(វិភាគព័ត៌មានអន្តរជាតិ)៖ អា​មេ​រិ​កៈ​ រុ​ស្ស៊ី​នឹង​ត្រូវ​ក្រុម​ភេរវកម្ម​វាយបក​វិញ​នៅ​ក្នុង​ប្រទេស​ស៊ី​រី​

ចែករំលែក៖

​អ្នកវិភាគ​អា​មេ​រិ​កបាន​លើក​ឡើង​ យ៉ាង​ច្បាស់​ថា​ កម្លាំង​ទាហាន​អាកាស​ រុ​ស្ស៊ី​អាច​នឹង​ត្រូវ​កាត់​បន្ថយ​ការ​វាយ​ ប្រហារ​ដោយសារ​តែ​ប្រឈម​មុខ​នឹង​ការ​ វាយបក​វិញ​ពី​ក្រុម​ភេរវកម្ម​នៅ​ស៊ី​រី​។​ ការ​លើក​ឡើង​របស់​អា​មេ​រិ​ក​ធ្វើ​ឱ្យ​គេ​ មាន​មន្ទិល​សង្ស័យ​ថា​ ក្រុម​ភេរវកម្ម​ ដែល​មាន​សមត្ថភាព​វាយប្រហារ​ទៅ​ លើ​យន្ដហោះ​ចម្បាំង​របស់​រុ​ស្ស៊ី​នោះ​ មិន​ មាន​អ្នក​ណា​ក្រៅពី​កម្លាំង​ទាហាន​អា​មេ​រិ​ក​ឡើយ​។​

Vladimir-Putin-Islamic-State-troops-609757

​លោក​ Andrey​ Kartapolov​ មេ​ បញ្ជាការ​កងទ័ព​រុ​ស្ស៊ី​បាន​បញ្ជាក់​ថា​ ចាប់ពី​ថ្ងៃ​ទី​៣០​ ខែកញ្ញា​ រហូត​ដល់​ ថ្ងៃ​ទី​៥​ ខែតុលា​ កម្លាំង​ទាហាន​អាកាស​ រុ​ស្ស៊ី​បាន​បើក​ការ​វាយប្រហារ​រហូត​ដល់​ទៅ​ជាង​៦០​លើក​នៅ​គោលដៅ​ជាង​៥០​ របស់​ក្រុម​អ៊ិ​ក​ស្លា​ម​បង្កើត​រដ្ឋ​ IS​ ។​ លោក​ បន្ដ​ទៀត​ថា​ ការ​វាយប្រហារ​នោះ​ធ្វើ​ឱ្យ​ ក្រុម​អ៊ិម​ស្លា​ម​ថយកម្លាំង​យ៉ាង​ខ្លាំង​។​

​ការ​វាយប្រហារ​របស់​រុ​ស្សី​នៅ​ក្នុង​ ប្រទេស​ស៊ី​រី​អាច​នឹង​ត្រូវ​ជាប់ផុង​ បើ​ ទោះបី​រុ​ស្សី​បញ្ជាក់​ថា​ នឹង​វាយប្រហារ​ ក្នុង​រយៈពេល​ខ្លី​ក៏​ដោយ​។​ ក្នុង​ពេល​នេះ​ កម្លាំង​ទាហាន​អាកាស​រុ​ស្ស៊ី​បាន​ជួយ​ ដល់​កម្លាំង​ថ្មើរជើង​របស់​ប្រធានាធិបតី​ អាល់​អាសា​ដ​ ក្នុង​ការ​វាយប្រហារ​ទៅ​ លើ​ក្រុម​អ៊ិ​ថ​ស្លា​ម​បង្កើត​រដ្ឋ​ក៏​ដូច​ជា​ក្រុម​ទាហាន​បះបោរ​ទាមទារ​ផ្ដួលរំលំ​លោក​ អាល់​អាសា​ដ​។​

