ម៉ូ​តូសេ​១០០​ និង​ម៉ូតូស្មាស​បុក​គ្នាបណ្តាលឲ្យអ្នកបើកបររងរបួសធ្ងន់​​ទាំងសងខាង

ចែករំលែក៖

ខេត្ត​កំពង់​ស្ពឺ៖ ​យ៉ាង​ហោច​ណាស់​មនុស្ស​៣​នាក់​រង​របួស​ជា​ទម្ងន់ ​ដោយ​គ្រោះថ្នាក់​ចរាចរ​ណ៍​រវាង​ម៉ូតូ​សេ​១១០​ នឹង​ស្មាស​បើក​បុក​គ្នា​ពេញទំហឹង​នៅលើ​ផ្លូវ​ចំណោតខ្វាត់ខ្វែង​លើ​ភ្នំគិរី​រម្យ​ ។ ​ក្រោយ​កើតហេតុ​ អ្នក​រង​រប​យស​ទាំង​សងខាង​ត្រូវ​បា​នប​ញ្ចូ​ន​ទៅ​សង្គ្រោះ​ភ្លាមៗ​ផង​ដែរ​ ។​

IMG-20151006-WA0023

​គ្រោះថ្នាក់​ចរាចរណ​៨​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​១៧​និង​២៥​នាទី​ថ្ងៃ ​ទី​៥ ខែ​តុលា​ ឆ្នាំ២០១៥​ ស្ថិតនៅ​ចំណុច​ផ្លូវ​កៅស៊ូ​គិ​រិ​រម្យ​អន្ទង់អាំង ​ស្ថិត​ក្នុងភូមិ​ថ្មី​ ឃុំ​ចំបក់​ ស្រុក​ភ្នំស្រួច ​ខេត្តកំពង់ស្ពឺ ​។ ​ជនរង​គ្រោះ​ទី​១​ឈ្មោះ រឿ​ន ​រដ្ឋ ​ភេទ​ប្រុស ​អាយុ​២០​ឆ្នាំ ​រស់នៅ​ភូមិ​ទី​៥​ ឃុំ​ត្រែង​ត្រ​យឹ​ង​ ស្រុក​ភ្នំស្រួច ​ជិះ​ម៉ូតូ​សេ​១១០​ពណ៌​ខ្មៅ​ ស៊េរី​ ឆ្នាំ២០០២ អ​ត់​ស្លាក​លេខ​ រង​របួសធ្ងន់​ ។ ​ចំណែក​ភាគី​ម្ខាង​ទៀត ​ជិះ​គ្នា​២​នាក់​ មានឈ្មោះ​ ញ៉ ​ភេ​ទប្រុស​ អាយុ​៣៩​ឆ្នាំ​ អ្នក​បើក​ម៉ូតូ​ និង​អ្នក​ជិះ​ពីក្រោយ​ឈ្មោះ ​វង់​ ណេ​ម​ ភេទ​ប្រុស​អាយុ​៦៣​ឆ្នាំ ​អ្នក​រង​គ្រោះ​ទាំង​ពីរ​នាក់​ រស់នៅ​ភូមិ​ទី​៤ ​ឃុំ​ត្រែង​ត្រ​យឹ​ង ​ស្រុក​ភ្នំស្រួច ​ជិះ​ម៉ូតូ​ស្មា​ស រី​វ៉ូ​ ពណ៌​ខ្មៅ​ គ្មាន​ស្លាក​លេខ​ដូច​គ្នា ​។​

​ប្រភព​ពី​សមត្ថកិច្ច​ស្រង់​សំដី​សា​ក្សី​បានអោយ​ដឹង​ថា ​មុន​ពេល​កើតហេតុ​គេឃើញ​ម៉ូតូ​ទាំង​ពីរជិះបញ្ច្រាស់ទិស​គ្នា​ដោយ​ម៉ូតូ​ស្មាស​ជិះ​ទិស​ដៅ​ពី​លិច​មក​កើត​ ចំណែក​ភាគី​ម្ខាង​ទៀត​ជិះ​ទិស​ដៅ​ពី​កើតមក​លិច​ លុះ​មក​ដល់​ចម​ណុ​ច​កើតហេតុ ​ក៏​បុក​គ្នា​ពេញទំហឹង​បណ្តាល​អោយ​រង​របួសធ្ងន់​ទាំង​សងខាង​ ។​ ក្រោយ​កើតហេតុ​ សមត្ថកិច្ច​បាន​បញ្ជូន​ជន​រង​គ្រោះ​ទាំង​៣​នាក់​ទៅ​កាន់​មន្ទីរពេទ្យ​ធ្វើការ​សង្គ្រោះ​ភ្លាមៗ​ផង​ដែរ​។​

​សមត្ថកិច្ច​នក​របាល​ចរាចរណ៍​បានអោយ​ដឹង​ថា ​វត្ថុ​តាង​ទាំង​សងខាង​ត្រូវ​បាន​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច​រង់ចាំ​អោយ​ភាគី​ទាំង​ពីរ​ចូលខ្លួន​មក​ដោះស្រាយ​គ្នា​តាម​សន្តិវិធី​បន្ទាប់​ពី​ចេញពី​មន្ទីរពេទ្យ​ ៕

IMG-20151006-WA0024

...

ដោយ៖ សេនា​ស័ក្តិ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print