ចោរប្លន់​ប្រដាប់​ដោយ​អាវុធ​ដ៏​សកម្ម​នៅ​ខេត្តព្រៃវែង​ ត្រូវ​បាន​ចាប់ខ្លួន

ចែករំលែក៖

​ខេត្តព្រៃវែង​៖​ ចោរប្លន់​ប្រដាប់​អាវុធ​ម្នាក់​ ដែល​ធ្លាប់​ធ្វើ​សកម្មភាព​បាញ់​សម្លាប់​ដ៏​កក្រើក​ និង​បាន​ជាប់គុក​ជា​ច្រើន​លើក​សឹងតែ​ក្លាយជា​ផ្ទះ​ទៅ​ហើយ​នោះ​ ។

Lay-0195

កាលពី​វេលា​ម៉ោង​១​យប់​ រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​៨​ ខែតុលា​ ឆ្នាំ​២០១៥​ ត្រូវ​សមត្ថកិច្ច​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង​ ឃាត់ខ្លួន​បាន​ នៅ​ចំណុច​ភូមិ​មាន​ជ័យ​ ឃុំ​ទឹកថ្លា​ ស្រុក​ស្វាយ​អ​ន្ទ​រ​ ខេត្តព្រៃវែង​។​

​ប្រភព​ព័ត៌មាន​ពី​មន្ដ្រី​នគរបាល​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​ឈ្មោះ​ខែ​ អុល​ ភេទ​ប្រុស​ អាយុ​៤១​ឆ្នាំ​ មាន​ទីលំនៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​។​

​ប្រភព​ដដែល​បាន​បន្ដ​ឲ្យ​ដឹង​ទៀត​ថា​ ជនសង្ស័យ​ខាងលើ​នេះ​ រួម​នឹង​បក្ខពួក​ជា​ច្រើន​នាក់​ គឺជា​ចោរប្លន់​ដ៏​សកម្ម​ និង​បាន​ធ្វើ​សកម្មភាព​បាញ់​ប្លន់​ប្រជាពលរដ្ឋ​ជា​ច្រើន​ដង​កាលពី​ពេល​កន្លង​មក​។​ ក្រោយ​ពី​ជន​នេះ​បាន​ធ្វើ​សកម្មភាព​បាញ់​សម្លាប់​មនុស្ស​នៅ​ភូមិ​ព្រៃ​កំពែង​ ឃុំ​ព្រៃ​កណ្ដៀង​ ស្រុក​ពាម​រក៍​ កាលពី​ឆ្នាំ​២០១៣​ កន្លង​ទៅ​ សមត្ថកិច្ច​បាន​បន្ដ​ការ​តាមដាន​មុខសញ្ញា​រហូត​មក​ ទើប​ចាប់​បាន​នៅ​យប់​ថ្ងៃ​ទី​៨​ ខែតុលា​។​

​ក្រោយ​ការ​ចាប់ខ្លួន​ មុខសញ្ញា​មេ​ក្លោ​ង​ចោរប្លន់​រូប​នេះ​ ត្រូវ​បាន​នាំ​ខ្លួន​ ទៅ​សួរនាំ​បន្ត​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ ដើម្បី​បញ្ជូន​ខ្លួន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​៕​

...

ដោយ៖ វិបុល​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print