​ប៉ុន្ដែ​ក្រុម​អ្នកវិភាគ​យោធា​អា​មេ​រិ​កបាន​បញ្ជាក់​ថា​ ការ​ចូលរួម​របស់​រុ​ស្ស៊ី​ នឹង​មិន​អាច​សម្រេច​ជោគវាសនា​នៅ​ ប្រទេស​ស៊ី​រី​នោះ​ឡើយ​ ហើយ​សង្គ្រាម​ ស៊ី​វិល​អូស​បន្លាយ​រយៈពេល​៤​ឆ្នាំ​កន្លះ​ ក៏​មិន​អាច​បញ្ចប់​នោះ​ដែរ​។​ ការ​វាយ​ ប្រហារ​នោះ​អាច​ធ្វើ​ឱ្យ​រុ​ស្ស៊ី​ជាប់ផុង​នៅ​ទីនោះ​ ក្រោយ​ពេល​ដែល​ក្រុម​ភេរវកម្ម​ ចាប់ផ្ដើម​វាយបក​ទៅ​វិញ​នោះ​។​

​កម្លាំង​ទាហាន​រុ​ស្ស៊ី​បច្ចុប្បន្ន​មាន​មោ​ទ​ នភា​ព​ជាង​កាលពី​២៥​ឆ្នាំ​មុន​ ហើយ​ មាន​កម្លាំង​ខ្លាំង​ជាង​មុន​ ប៉ុន្ដែ​នៅ​ប្រើ​ ប្រាស់​សព្វាវុធ​ចាស់ៗ​នៅឡើយ​។​ ចំណែក​ កម្លាំង​ថ្មើរជើង​ស៊ី​រី​មិន​បាន​ឆ្លងកាត់​ការ​ហ្វឹកហាត់​ ទាំងនោះ​ធ្វើ​ឱ្យ​រុ​ស្ស៊ី​ពិបាក​ក្នុង​ ការ​បញ្ចប់សង្គ្រាម​ក្នុង​ពេល​ខ្លី​។​ រុ​ស្សី​ បាន​ប្រើប្រាស់​យុទ្ធសាស្ដ្រ​ដូច​អា​មេ​រិ​ក​ ដោយ​វាយប្រហារ​តាម​ដែនអាកាស​ ដើម្បី​ធ្វើ​ឱ្យ​កម្លាំង​ទាហាន​អ៊ិ​ុ​ស្លា​ម​បង្កើត​រដ្ឋ​ចុះ​ខ្សោយ​ ។​

​មេបញ្ជាការ​កងទ័ព​រុ​ស្ស៊ី​បាន​បញ្ជាក់​ ថា​ ប៉ុន្មាន​ឆ្នាំ​កន្លង​មក​រុ​ស្ស៊ី​មាន​សង្គ្រាម​ តូចៗ​ដោយ​ប្រើប្រាស់​កម្លាំង​ទាហាន​ អាកាស​វាយប្រហារ​ ប៉ុន្ដែ​នេះ​ជា​លើក​ ទី​១​ហើយ​ ដែល​រុ​ស្ស៊ី​ធ្វើ​ដូច​អា​មេ​រិ​ក​ ដោយ​ប្រើប្រាស់​យុទ្ធសាស្ដ្រ​វាយប្រហារ​ ទម្លាក់​គ្រាប់​ពី​អាកាស​បំផ្លាញ​ទីតាំង​របស់​ សត្រូវ​។​

​ការ​វាយប្រហារ​នោះ​ បើ​ទោះបី​ប្រ​ធា​ នា​ធិ​បតី​រុ​ស្ស៊ី​ លោក​ ពូ​ទី​ន​ បាន​បញ្ជាក់​ ថា​ ការ​វាយប្រហារ​សំដៅ​ទៅ​លើ​ក្រុម​ IS​ តែ​ប៉ុណ្ណោះ​ ប៉ុន្ដែ​ប្រទេស​លោក​ខាង​ លិច​មាន​មន្ទិល​សង្ស័យ​ពី​ការ​វាយប្រហារ​ នោះ​។​ រដ្ឋាភិបាល​អា​មេ​រិ​ក​ក៏​បាន​ប្រកាស​ ថា​ យុទ្ធនាការ​របស់​រុ​ស្ស៊ី​មិន​ប៉ះពាល់​ ដល់​កម្លាំង​សម្ពន្ធមិត្ដ​វាយប្រហារ​ក្រុម​IS​ ដែល​ដឹកនាំ​ដោយ​អា​មេ​រិ​ក​នោះ​ឡើយ​ ។​

