(វិភាគព័ត៌មានអន្តរជាតិ)៖ តើ​ពេល​ណា​រដ្ឋាភិបាល​អា​មេ​រិ​ក​អនុ​ម័ត​ច្បាប់​បញ្ឈប់​ការ​ប្រើប្រាស់​កាំភ្លើង​ពាស​វាល​ពាស​កាល​?

ចែករំលែក៖

​ពលរដ្ឋ​អា​មេ​រិ​កមួយ​ចំនួន​ធំ​ព្រួយបារម្ភ​ យ៉ាង​ខ្លាំង​ពី​ការ​កើនឡើង​នៃ​ប្រើប្រាស់​ កាំភ្លើង​បាញ់​សម្លាប់​មនុស្ស​ពាស់​វាល​ពាស​ កាល​ពិសេស​គឺ​នៅ​តាម​សាលារៀន​ ។​ ការ​បាញ់ប្រហារ​ជា​បន្ដបន្ទាប់​ធ្វើ​ឱ្យរ​ដ្ឋា​ ភិ​បាល​អា​មេ​រិ​ក​ចាំបាច់​ត្រូវ​តែ​មាន​វិធានការ​ណាមួយ​ដើម្បី​ទប់ស្កាត់​មិន​អាច​ធ្វើ​ ព្រងើយ​ទៀត​នោះ​ឡើយ​។​

hhj

​ការ​បាញ់ប្រហារ​បណ្ដាល​ឱ្យ​មនុស្ស​១០​ នាក់​ស្លាប់​និង​៧​នាក់​ផ្សេង​ទៀត​រង​របួស​ កាលពី​ថ្ងៃ​ទី​១​ ខែតុលា​ ឆ្នាំ​២០១៥​ បន្ទាប់​ ពី​ហេតុការណ៍​បាញ់ប្រហារ​មួយ​កើតឡើង​នៅ​ក្នុង​សាកលវិទ្យាល័យ​សហគមន៍​ Umpqua​ ស្ថិត​នៅ​ជនបទ​ Roseburg​ រដ្ឋ​ Oregon​ សហរដ្ឋអាមេរិក​ ។​

​ប្រភព​បាន​បន្ដ​ថា​ ខ្មាន់កាំភ្លើង​មាន​ អាយុ​២០​ឆ្នាំ​បាន​បើក​ការ​បាញ់ប្រហារ​នៅ​ក្នុង​ថ្នាក់រៀន​ហើយ​មូលហេតុ​នៃ​ការ​បាញ់​ ប្រហារ​នេះ​សមត្ថកិច្ច​នៅ​មិន​ទាន់​កំណត់​ ដឹង​នៅឡើយ​ដោយពេល​នេះ​ប៉ូលិស​កំពុង​ បើក​ការ​ស៊ើបអង្កេត​ទៅ​លើ​ប្រព័ន្ធ​បណ្ដាញ​ ទំនាក់ទំនង​សង្គម​របស់​ជនសង្ស័យ​ជា​ខ្មាន់កាំភ្លើង​ដែល​បាន​គំរាមកំហែង​នៅ​មុន​ ពេល​មានការ​បាញ់ប្រហារ​នេះ​កើតឡើង​ ។​

​រដ្ឋាភិបាល​អា​មេ​រិ​ក​កំពុង​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ប្រើប្រាស់​កាំភ្លើង​ពាស​វាល​ពាស​កាល​នៅ​អា​មេ​រិ​ក​សម្លាប់​ មនុស្ស​យ៉ាងច្រើន​ក្នុង​មួយ​ឆ្នាំៗ​ ។​ ការ​ បាញ់ប្រហារ​បាន​ក្លាយទៅជា​ក្ដី​កង្វល់​បំផុត​ នៅ​ក្នុង​សង្គម​អា​មេ​រិ​ក​ក្នុង​ពេល​ដែល​មានការ​បាញ់ប្រហារ​តែងតែ​កើតឡើង​នៅ​ក្នុង​សាលារៀន​ រោង​ភាពយន្ដ​ និង​ទីតាំង​ យោធា​ធ្វើ​ឱ្យ​អា​មេ​រិ​ក​មាន​អារម្មណ៍​មិន​ មាន​សុវត្ថិភាព​ឡើយ​ទោះ​រស់នៅ​ក្នុង​ប្រទេស​ ដែល​មាន​សេដ្ឋកិច្ច​ខ្ពស់​បំផុត​លើ​ពិភព​ លោក​ ។​

