអាមេរិកបានបញ្ជាក់ថា ការចូលរួមរបស់រុស្ស៊ី នឹងមិនអាចសម្រេចជោគវាសនានៅ ប្រទេសស៊ីរីនោះឡើយ ហើយសង្គ្រាម ស៊ីវិលអូសបន្លាយរយៈពេល៤ឆ្នាំកន្លះ ក៏មិនអាចបញ្ចប់នោះដែរ។ ការវាយ ប្រហារនោះអាចធ្វើឱ្យរុស្ស៊ីជាប់ផុងនៅទីនោះ ក្រោយពេលដែលក្រុមភេរវកម្ម ចាប់ផ្ដើមវាយបកទៅវិញនោះ។
កម្លាំងទាហានរុស្ស៊ីបច្ចុប្បន្នមានមោទ នភាពជាងកាលពី២៥ឆ្នាំមុន ហើយ មានកម្លាំងខ្លាំងជាងមុន ប៉ុន្ដែនៅប្រើ ប្រាស់សព្វាវុធចាស់ៗនៅឡើយ។ ចំណែក កម្លាំងថ្មើរជើងស៊ីរីមិនបានឆ្លងកាត់ការហ្វឹកហាត់ ទាំងនោះធ្វើឱ្យរុស្ស៊ីពិបាកក្នុង ការបញ្ចប់សង្គ្រាមក្នុងពេលខ្លី។ រុស្សី បានប្រើប្រាស់យុទ្ធសាស្ដ្រដូចអាមេរិក ដោយវាយប្រហារតាមដែនអាកាស ដើម្បីធ្វើឱ្យកម្លាំងទាហានអ៊ិុស្លាមបង្កើតរដ្ឋចុះខ្សោយ ។
មេបញ្ជាការកងទ័ពរុស្ស៊ីបានបញ្ជាក់ ថា ប៉ុន្មានឆ្នាំកន្លងមករុស្ស៊ីមានសង្គ្រាម តូចៗដោយប្រើប្រាស់កម្លាំងទាហាន អាកាសវាយប្រហារ ប៉ុន្ដែនេះជាលើក ទី១ហើយ ដែលរុស្ស៊ីធ្វើដូចអាមេរិក ដោយប្រើប្រាស់យុទ្ធសាស្ដ្រវាយប្រហារ ទម្លាក់គ្រាប់ពីអាកាសបំផ្លាញទីតាំងរបស់ សត្រូវ។
ការវាយប្រហារនោះ បើទោះបីប្រធា នាធិបតីរុស្ស៊ី លោក ពូទីន បានបញ្ជាក់ ថា ការវាយប្រហារសំដៅទៅលើក្រុម IS តែប៉ុណ្ណោះ ប៉ុន្ដែប្រទេសលោកខាង លិចមានមន្ទិលសង្ស័យពីការវាយប្រហារ នោះ។ រដ្ឋាភិបាលអាមេរិកក៏បានប្រកាស ថា យុទ្ធនាការរបស់រុស្ស៊ីមិនប៉ះពាល់ ដល់កម្លាំងសម្ពន្ធមិត្ដវាយប្រហារក្រុមIS ដែលដឹកនាំដោយអាមេរិកនោះឡើយ ។
រដ្ឋមន្ដ្រីការបរទេសអាមេរិកលោក ចន ឃែរី មានប្រសាសន៍ទៅកាន់ ក្រុមអ្នកសារព័ត៌មានថា អាមេរិកបាន គាំទ្ររាល់សកម្មភាពប្រឆាំងនឹងក្រុម IS និងក្រុមអាល់កៃដា។ ប្រសិនបើសកម្ម ភាពរបស់រុស្ស៊ីពិតជាសំដៅទៅលើក្រុមភេវកម្មនោះអាមេរិកស្វាគមន៍អស់ពី ចិត្ដ។ ប៉ុន្ដែបើរុស្ស៊ីមានគោលដៅផ្សេង ទៀតជារឿងមួយដែលអាមេរិកមិនអាចទទួលយកបានឡើយ ។
នាយករដ្ឋមន្ដ្រីអង់គ្លេស លោក កាមេ រូន បានអបអរសាទរដល់ការវាយប្រហារ តាមដែនអាកាសទៅលើក្រុមISនៅក្នុង ប្រទេសស៊ីរីគឺជារឿងមួយដ៏ល្អបំផុត ។
