យុវជន​ម្នាក់​រង​របួសធ្ងន់​ដោយសារ​រថយន្ត​កុងតឺន័រ​បើក​កៀរ​

ចែករំលែក៖

​ខេត្តកណ្តាល​៖ យុវជន​ម្នាក់​ស្លៀកពាក់​ឯកសណ្ឋាន​ជា​សិស្សសាលា​បាន​រង​របួសធ្ងន់​ក្នុង​ករណី​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​បើក​កៀរ​ម៉ូតូ​បណ្តាល​ឲ្យ​ដួល​នៅ​ចិញ្ចើម​ផ្លូវ​ ចំណែក​រថយន្ត​កុងតឺន័រ​បើក​គេច​បាត់​ ។​

20151004_184630

​ករណី​គ្រោះថ្នាក់​ចរាចរ​ នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៨​និង​១០​នាទី​យប់​ ថ្ងៃ​ទី​៥​ ខែតុលា​ ឆ្នាំ​២០១៥​ នៅ​លើ​ផ្លូវជាតិ​លេខ​១​ ចន្លោះ​គីឡូម៉ែត្រ​លេខ​២០-២១​ ក្នុងភូមិ​ស្លាប​តា​អោន​ ឃុំ​គគីរ​ ស្រុក​កៀនស្វាយ​ ខេត្តកណ្តាល​ ។​

​ជន​រង​គ្រោះ​ ជិះ​ម៉ូតូ​ម៉ាក​ គុប​ ជ្រុង​ព​ណ៍​ទឹកប៊ិច​ តែ​ម្នាក់ឯង​ មាន​វ័យ​ជាង​ ២០​ ឆ្នាំ​ ស្លៀកពាក់​ឯកសណ្ឋាន​ ជា​ សិស្សសាលា​ ទំនង​ទើប​និង​ ចេញពី​រៀន​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ក៏​ជួប​គ្រោះថ្នាក់​ចរាចរ​តែ​ម្តង​ ។​

​សាក្សី​នៅ​កន្លែង​កើតហេតុ​ បានអោយ​ដឹង​ថា​ មុន​ពេល​ គ្រោះថ្នាក់​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​តែ​ម្នាក់ឯង​ក្នុង​ទិស​ដៅ​ពី​ភ្នំពេញ​ទៅ​កៀនស្វាយ​ មក​ដល់​ចំនុច​គ្រោះថ្នាក់​ស្រាប់តែ​មាន​រថយន្ត​កុងតឺន័រ​មួយ​គ្រ​ភ​ង​បើក​មក​ពីក្រោយ​ហើយ​កៀរ​ម៉ូតូ​ជន​រង​គ្រោះ​បណ្តាល​អោយ​ដួល​នៅ​លើ​ចិញ្ចើម​ផ្លូវ​រង​របួសធ្ងន់​ ។​ បន្ទាប់​ពី​បង្ក​ ហេតុ​រថយន្ត​កុងតឺន័រ​បាន​បើក​គេច​បាត់​ ចំណែក​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំ​គ្នា​ជួយ​សង្គ្រោះ​ ហៅ​រថយន្ត​របស់​មន្ទីរ​ ពេទ្យ​បង្អែក​កៀនស្វាយ​ដឹក​យក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ ៕​

20151004_184310

...

ដោយ៖ សណ្តោស​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print