ភ្នំពេញ៖ រូបភាពរថយន្ដទំនើបត្រូវបានអ្នកលេងហ្វេសប៊ុកចែកចាយតៗគ្នា ផ្អើល និងគួរឱ្យចាប់អារម្មណ៍ជាពន់ពេក។ វាជាចំណុចមួយដែលធ្វើឱ្យប្រជាពលរដ្ឋ រិះគន់ ហើយខ្លះឈានទៅទម្លាក់កំហុស លើរាជរដ្ឋាភិបាលទៀតផង ។ ប៉ុន្ដែរឿង នេះមិនដឹងថា វាជាការពិតក្នុងកម្រិត ណាឬក៏ជារូបភាពកាត់តនោះទេ? បើជា រូបភាពកាត់តគួរតែត្រូវបានកែតម្រូវ ពីម្ចាស់រថយន្ដដែលប្រិយមិត្ដនៅក្នុង បណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកយល់ ថា អាចជាមន្ដ្រីធំក្នុងជួររាជរដ្ឋាភិបាល។
រថយន្ដទំនើបមួយគ្រឿងពណ៌ខ្មៅ ពាក់ស្លាកលេខរាជរដ្ឋាភិបាល ៥-២- ១៧៥ បានបើកបំពានលើគន្លងផ្លូវនៅ ចំណែកផ្លូវម្ខាងទៀត ។ នៅក្នុងបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុកបានបង្ហោះ រូបភាពនេះនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៥ ដោយអ្នកខ្លះដាក់ចំណងជើងថា “រាជរដ្ឋា ភិបាលជិះផ្លូវណាក៏បាន” ។ វាជាការរិះ គន់មួយដែលប្រជាពលរដ្ឋមើលឃើញ គ្រប់គ្នាថា អាងខ្លួនជាអ្នកធំចង់ធ្វើអ្វីៗ បានស្រេចតែនឹងចិត្ដ ដោយមិនគោរព ច្បាប់ចរាចរណ៍នោះផង ។
រូបភាពរថយន្ដទំនើបច្រងាងៗនៅ លើផ្លូវដែលបញ្ច្រាសទិសនោះជាទិដ្ឋភាព មួយគួរឱ្យសង្វេគ ។ នៅលើហ្វេសប៊ុក អ្នកបញ្ចេញមតិភាគច្រើនចំអកវាយ ប្រហារទៅលើមន្ដ្រីរដ្ឋាភិបាលដែលមាន អំណាចថាមិនចាំបាច់គោរពច្បាប់អ្វីទេ គឺទុកឱ្យប្រជាពលរដ្ឋជាអ្នកគោរពច្បាប់ បានហើយ ។ អ្នកខ្លះទៀតបានបញ្ចេញ យោបល់ថា ឋានៈជាសមាជិករាជរដ្ឋាភិ បាលហើយជិះរថយន្ដទំនើបបញ្ច្រាសផ្លូវ បន្ដិចបន្ដួចមិនបានឬយ៉ាងណា? អ្នកខ្លះ បញ្ចេញយោបល់ថា ផ្ទះគាត់នៅជិតនោះ ខ្ជិលវាងវែងឆ្ងាយសុំបញ្ច្រាសតែបន្ដិច ទេ ព្រោះគាត់ក៏ជាអ្នកធំដែរ ទើបហ៊ាន ល្មើសច្បាប់ ។
អ្នកខ្លះស្ដីបន្ទោសនគរបាលចរាចរ ថា មិនហ៊ានអើតមើលរថយន្ដទំនើបជិះ បញ្ច្រាសផ្លូវទទឹងទទែងនោះទេ ។ និយាយ ដល់នគរបាលចរាចរមិត្ដអ្នកអានម្នាក់ សរសេរថា “ហ៊ានអើតក្បាលមកយ៉ាង ម៉េច, ឱ្យគេបកស័ក្ដិបោះចោលឬយ៉ាង ម៉េច?” ។ នេះជារឿងបុគ្គលម្នាក់ប៉ុណ្ណោះ។ ប៉ុន្ដែអ្នកលេងហ្វេសប៊ុកមួយចំនួនបែរ ជាវាយប្រហារមកលើរាជរដ្ឋាភិបាល តែម្ដង ។ បញ្ហានេះគេគិតថា វាជារឿង បុគ្គលម្នាក់ប៉ុណ្ណោះមិនមែនប្រមុខរាជ រដ្ឋាភិបាលបង្រៀន ឬណែនាំឱ្យសមាជិក រាជរដ្ឋាភិបាលដែលមានរថយន្ដទំនើប ពាក់ស្លាកលេខរាជរដ្ឋាភិបាលអាចជិះ រថយន្ដបញ្ច្រាសផ្លូវយ៉ាងនេះទេ ។