បើទោះបីរុស្ស៊ីប្រកាសវាយប្រហារ ទៅលើក្រុមអ៊ិរស្លាមបង្កើតក្ដី តែលោក ខាងលិចមន្ទិលសង្ស័យថា រុស្ស៊ីអាចនឹង វាយប្រហារទៅលើក្រុមប្រឆាំងប្រធានាធិបតីអាល់អាសាដ។ រដ្ឋមន្ដ្រីក្រសួងការ ពារជាតិអាមេរិកលោក Carters បង្ហាញ ការមន្ទិលសង្ស័យថា រុស្ស៊ីវាយប្រហារ ទាំងកម្លាំងទាហានណាប្រឆាំងនឹងប្រធានាធិបតីអាល់អាសាដ ។
អគ្គរដ្ឋទូតស៊ីរីនៅក្នុងប្រទេសរុស្ស៊ី លោក Ryad haddad កាលពីថ្ងៃទី៣០ ខែកញ្ញា បានបញ្ជាក់ថា ស៊ីរីអបអរ សាទរដល់សកម្មភាពទាំងឡាយរបស់ រុស្ស៊ីក្នុងការប្រឆាំងក្រុមភេរវកម្មនៅ ប្រទេសស៊ីរី។
សកម្មភាពរបស់រុស្ស៊ីនាពេលនេះគឺការពារសម្ពន្ធមិត្ដនៅតំបន់មជ្ឈិមបូព៌ា និងបង្ហាញឥទ្ធិពលរបស់រុស្ស៊ីនៅទីនោះ។
រុស្ស៊ីក៏មានផលប្រយោជន៍ជាច្រើន នៅតំបន់មជ្ឈិមបូព៌ា ប៉ុន្ដែរុស្ស៊ីមិន មានឱកាសទៅកាន់ទីនោះនាពេលនេះ រុស្ស៊ីបានក្ដាប់ឱកាសវាយប្រហារទៅលើក្រុម IS ដើម្បីចូលទៅទីនោះដោយគ្មាន ប្រទេសណាថ្កោលទោសរុស្ស៊ីបានឡើយ។
ទីក្រុងវ៉ាស៊ីនតោនកាលពីសបា្ដហ៍កន្លង ទៅថ្មីៗនេះបានសម្ដែងការព្រួយបារម្ភជាពន់ពេកទៅលើសកម្មភាពរបស់ប្រទេសរុស្ស៊ីនៅក្នុងការគាំទ្រដល់ប្រធានាធិបតីស៊ីរី បាសា អាល់អាសាដ ហើយបាន ព្រមានថា ការគាំទ្រដោយយោធាទៅឱ្យ របបនេះក្រៅតែមិនបានធ្វើឱ្យមានសន្ដិភាពប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងធ្វើឱ្យ គ្រោះថ្នាក់កាន់តែខ្លាំងក្លាជាងពេល បច្ចុប្បន្ននេះទៀត ។
ថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះមន្ដ្រីមួយរូបបានបញ្ជាក់ប្រាប់ AFP ថា ក្រុមអ្នកជំនាញមើលឃើញថា សកម្ម ភាពហាក់ដូចជាត្រៀមលក្ខណៈប្រតិបត្ដិការដោយយោធា។ យន្ដហោះចម្បាំង និងយន្ដហោះទម្លាក់គ្រាប់២៨គ្រឿងត្រូវដាក់ឱ្យឈរជើងនៅក្នុងបន្ទាយកងទ័ព ជើងអាកាសមួយ ស្ថិតនៅក្នុងខេត្ដ Latakia ភាគខាងលិចប្រទេសស៊ីរី ។
ប្រភពមួយទៀតក៏បានបញ្ជាក់ដែរថាក្រៅពីយន្ដហោះចម្បាំង និងយន្ដហោះ ទម្លាក់គ្រាប់បែកទាំង២៨គ្រឿងខាងលើ នៅមានឧទ្ធម្ភាគចក្រដឹកជញ្ជូន និង ប្រយុទ្ធប្រមាណ២០គ្រឿងទៀតស្ថិតនៅក្នុងបន្ទាយនោះផងដែរ។ ប្រភពបញ្ជាក់ ថា រុស្ស៊ីក៏បានប្រើប្រាស់យន្ដហោះគ្មាន មនុស្សបើកបរស្ថិតនៅក្នុងប្រទេសស៊ីរីផងដែរ ប៉ុន្ដែមិនបានបញ្ចេញព័ត៌មាន លម្អិតនោះឡើយ៕
ប្រែសម្រួល៖ ម៉ែវ សាធី