តំបន់​ប្រតិបត្ដិការ​សឹក​រង​ខេត្ដ​ឧត្ដ​ រ​មាន​ជ័យ​ផ្នែក​អប់រំ​ចិត្ដសាស្ដ្រ​ត្រូវ​ បាន​យកចិត្ដទុកដាក់​សម្រាប់​ផ្សព្វ​ ផ្សាយ​បំប៉ន​ស្មារតី​ដល់​យោធិន

ចែករំលែក៖

​ខេត្ដឧត្ដរមានជ័យ​៖​ កំណែទម្រង់​ថ្មី​ នៃ​កង​យោធពលខេមរភូមិន្ទ​ដែល​តំបន់​ ប្រតិបត្ដិការ​សឹក​រង​ខេត្ដឧត្ដរមានជ័យ​ បាន​ជំរុញ​ដល់​គ្រូ​បង្គោល​ចុះ​ផ្សព្វផ្សាយ​ អប់រំ​ចិត្ដសាស្ដ្រ​ដល់​យោធា​អង្គភាព​ផ្នែក​ សឹក​រង​ត្រ​ញំ​ង​ប្រាសាទ​ហើយ​ក៏​ជា​តំបន់​ ក្ដៅ​មួយ​នៅ​ក្នុងភូមិ​សាស្ដ្រ​ខេត្ដ​ឧត្ដរ​មាន​ ជ័យ​តាម​តំបន់​ព្រំដែន​កម្ពុជា​-​ថៃ​ ក្នុង​ សមរភូមិ​មុខ​ទិស​ទី​២​នៃ​យោធភូមិ​ភាគ​ទី​៤​ ។​

dkddk (4)

​ក្នុង​ឱកាស​ចុះ​អប់រំ​ផ្សព្វផ្សាយ​បំប៉ន​ លើ​ផ្នែក​ស្មារតី​ដល់​នាយទាហាន​និង​ពល​ទាហាន​ផ្នែក​សឹក​រង​ស្រុក​ត្រ​ញំ​ង​ប្រាសាទ​ ដោយ​លោក​វរសេនីយ៍ឯក​ អ៊ុ​ច​ សា​រិ​ មេ​ បញ្ជាការ​រង​ទទួល​បន្ទុក​ផ្នែក​ព័ត៌មាន​ នយោបាយ​និង​ជា​មេបញ្ជាការ​ប្រចាំ​ទិស​ស្រុក​ត្រ​ញំ​ង​ប្រាសាទ​នៃ​តំបន់​ប្រតិបត្ដិ​ ការ​ខេត្ដឧត្ដរមានជ័យ​នា​ថ្ងៃ​ទី​៦​ ខែតុលា​ ឆ្នាំ​២០១៥​ ។​

​ក្នុង​ការ​អប់រំ​នយោបាយ​ចិត្ដសាស្ដ្រ​សម្រាប់​បំប៉ន​ស្មារតី​ដល់​ទាហាន​លោក​វរសេនីយ៍ឯក​អ៊ុ​ច​ សា​រិ​ ជា​គ្រូ​បង្គោល​ បាន​លើក​ឡើង​ពី​កម្រង​ឯកសារ​ជំនួយ​ ដល់​ចំណេះដឹង​ដូច​ជា​លើ​កា​រវិ​វត្ដ​នៃ​ សភាពការណ៍​កើតឡើង​នៅ​ក្នុង​ប្រទេស​ និង​ក្រៅប្រទេស​លើ​ពិភពលោក​ ។​ ការ​ កើតឡើង​នៃ​បដិវត្ដន៍​បាន​ជះ​ឥទ្ធិពល​ដល់​ប្រជាពលរដ្ឋ​នៅ​ទូ​ទាំង​ពិភពលោក​ហើយនឹង​ការ​អនុវត្ដ​ច្បាប់​នយោបាយ​នៅ​ក្នុង​ ប្រទេស​កម្ពុជា​នៅ​ក្នុង​ព្រឹត្ដិការណ៍​មុន​ បោះ​ឆ្នោត​និង​ក្រោយ​បោះ​ឆ្នោត​។​

​លោក​វរ​ស​នី​យ៍​ឯក​ អ៊ុ​ច​ សា​រិ​ បាន​ ធ្វើការ​បកស្រាយ​ជូន​ដល់​នាយទាហាន​ និង​ពល​ទាហាន​ដើម្បី​ជា​ចំណេះដឹង​ដែល​អាច​យក​ទៅ​ផ្សព្វផ្សាយ​ដល់​អ្នក​ជំនាន់​ ក្រោយ​ទៀត​ផង​។​

​ចំពោះ​ការ​អប់រំ​ចិត្ដ​ក៏​បាន​ផ្សព្វផ្សាយ​ ផែនការ​តួនាទី​ភារកិច្ច​របស់​កង​យោធ​ ពល​ខេមរភូមិន្ទ​ជា​កំណែទម្រង់​ថ្មី​របស់​ រាជរដ្ឋាភិបាល​កម្ពុជា​ សម្ដេច​តេ​ជោ​ ហ៊ុន​ សែន​ ដែល​បាន​ដាក់​បន្ថែម​ទៀត​ សម្រាប់​អនុវត្ដ​បន្ដ​ទៅ​ពេល​ខាង​មុខ​ លើ​ការ​កែទម្រង់​ស៊ីជម្រៅ​នៅ​ក្នុង​កិច្ច​ ការងារ​រដ្ឋបាល​សាធារណៈ​សំដៅ​អនុវត្ដ​ប្រកបដោយ​ប្រសិទ្ធភាព​ ។​

​លោក​វ​សេនីយ៍​ឯក​ អ៊ុ​ច​ សា​រិ​ បាន​ មាន​ប្រសាសន៍​ផ្ដាំផ្ញើ​ដល់​សិក្ខាកាម​នៅ​ពេល​ត្រឡប់​ទៅ​វិញ​ត្រូវ​ជួយ​ផ្សព្វផ្សាយ​បន្ដ​ដើម្បី​ចែករំលែក​ដល់​ក្មេង​ជំនាន់​ ក្រោយ​ទៀត​ ។​ ក្នុង​នោះ​ដែរ​លោក​វរ​ សេនីយ៍​ឯក​បាន​កោតសរសើរ​និង​វាយ​ តម្លៃ​ខ្ពស់​ចំពោះ​អង្គភាព​ផ្នែក​សឹក​រង​ ស្រុក​ត្រ​ញំ​ង​ប្រាសាទ​ដែល​បាន​ខិតខំ​ប្រឹងប្រែង​បំពេញភារកិច្ច​ក្នុង​រយៈកាល​កន្លង​មក​ហើយ​ក្រៅពី​ការ​ខិតខំ​បំពេញ​ភារ​ កិច្ច​បាន​យ៉ាង​ល្អ​ប្រសើរ​អង្គភាព​បាន​ បំពេញ​ចំណុច​ឆក​ល្វែង​មួយ​ចំនួន​ដើម្បី​ កែ​លម្អ​លើ​បេសកកម្ម​ឱ្យ​កាន់តែ​មាន​ ប្រសិទ្ធភាព​និង​រីក​ចម្រើន​ថែម​ទៀត​ ៕​

dkddk (2)dkddk (1)dkddk (8)dkddk (7)dkddk (6)dkddk (5)dkddkdkddk (3)

...

ដោយ៖ ប៉ែន​ នួន​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print