ខេត្ដឧត្ដរមានជ័យ៖ កំណែទម្រង់ថ្មី នៃកងយោធពលខេមរភូមិន្ទដែលតំបន់ ប្រតិបត្ដិការសឹករងខេត្ដឧត្ដរមានជ័យ បានជំរុញដល់គ្រូបង្គោលចុះផ្សព្វផ្សាយ អប់រំចិត្ដសាស្ដ្រដល់យោធាអង្គភាពផ្នែក សឹករងត្រញំងប្រាសាទហើយក៏ជាតំបន់ ក្ដៅមួយនៅក្នុងភូមិសាស្ដ្រខេត្ដឧត្ដរមាន ជ័យតាមតំបន់ព្រំដែនកម្ពុជា-ថៃ ក្នុង សមរភូមិមុខទិសទី២នៃយោធភូមិភាគទី៤ ។
ក្នុងឱកាសចុះអប់រំផ្សព្វផ្សាយបំប៉ន លើផ្នែកស្មារតីដល់នាយទាហាននិងពលទាហានផ្នែកសឹករងស្រុកត្រញំងប្រាសាទ ដោយលោកវរសេនីយ៍ឯក អ៊ុច សារិ មេ បញ្ជាការរងទទួលបន្ទុកផ្នែកព័ត៌មាន នយោបាយនិងជាមេបញ្ជាការប្រចាំទិសស្រុកត្រញំងប្រាសាទនៃតំបន់ប្រតិបត្ដិ ការខេត្ដឧត្ដរមានជ័យនាថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៥ ។
ក្នុងការអប់រំនយោបាយចិត្ដសាស្ដ្រសម្រាប់បំប៉នស្មារតីដល់ទាហានលោកវរសេនីយ៍ឯកអ៊ុច សារិ ជាគ្រូបង្គោល បានលើកឡើងពីកម្រងឯកសារជំនួយ ដល់ចំណេះដឹងដូចជាលើការវិវត្ដនៃ សភាពការណ៍កើតឡើងនៅក្នុងប្រទេស និងក្រៅប្រទេសលើពិភពលោក ។ ការ កើតឡើងនៃបដិវត្ដន៍បានជះឥទ្ធិពលដល់ប្រជាពលរដ្ឋនៅទូទាំងពិភពលោកហើយនឹងការអនុវត្ដច្បាប់នយោបាយនៅក្នុង ប្រទេសកម្ពុជានៅក្នុងព្រឹត្ដិការណ៍មុន បោះឆ្នោតនិងក្រោយបោះឆ្នោត។
លោកវរសនីយ៍ឯក អ៊ុច សារិ បាន ធ្វើការបកស្រាយជូនដល់នាយទាហាន និងពលទាហានដើម្បីជាចំណេះដឹងដែលអាចយកទៅផ្សព្វផ្សាយដល់អ្នកជំនាន់ ក្រោយទៀតផង។
ចំពោះការអប់រំចិត្ដក៏បានផ្សព្វផ្សាយ ផែនការតួនាទីភារកិច្ចរបស់កងយោធ ពលខេមរភូមិន្ទជាកំណែទម្រង់ថ្មីរបស់ រាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ដែលបានដាក់បន្ថែមទៀត សម្រាប់អនុវត្ដបន្ដទៅពេលខាងមុខ លើការកែទម្រង់ស៊ីជម្រៅនៅក្នុងកិច្ច ការងាររដ្ឋបាលសាធារណៈសំដៅអនុវត្ដប្រកបដោយប្រសិទ្ធភាព ។
លោកវសេនីយ៍ឯក អ៊ុច សារិ បាន មានប្រសាសន៍ផ្ដាំផ្ញើដល់សិក្ខាកាមនៅពេលត្រឡប់ទៅវិញត្រូវជួយផ្សព្វផ្សាយបន្ដដើម្បីចែករំលែកដល់ក្មេងជំនាន់ ក្រោយទៀត ។ ក្នុងនោះដែរលោកវរ សេនីយ៍ឯកបានកោតសរសើរនិងវាយ តម្លៃខ្ពស់ចំពោះអង្គភាពផ្នែកសឹករង ស្រុកត្រញំងប្រាសាទដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចក្នុងរយៈកាលកន្លងមកហើយក្រៅពីការខិតខំបំពេញភារ កិច្ចបានយ៉ាងល្អប្រសើរអង្គភាពបាន បំពេញចំណុចឆកល្វែងមួយចំនួនដើម្បី កែលម្អលើបេសកកម្មឱ្យកាន់តែមាន ប្រសិទ្ធភាពនិងរីកចម្រើនថែមទៀត ៕
ដោយ៖ ប៉ែន នួន