​ការ​បាញ់ប្រហារ​នា​ពេល​កន្លង​មក​នៅ​អា​មេ​រិ​ក​ពិសេស​ការ​បាញ់ប្រហារ​ទៅ​លើ​អ្នក​សារព័ត៌មាន​ពីរ​រូប​មក​ពី​បណ្ដាញ​ទូរ​ ទស្សន៍​ CBS​ កាលពី​ថ្ងៃ​ទី​២៦​ ខែសីហា​ កន្លង​ទៅ​ក្នុង​ពេល​ដែល​កំពុង​សម្ភាសន៍​ផ្សាយ​ ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍​ធ្វើ​ឱ្យ​ពលរដ្ឋ​ អា​មេ​រិ​ក​កាន់តែ​ព្រួយបារម្ភ​ខ្លាំង​ ។​ សកម្ម​ ភាព​ខាងលើ​ធ្វើ​ឱ្យ​រដ្ឋាភិបាល​អា​មេ​រិ​កបាន​លើក​ឡើង​វិញ​នូវ​ច្បាប់​គ្រប់គ្រង​កាំភ្លើង​ ដែល​ស្នើ​ដល់​រដ្ឋាភិបាល​ត្រូវ​បាន​ព្យួរ​ចោល​ នៅ​ក្នុង​សភា​អា​មេ​រិ​ក​មិន​បាន​អនុម័ត​។​

​កាលពី​ខែកក្កដា​កន្លង​មក​ទីតាំង​យោធា​ នៅ​ទីក្រុង​ Chattanooga​ ស្ថិត​នៅ​ក្នុង​រដ្ឋ​ Tennessee​ បាន​ប្រែ​ក្លាយជា​ចំណុច​សំខាន់​ ក្នុង​ការ​ពិភាក្សា​ឥត​ឈប់​ឈរ​ក្រោយ​ពេល​ដែល​ Mohammad​ Yousuf​ Abdula-zeez​ ជនជាតិ​អា​មេ​រិ​ក​ដើម​កំណើត​គុយ​ វ៉ែត​បាន​បាញ់ប្រហារ​សម្លាប់​ទាហានជើងទឹក​វាយ​ឡើងគោក​អា​មេ​រិ​ក​៤​នាក់​និង​ នាវិក​ម្នាក់​។​ ក្រៅពី​នេះ​នៅ​មានការ​បាញ់​ ប្រហារ​នៅ​រោង​មហោស្រព​បណ្ដាល​ឱ្យ​ មាន​អ្នក​ស្លាប់​ម្នាក់​និង​រង​របួស​៨​នាក់​ស្ថិត​នៅ​ក្នុង​ទីក្រុង​ Lafayette​ ក្នុង​រដ្ឋ​ Loui-siana​ ។​ នៅ​ក្នុង​ពិធីជប់លៀង​ ក្រោយ​ការ​ ប្រគំ​តន្ដ្រី​ XFest​ នៅ​ទីក្រុង​ Modesto​ ភាគ​ខាងជើង​រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា​ពេល​នោះ​ជនជាតិ​អា​មេ​រិ​ក​ស្បែក​ខ្មៅ​ម្នា​ក់់បាន​បាញ់​ ប្រហារ​សម្លាប់​មនុស្ស​ម្នាក់​និង​៧​នាក់​ទៀត​ រង​របួស​។​

