លោកឧត្តមសេនីយ៍ទោ អឿ សាវ៉ន៖ មុនសម្រេចឬវិនិច្ឆ័យ គួរពន្យាពេលបន្តិចកាន់តែល្អ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ នៅព្រឹកថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០១៧ លោកឧត្តមសេនីយ៍ទោ អឿ សាវ៉ន នាយកសាលាកងរាជអាវុធហត្ថកំបូល បានអញ្ជើញធ្វើបទឧទ្ទេសនាម ដល់វគ្គបំប៉នជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ វត្តមានចូលរួមក្នុងការអប់រំផ្សព្វផ្សាយនេះ មានលោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ ព្រមទាំងមេបញ្ជាការរង នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថ និងសិក្ខាកាមបំប៉នជំនាញកងរាជអាវុធហត្ថជាច្រើនរូបរូបទៀត។
លោកឧត្តមសេនីយ៍ត្រី ជូ សារុន បានថ្លែងប្រាប់នាយទាហាន នាយទាហានរង កងរាជអាវុធហត្ថជាសិក្ខាកាមថា មេរៀនការអភិវឌ្ឍន៍គំនិត និងភាពជាថ្នាក់ដឹកនាំ មានសារៈសំខាន់ណាស់ក្នុងការពង្រឹងគោលជំហរ សតិអារម្មណ៍ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថគ្រប់រូប ជាពិសេសបង្កើននូវការយល់ដឹងទាំងគំនិតប្រាជ្ញាស្មារតី ដើម្បីអភិវឌ្ឍន៍សមត្ថភាពការងារ ក្នុងការគ្រប់គ្រងដឹកនាំ ប្រកបដោយប្រសិទ្ធិភាពខ្ពស់ ។
លោកឧត្តមសេនីយ៍ទោ អឿ សាវ៉ន នាយកសាលាកងរាជអាវុធហត្ថកំបូល បានមានប្រសាសន៍ថា ថ្ងៃនេះយើងបានជួបគ្នា យើងបានទទួលចំណេះពីគ្នា ហើយយើងជឿថាយើងនិងមានអ្វីប្លែកបន្តិចម្នាក់ៗ ដើម្បីទទួលបានចំណេះដឹងពីគ្នាទៅវិញទៅមក ហើយក្នុងការដែលបានចំណាយពេលវេលាដ៏មានតម្លៃ ក្នុងឋានៈលោកគ្រូយោធាចារ្យ ដែលបានមកធ្វើបទបង្ហាញអំពីការអភិវឌ្ឍន៍គំនិត និងភាពជាអ្នកដឹកនាំនៅថ្ងៃនេះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ។
ឧត្តមសេនីយ៍ទោបានបន្តថា នៅក្នុងមេរៀនភាពជាអ្នកដឹកនាំ យើងជាមន្ត្រីអនុវត្តច្បាប់មុននិងសម្រេចវិនិច្ឆ័យកិច្ចការសំខាន់ គួរណាស់តែយើងពន្យាពេលបន្តិច ប្រសិនបើយើងខឹងជាមួយនរណាម្នាក់ យើងគ្រាន់ពន្យាពេលឲ្យយូរបន្តិចកំហឹងយើងនិងស្ងប់ទៅវិញ ហើយអាចបាត់ខឹងទៅវិញតែម្តង ហើយមនុស្សក៏មិនត្រូវវាយតម្លៃមនុស្សទៅតាមការប្រៀបធៀបរបស់អ្នកដទៃណាម្នាក់បានឡើយ៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print