ព្រះ​តេជគុណ​ នី​ មុនី​រ៉េ​ត​ រួម​ជាមួយ​សិល្បករ​កាន់ជើង​បិណ្ឌ​១២​វត្ត​នៅ​ខេត្ដស្វាយរៀង

ចែករំលែក៖

ខេត្ត​ស្វាយ​រៀង​៖​ ព្រះ​គ្រូ​នាគ​មុនី​សេ​ត្ថា​ សុ​ខុ​មោ​នី​សុវណ្ណ​ មុនី​រ៉េ​ត​ ប្រធាន​ទីប្រឹក្សា​សម្ដេច​សង្ឃនាយក​​ន​ន្ទ​ ង៉ែត​បាន​ដឹកនាំ​ពុទ្ធ​បរិ​ស័​ទ្ធ​ដែល​រស់នៅ​រាជធានី​ភ្នំពេញ​ រួម​ទាំង​សិល្បករ​សិល្ប​ការិនី​បាន​រៀបចំ​ពិធី​កាន់​បិណ្ឌ​សរុប​ចំនួន​១២​វត្ត​នៅ​ក្នុង​ទឹកដី​ខេត្តស្វាយរៀង​។​

erw

ពិធី​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​៤​ ខែតុលា​ ឆ្នាំ​២០១៥​ ត្រូវ​ថ្ងៃ​កាន់បិណ្ឌ​ទី​៧​ នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ ប្រពៃណី​ខ្មែរ​ដោយ​នាំ​ចង្ហាន់​ និងទេយ្យទាន​ ព្រមទាំង​សំភារៈ​ផ្សេងៗ​ រួម​និង​ថវិកា​ទៅ​ប្រគេន​ព្រះសង្ឃ​គង់នៅ​តាម​ទីវ​ត្ដ​អារ៉ាមទាំងនោះ​ផង​ដែរ​។​

​ព្រះ​គ្រូ​នាគ​មុនី​សេ​ត្ថា​ សុ​ខុ​មោ​នី​សុវណ្ណ​ មុនី​រ៉េ​ត​ មាន​សង្ឃដីកា​រថា​ ពិធី​ដែល​បាន​ប្រារព្ធ​ឡើង​នេះ ​គេ​ហៅ​ថា​ កាន់ជើង​បិណ្ឌ​ដែល​ព្រះ​អង្គ​តែងតែ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ​ រហូត​មក​ដល់​ឆ្នាំ​នេះ​គម្រប់​១៣​ឆ្នាំ​ហើយ​។​ កន្លង​មក ព្រះ​អង្គ​ច្រើន​តែ​ធ្វើ​ដំណើរ​ដង្ហែទៅ​ខេត្ដ​ កំពង់ស្ពឺ​ កំពង់ឆ្នាំង​ និង​ខេត្ដ​ កណ្ដាល​ តែ​ក្នុងឆ្នាំនេះ​ព្រះ​អង្គ​បាន​ដឹកនាំ​សិល្បៈករ​ សិល្បៈ​ការិនី​ និងអស់លោក​ លោកឧកញ៉ា លោក​ស្រី​មក​ដល់​ទឹកដី​ស្រុក​កំណើត​របស់​ព្រះ​អង្គ​ ស្ថិត​នៅ​ក្នុងស្រុក​ស្វាយ​ជ្រុំ​ ខេត្ដស្វាយរៀង​។​

ព្រះ​គ្រូ​មាន​សង្ឃដីការ​ បន្ដ​ថា​ សកម្មភាព​នេះ​សបញ្ជាក់​អោយ​ឃើញ​ថា​ ក្នុង​នាម​ពុ​ទ្ធ​សាសនិក​ ជា​ពុទ្ធបរិស័ទ​មាន​ទឹកចិត្ដ​​ជ្រះថ្លា​ សប្បាយ​រីករាយ​នៅ​ក្នុង​ពិធី​កាន់ជើង​បិណ្ឌ​នេះ​។​ ពិធី​កាន់ជើង​បិណ្ឌ​ជា​ប្រពៃណី​របស់​អ្នក​កាន់​ពុទ្ធសាសនា​ ដើម្បី​ឧទ្ទិស​អានិស​ង្ឃ​នេះ​ជូន​ដល់​ព្រះ​មាតាបិតា​ ដូនតា​ កុងម៉ា​ ដែល​លោក​បាន​បែក​ចែក​ឋាន​ទៅ​កាន់​បរលោក​កាលពី​យូរ​ក្ដី​ ថ្មីៗ​ក្ដី​។​ តាម​ទំនៀមទំលាប់​ប្រពៃណី​ពី​បុរាណ​​ គឺ​នៅ​ក្នុង​ថ្ងៃ​១​រោច​ ខែភទ្របទ​ ចាប់ផ្ដើម​រៀបចំ​ពិធី​កាន់ជើង​បិណ្ឌ​ (​ដាក់​បិណ្ឌ​)​ តាម​ទី​អា​រ៉ា​ម​គ្រប់​ៗទីកន្លែង ដើម្បី​ឧទ្ទិស​អានិស​ង្ឃ​ដល់​សាច់ញាតិ​។​

​នា​ឱកាស​នេះ​ដែរ​ ព្រះ​គ្រូ​នាគ​មុនី​សេ​ត្ថា​ សុ​ខុ​មោ​នី​សុវណ្ណ​ មុនី​រ៉េ​ត​ សូម​បួងសួង​សេចក្ដីសុខ​ សេចក្ដីចំរើន​នេះ​ជូន​ដល់​ ញាតិ​ញោម​ពុទ្ធ​បរិ​ស័​ទ្ធ​ទាំងអស់​ ដែល​មាន​សទ្ធាជ្រះ​ថ្លាអោយ​មាន​សេចក្ដីសុខ​ និង​រួច​ផុត​ពី​ទុក្ខ​លំបាក​ កម្ម​ពៀរវេរា​ទាំងឡាយ​ សូម​ផ្សព្វផ្សាយ​កុស​ល្យ​ផល​បុណ្យ​អោយ​ប្រជាជន​កម្ពុជា​ទាំងអស់​ ​បាន​ជួប​សំណាងល្អ​គាប់ប្រសើរ​ទូ​ទាំង​ប្រទេស​ ​៕​

ewdstrwtrer

...

ដោយ៖ វ​ឌ្ឍ​នា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print