​បើ​ទោះបី​មាន​ហេតុផល​ជា​ច្រើន​ជំរុញ​ឱ្យ​មាន​អំពើ​ហិង្សា​ដោយ​កាំភ្លើង​ដូច​ជា​ការ​ ប្រកាន់​ជាតិ​សាសន៍​ ការ​សងសឹក​គ្នា​ និង​ ជនល្មើស​ជា​អ្នកមាន​ជំងឺសរសៃប្រសាទ​ ។​ល​។​ ហេតុ​ការ​ខាងលើ​បាន​ឆ្លុះ​បញ្ជាក់​ ការ​ពិត​មួយ​គួរ​ឱ្យ​ព្រួយបារម្ភ​ដោយ​ការ​ បាញ់ប្រហារ​ដោយ​កាំភ្លើង​នៅ​អា​មេ​រិ​ក​ នា​ពេល​នេះ​ហួស​ពី​សមត្ថភាព​គ្រប់គ្រង​ ហើយ​ជន​រង​គ្រោះ​គឺជា​ពលរដ្ឋ​ស្លូតត្រង់​ មិនដឹង​អី​។​ ទាំងនោះ​ហើយ​បាន​ធ្វើ​ឱ្យ​មាន​ សំណួរ​ជា​ច្រើន​បាន​ចោទសួរ​ថា​ តើ​តួនាទី​ និង​ការ​ទួល​ខុស​ត្រូវ​របស់​ថ្នាក់ដឹកនាំ​និង​ ក្រុម​អ្នក​បង្កើត​ច្បាប់​ក្នុង​ការ​គ្រប់គ្រង​ កាំភ្លើង​បែប​ណា​?

​គេ​អាច​និយាយ​បាន​ថា​ ការ​បាញ់​ ប្រហារ​នៅ​សាលា​បឋម​សិក្សា​ Sandy​ hook​ នៅ​ទីក្រុង​ Newtown​ ក្នុង​រដ្ឋ​ Conneticut​ បាន​សម្លាប់​មនុស្ស​២៦​នាក់​ ក្នុង​នោះ​មាន​កុមារ​ដល់​ទៅ​២០​នាក់​មាន​អាយុ​ពី​៦​ដល់​៨​ឆ្នាំ​កាលពី​ខែធ្នូ​ ឆ្នាំ​២០១២​ ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ការ​ចាប់ផ្ដើម​នៃ​ការ​ កែទម្រង់​ច្បាប់​គ្រប់គ្រង​សព្វាវុធ​ស្នើ​ឡើង​ដោយ​ប្រធានាធិបតី​អូ​បា​ម៉ា​។​ ប៉ុន្ដែ​មិន​ ត្រូវ​បាន​សភា​អនុម័ត​នោះ​ឡើយ​ដោយ​ សារ​តែ​ពលរដ្ឋ​អា​មេ​រិ​កមួយ​ចំនួន​ធំ​មិន​យល់ព្រម​ ។​ ការ​រក្សា​ទុក​និង​ប្រើប្រាស់​ កាំភ្លើង​បាន​ក្លាយទៅជា​ប្រពៃណី​មិន​អាច​ ខ្វះ​បាន​សម្រាប់​ពលរដ្ឋ​អា​មេ​រិ​ក​ក្នុង​ការ​ ការពារ​ខ្លួន​ដែល​កើត​មាន​តាំងពី​មុន​ទឹកដី​អា​មេ​រិ​កកើត​មាន​ម្ល៉េះ​។​ ទាំងនោះ​ហើយ​ បានជា​ការ​ប្រើប្រាស់​កាំភ្លើង​ពិបាក​ក្នុង​ការ​គ្រប់គ្រង​ ។​ កត្ដា​នេះ​ហើយ​បានជា​ប្រ​ធានា​ ធិ​បតី​អា​មេ​រិ​ក​ចេញ​ច្បាប់​គ្រប់គ្រង​កាំភ្លើង​ តឹងតែង​ទាំង​ការ​លក់​និង​ការ​ទិញ​ត្រូវ​តែ​ មាន​ប្រវត្ដិរូប​ច្បាស់លាស់​។​ លោក​ អូ​បា​ ម៉ា​ក៏​បាន​ចេញ​បញ្ជា​ឱ្យ​បិទទ្វារ​កន្លែង​លក់​កាំភ្លើង​មួយ​ចំនួន​ហើយ​ហាមប្រាម​ដាក់​ តាំង​កាំភ្លើង​លក់​ឱ្យ​ពលរដ្ឋ​គ្រប់​រូប​បាន​ ឃើញ​។​ ចំណែក​អ្នក​ដែល​មានច្បាប់​ប្រើ​ ប្រាស់​កាំភ្លើង​ត្រូវ​កំណត់​ឱ្យ​មាន​គ្រាប់​យ៉ាង​ ច្រើន​១០​គ្រាប់​ហើយ​គ្រាប់​នោះ​ជា​ប្រភេទ​គ្រាប់​មិន​អាច​បាញ់​ទម្លុះ​អាវ​ក្រោះ​ការពារ​បាន​ ។​