មិត្ដអ្នកអានខ្លះបានបញ្ចេញទស្សនៈ ថា “អាណាថតហ្នឹង! បើម្ចាស់រថយន្ដគេ ដឹងគុកគ្មានថ្ងៃចេញទេ?” ។ បើទោះជា យ៉ាងនេះក៏ដោយរថយន្ដនោះបើកបរនៅ លើផ្លូវណា និងត្រង់ចំណុចណាឱ្យពិត ប្រាកដនោះទេ ។ ប៉ុន្ដែមតិភាគច្រើន គឺ ថា រូបភាពដែលបានចែកចាយនៅក្នុង បណ្ដាញសង្គមហ្វេសប៊ុកនោះគឺជារូប ភាពពិត មិនមែនរូបភាពកាត់តទេ ។
យោងតាមច្បាប់ចរាចរណ៍ផ្លូវគោក ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រម លេខ នស/រកម/០១១៥/០០១ ចុះថ្ងៃទី ៩ ខែមករា ឆ្នាំ២០១៥ និងអនុក្រឹត្យ របស់រាជរដ្ឋាភិបាលលេខ ៧៧អនក្រ.បក ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០០៣ ស្ដីពី ការចេញស្លាកលេខសម្គាល់យានជំនិះ ចំពោះរថយន្ដដែលពាក់ស្លាកលេខរាជ រដ្ឋាភិបាល ៥-២-១៧៥នោះអ្នកបើកបរ រថយន្ដខាងលើប្រព្រឹត្ដកំហុស២យ៉ាងធំៗ៖
១-ពាក់ស្លាកលេខខុសឆ្គង ពីព្រោះ ក្នុងស្មារតីអនុក្រឹត្យរបស់រាជរដ្ឋាភិបាលលេខ ៧៧អនក្រ.បក ចុះថ្ងៃទី២៨ ខែ វិច្ឆិកា ឆ្នាំ២០០៣ ស្ដីពីការចេញស្លាក លេខសម្គាល់យានជំនិះគឺមិនបានចែង តម្រូវឱ្យមានស្លាកលេខប្រភេទរាជរដ្ឋាភិបាលអ្វីនោះទេ ហើយបើជាយានយន្ដ មានម្ចាស់គ្រប់គ្រងជារបស់ក្រសួង ស្ថាប័នរដ្ឋ សហគ្រាសសាធារណៈ និង អង្គភាពស្វ័យាភិបាលសេដ្ឋកិច្ចត្រូវពាក់ស្លាកលេខរដ្ឋតាមលំដាប់លេខរៀងពី០១ដល់៦១ ស្របតាមមាត្រា៥ និងមាត្រា ៩នៃអនុក្រឹត្យនេះ ។
២-បើកបររំលោភបំពានច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោក(បើកបរខុសគន្លង ផ្លូវ)យ៉ាងកម្រោល ។
ជារួមអ្វីដែលបានឃើញនៅពេលនេះ ប្រិយមិត្ដហ្វេសប៊ុករិះគន់ចំពោះម្ចាស់ រថយន្ដខាងលើ ហើយអ្នកខ្លះទម្លាក់កំហុស ដល់រាជរដ្ឋាភិបាលទៀតផង ។ គេមិនដឹង ថា តើករណីខាងលើនេះម្ចាស់រថយន្ដ បានដឹងខ្លួនថាមានកំហុសឬក៏យ៉ាងណា នោះទេ? ជួនកាលអ្នកបើកបរបានប្រព្រឹត្ដ អំពើមិនគប្បីគ្រាដែលម្ចាស់រថយន្ដមិន បានដឹង? ប៉ុន្ដែពេលនេះល្មមដល់ពេល ដែលម្ចាស់រថយន្ដដឹងហើយ ៕
ដោយ៖ ហេង សូរិយា