​រដ្ឋមន្ដ្រី​ការ​បរទេស​អា​មេ​រិ​ក​លោក​ ច​ន​ ឃែ​រី​ មាន​ប្រសាសន៍​ទៅ​កាន់​ ក្រុម​អ្នក​សារព័ត៌មាន​ថា​ អា​មេ​រិ​កបាន​ គាំទ្រ​រាល់​សកម្មភាព​ប្រឆាំង​នឹង​ក្រុម​ IS​ និង​ក្រុម​អាល់​កៃ​ដា​។​ ប្រសិនបើ​សកម្ម​ ភាព​របស់​រុ​ស្ស៊ី​ពិតជា​សំដៅ​ទៅ​លើ​ក្រុម​ភេ​វ​កម្ម​នោះ​អា​មេ​រិ​ក​ស្វាគមន៍​អស់ពី​ ចិត្ដ​។​ ប៉ុន្ដែ​បើ​រុ​ស្ស៊ី​មាន​គោលដៅ​ផ្សេង​ ទៀត​ជា​រឿង​មួយ​ដែល​អា​មេ​រិ​ក​មិន​អាច​ទទួលយក​បាន​ឡើយ​ ។​

​នាយក​រដ្ឋមន្ដ្រី​អង់គ្លេស​ លោក​ កា​មេ​ រូ​ន​ បាន​អបអរសាទរ​ដល់​ការ​វាយប្រហារ​ តាម​ដែនអាកាស​ទៅ​លើ​ក្រុម​IS​នៅ​ក្នុង​ ប្រទេស​ស៊ី​រី​គឺជា​រឿង​មួយ​ដ៏​ល្អ​បំផុត​ ។​

​បើ​ទោះបី​រុ​ស្ស៊ី​ប្រកាស​វាយប្រហារ​ ទៅ​លើ​ក្រុម​អ៊ិ​រ​ស្លា​ម​បង្កើត​ក្ដី​ តែ​លោក​ ខាងលិច​មន្ទិល​សង្ស័យ​ថា​ រុ​ស្ស៊ី​អាច​នឹង​ វាយប្រហារ​ទៅ​លើ​ក្រុមប្រឆាំង​ប្រធានាធិបតី​អាល់​អាសា​ដ​។​ រដ្ឋមន្ដ្រីក្រសួង​ការ​ ពារ​ជាតិ​អា​មេ​រិ​ក​លោក​ Carters​ បង្ហាញ​ ការ​មន្ទិល​សង្ស័យ​ថា​ រុ​ស្ស៊ី​វាយប្រហារ​ ទាំង​កម្លាំង​ទាហាន​ណា​ប្រឆាំង​នឹង​ប្រធានាធិបតី​អាល់​អាសា​ដ​ ។​

​អគ្គរដ្ឋទូត​ស៊ី​រី​នៅ​ក្នុង​ប្រទេស​រុ​ស្ស៊ី​ លោក​ Ryad​ haddad​ កាលពី​ថ្ងៃ​ទី​៣០​ ខែកញ្ញា​ បាន​បញ្ជាក់​ថា​ ស៊ី​រី​អបអរ​ សាទរ​ដល់​សកម្មភាព​ទាំងឡាយ​របស់​ រុ​ស្ស៊ី​ក្នុង​ការ​ប្រឆាំង​ក្រុម​ភេរវកម្ម​នៅ​ ប្រទេស​ស៊ី​រី​។​

​សកម្មភាព​របស់​រុ​ស្ស៊ី​នា​ពេល​នេះ​គឺ​ការពារ​សម្ពន្ធមិត្ដ​នៅ​តំបន់​មជ្ឈិមបូព៌ា​ និង​បង្ហាញ​ឥទ្ធិពល​របស់​រុ​ស្ស៊ី​នៅ​ទីនោះ​។​

