នាយ​ឧត្តមសេនីយ៍​អគ្គស្នងការ​នគរបាល​ជាតិ​ព្រមាន​រថយន្ត​ពាក់​ស្លាក​លេខ​នគរបាល​ធ្វើ​អាជីវកម្ម​

ចែករំលែក៖

​ភ្នំពេញ​៖​ នាយ​ឧត្តមសេនីយ៍​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​បាន​ហាមប្រាម​ដល់​រថយន្ត​ ពាក់​ស្លាក​នគរបាល​យក​ទៅ​ប្រកប​របរ​អាជីវកម្ម​ជា​ដាច់ខាត​ និង​មិន​អនុញ្ញាត​ឲ្យ​ជន​ណា​ដែល​មិន​ មែន​ជា​នគរបាល​ប្រើប្រាស់​ស្លាក​លេខ​នគរបាល​នោះ​ឡើយ​។​ នេះ​គឺជា​ការ​ព្រមាន​ខ្លាំងៗ​នៅ​ក្នុង​ កិច្ចប្រជុំ​ប្រចាំខែ​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​កាលពី​ព្រឹក​ថ្ងៃ​ទី​៧​ ខែតុលា​ ឆ្នាំ​២០១៥​។​

tades (1)

​ក្នុង​នោះ​ផង​ដែរ​នាយ​ឧត្តមសេនីយ៍​អគ្គស្នងការ​នគរបាល​ជាតិ​ក៏​បាន​ដាក់​ចេញ​បទបញ្ជា​ ឲ្យ​នគរបាល​ចរាចរណ៍​ត្រូវ​បង្កើន​ការ​ត្រួតពិនិត្យ​យានយន្ត​ដែល​មាន​ពាក់​ស្លាក​លេខ​នគរបាល​ទាំង​ អស់​ ហើយ​យានយន្ត​ដែល​អាច​ពាក់​ស្លាក​លេខ​នគរបាល​បាន​គឺ​មាន​តែ​រថយន្ត​របស់​អង្គភាព​ និង​ មន្ត្រី​នគរបាល​ដែល​មានការ​អនុញ្ញាត​ត្រឹមត្រូវ​ប៉ុណ្ណោះ​។​

​ជាមួយ​គ្នា​នាយ​ឧត្តមសេនីយ៍​ នេ​ត​ សា​វឿ​ន​ ក៏​បាន​ណែនាំ​បន្ថែម​ដល់​មន្ត្រី​នគរបាល​ត្រូវ​ ពង្រឹង​ការ​ការពារ​តាម​ស្ថានទូត​ កន្លែង​ដែល​ជនបរទេស​ស្នាក់​នៅ​ និង​ការពារ​សណ្តាប់ធ្នាប់​ចរាចរ​ ឲ្យ​បាន​ល្អ​ នៅ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិ​ណ្យ​នេះ​៕​

tades (3)tades (2)

...

ដោយ៖ តា​ឡឹម​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print