​ប៉ុន្ដែ​ច្បាប់​គ្រប់គ្រង​កាំភ្លើង​របស់​ប្រ​ធា​ នា​ធិ​បតី​អូ​បា​ម៉ា​បាន​ប៉ះពាល់​ដល់​ផល​ ប្រយោជន៍​របស់​ពលរដ្ឋ​និង​មន្ដ្រី​អា​មេ​រិ​កមួយ​ចំនួន​ ពិសេស​នៅ​ក្នុង​ក្រុមហ៊ុន​និង​ ក្រសួងការពារជាតិ​ដែល​មាន​ឥទ្ធិពល​ នាំ​មក​នូវ​ផល​ចំណេញ​ជា​ច្រើន​ដល់​ជាតិ​ ទាំងនោះ​ហើយ​បាន​ធ្វើ​ឱ្យ​ក្រុមហ៊ុន​ផលិត​សព្វាវុធ​មិន​អាច​បោះបង់​ចោល​ឡើយ​ ។​ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ក៏​បាន​អូស​ទាញ​តំណាង​ រាស្ដ្រ​ជា​ច្រើន​ពិសេស​មក​ពី​គណបក្ស​ សាធារណរដ្ឋ​ឱ្យ​គាំទ្រ​ដល់​ការ​ប្រើប្រាស់​ កាំភ្លើង​ជា​ប្រពៃណី​នោះ​ទៀត​ ។​ កន្លង​មក​ លោក​អូ​បា​ម៉ា​ក៏​បាន​ទទួលស្គាល់​ថា​ មិន​ អាច​ជំរុញ​សភា​អនុម័ត​ច្បាប់​ខាងលើ​បាន​ឡើយ​ ។​

​តាម​តួរ​លេខ​ពលរដ្ឋ​អា​មេ​រិ​ក​ដែល​ ស្លាប់​ពាក់ព័ន្ធ​នឹង​ការ​វាយប្រហារ​ភេរវកម្ម​ គិត​ចាប់តាំងពី​ថ្ងៃ​ទី​១១​ ខែកញ្ញា​ ឆ្នាំ​២០០១​ មក​ទល់​ពេល​នេះ​មិន​ដល់​១០០​នាក់​ផង​ ។​ ចំណែក​ពលរដ្ឋ​អា​មា​មេ​រិ​ក​ដែល​ស្លាប់​ដោយ​ សារ​តែ​ការ​បាញ់ប្រហារ​ពី​ពលរដ្ឋ​ខ្លួនឯង​ ផ្ទាល់​មាន​រាប់​ពាន់​នាក់​។​ចំពោះ​ស្ថានភាព​ខាងលើ​រដ្ឋាភិបាល​អា​មេ​រិ​កបាន​ខិតខំ​ជំរុញ​អនុម័ត​ច្បាប់​ប្រើប្រាស់​កាំភ្លើង​បើ​ទោះបី​ភាគរយ​នៃ​ការ​ទទួល​ជោគជ័យ​មាន​តិច​ ក៏​ដោយ​ ។​