​រុ​ស្ស៊ី​ក៏​មាន​ផលប្រយោជន៍​ជា​ច្រើន​ នៅ​តំបន់​មជ្ឈិមបូព៌ា​ ប៉ុន្ដែ​រុ​ស្ស៊ី​មិន​ មានឱកាស​ទៅ​កាន់​ទីនោះ​នា​ពេល​នេះ​ រុ​ស្ស៊ី​បាន​ក្ដាប់​ឱកាស​វាយប្រហារ​ទៅ​លើ​ក្រុម​ IS​ ដើម្បី​ចូល​ទៅ​ទីនោះ​ដោយ​គ្មាន​ ប្រទេស​ណា​ថ្កោលទោស​រុ​ស្ស៊ី​បាន​ឡើយ​។​

​ទីក្រុង​វ៉ា​ស៊ី​ន​តោន​កាលពី​សបា្ដហ៍​កន្លង​ ទៅ​ថ្មីៗ​នេះ​បាន​សម្ដែង​ការ​ព្រួយបារម្ភ​ជា​ពន់ពេក​ទៅ​លើ​សកម្មភាព​របស់​ប្រទេស​រុ​ស្ស៊ី​នៅ​ក្នុង​ការ​គាំទ្រ​ដល់​ប្រធានាធិបតី​ស៊ី​រី​ បា​សា​ អាល់​អាសា​ដ​ ហើយ​បាន​ ព្រមាន​ថា​ ការ​គាំទ្រ​ដោយ​យោធា​ទៅ​ឱ្យ​ របប​នេះ​ក្រៅ​តែ​មិន​បាន​ធ្វើ​ឱ្យ​មាន​សន្ដិភាព​ប៉ុណ្ណោះ​ទេ​ ប៉ុន្ដែ​ថែម​ទាំង​ធ្វើ​ឱ្យ​ គ្រោះថ្នាក់​កាន់តែ​ខ្លាំងក្លា​ជាង​ពេល​ បច្ចុប្បន្ន​នេះ​ទៀត​ ។​

​ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​មន្ដ្រី​មួយ​រូប​បាន​បញ្ជាក់​ប្រាប់​ AFP​ ថា​ ក្រុម​អ្នកជំនាញ​មើលឃើញ​ថា​ សកម្ម​ ភាព​ហាក់ដូចជា​ត្រៀមលក្ខណៈ​ប្រតិបត្ដិការ​ដោយ​យោធា​។​ យន្ដហោះ​ចម្បាំង​ និង​យន្ដហោះ​ទម្លាក់​គ្រាប់​២៨​គ្រឿង​ត្រូវ​ដាក់​ឱ្យ​ឈរជើង​នៅ​ក្នុង​បន្ទាយ​កងទ័ព​ ជើង​អាកាស​មួយ​ ស្ថិត​នៅ​ក្នុង​ខេត្ដ​ Latakia​ ភាគ​ខាងលិច​ប្រទេស​ស៊ី​រី​ ។​

​ប្រភព​មួយទៀត​ក៏​បាន​បញ្ជាក់​ដែរ​ថា​ក្រៅពី​យន្ដហោះ​ចម្បាំង​ និង​យន្ដហោះ​ ទម្លាក់​គ្រាប់បែក​ទាំង​២៨​គ្រឿង​ខាងលើ​ នៅ​មាន​ឧទ្ធម្ភាគចក្រ​ដឹក​ជញ្ជូន​ និង​ ប្រយុទ្ធ​ប្រមាណ​២០​គ្រឿង​ទៀត​ស្ថិត​នៅ​ក្នុង​បន្ទាយ​នោះ​ផង​ដែរ​។​ ប្រភព​បញ្ជាក់​ ថា​ រុ​ស្ស៊ី​ក៏​បាន​ប្រើប្រាស់​យន្ដហោះ​គ្មាន​ មនុស្ស​បើកបរ​ស្ថិត​នៅ​ក្នុង​ប្រទេស​ស៊ី​រី​ផង​ដែរ​ ប៉ុន្ដែ​មិន​បាន​បញ្ចេញ​ព័ត៌មាន​ លម្អិត​នោះ​ឡើយ​៕​

Russia-plane-air-strike-Syria-358822Islamic-State-troops-358823Syria-air-strike-358821358866

...

ប្រែសម្រួល៖ ម៉ែ​វ​ សា​ធី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print