​ពលរដ្ឋ​អា​មេ​រិ​ក​មាន​៣១៥​លាន​នាក់​ ប៉ុន្ដែ​មាន​កាំភ្លើង​រហូត​ដល់​ទៅ​៣១០​លាន​គ្រឿង​ត្រូវ​បាន​ប្រើប្រាស់​នៅ​ក្នុង​សង្គម​ អា​មេ​រិ​កដោយ​គ្មាន​ការ​ត្រួតពិនិត្យ​បាន​ត្រឹម​ ត្រូវ​នោះ​ឡើយ​ ។​ បើ​គិត​តាម​ចំនួន​ កាំភ្លើង​និង​ពលរដ្ឋ​អា​មេ​រិ​ក​ដែល​គ្រប់​ អាយុ​អាច​ប្រើប្រាស់​កាំភ្លើង​បាន​គឺ​ម្នាក់​ អាច​មាន​កាំភ្លើង​ប្រើប្រាស់​ដល់​ទៅ​២​ដើម​។​ទាំងនោះ​ហើយ​ក្រុម​អ្នក​បង្កើត​ច្បាប់​អា​មេ​រិ​ក​ត្រូវ​តែ​មានការ​ទទួលខុស​និង​មាន​វិធាន​ ការ​ទប់ស្កាត់​ដើម្បី​គ្រប់គ្រង​កាំភ្លើង​ឱ្យ​បាន​ល្អ​បំផុត​ចៀសវាង​សម្លាប់​មនុស្ស​ស្លូត​ ត្រង​រាប់​ពាន់​នាក់​ក្នុង​មួយ​ឆ្នាំៗ​ ពិសេស​គឺ​ ស្ដ្រី​និង​កុមារ​ដែល​ជា​ជន​រង​គ្រោះ​ធំ​ជាងគេ​នៅ​ក្នុង​អំពើ​ហិង្សា​ពាក់ព័ន្ធ​កាំភ្លើង​។​

​នៅ​ពេល​នេះ​ពលរដ្ឋ​អា​មេ​រិ​ក​មិនសូវ​ ព្រួយបារម្ភ​ពី​ការ​វាយប្រហារ​ភេរវកម្ម​ នោះ​ឡើយ​ដោយ​ក្រុម​ភេរវកម្ម​ត្រូវ​បាន​ ការពារ​តឹងតែង​ពី​ក្រុម​សន្ដិសុខ​ ចំណែក​ ការ​បាញ់ប្រហារ​ពី​ជនជាតិ​អា​មេ​រិ​ក​ផ្ទាល់​ ពិបាក​ក្នុង​ការ​ការពារ​ខ្លាំង​ណាស់​ ។​ ទាំង​ នោះ​ហើយ​បង្ក​ឱ្យ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ពី​ពលរដ្ឋ​ក៏​ដូច​ជា​រដ្ឋាភិបាល​អា​មេ​រិ​ក​។​ ប៉ុន្ដែ​ការ​ព្រួយបារម្ភ​នោះ​មិន​ត្រូវ​បាន​ដោះ​ ស្រាយ​ឱ្យ​ប្រសើរ​នោះ​ឡើយ​ ដោយសារ​ អ្នក​បង្កើត​ច្បាប់​មួយ​ចំនួន​មិន​យល់ព្រម​ឱ្យ​មានច្បាប់​គ្រប់គ្រង​ការ​ប្រើប្រាស់​កាំភ្លើង​។​

​តាម​តួលេខ​ពលរដ្ឋ​អា​មេ​រិ​កបាន​ប្រើ​ ប្រាស់​កាំភ្លើង​ច្រើន​ជាងគេ​បំផុត​នៅ​លើ​ ពិភពលោក​ហើយ​អា​មេ​រិ​ក​ក៏​មាន​ពលរដ្ឋ​ស្លាប់​ជា​ច្រើន​ដោយសារ​តែ​កាំភ្លើង​ច្រើន​ជាងគេ​ផង​ដែរ​៕​

hgmkew

...

ប្រែសម្រួល៖ ម៉ែ​វ​ សា​ធី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print