ភ្ជង់​គំរាម​ប្លន់​ម៉ូតូ​បាន​សម្រេច​ទាំង​ព្រឹក​នៅ​ស្ទឹង​មាន​ជ័យ ​សមត្ថកិច្ច​បង្ក្រាប​បាន​ម្នាក់​ រត់​រួច​ម្នាក់

ចែករំលែក៖

​ភ្នំពេញ​៖​ សមត្ថកិច្ច​នគរបាល​ប៉ុ​សិ៍្ត​រដ្ឋបាល​ស្ទឹង​មាន​ជ័យ សហការ​ជាមួយ​និង​កម្លាំង​ប្រជា​ការពារ​សង្កាត់​ចាប់​ឃាត់​ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​ម្នាក់​ផ្សេង​ទៀត​រត់គេច​ខ្លួន​បាត់​ស្រមោល​ក្រោយ​ពី​ក្រុម​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​ប្លន់​ម៉ូតូ​ ។

IMG-20151008-WA0093

កាលពី​វេលា​ម៉ោង​៦​និង​២៥​នាទី​ព្រឹក​ ថ្ងៃ​ទី​៨​ ខែតុលា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ជាប់​របង​ព្រះ​វិហារ​សាសនា​គ្រឹ​ស្គ​ ក្រុម​ទី​៦​ ភូមិ​ដំណាក់​ធំ​២​ សង្កាត់​ស្ទឹង​ មាន​ជ័យ​ ខណ្ឌមានជ័យ​។​

​នាយ​នគរបាល​ប៉ុ​សិ៍្ត​រដ្ឋបាល​ស្ទឹង​មាន​ជ័យ​លោក​អនុសេនីយ៍ទោ​ ម៉ៅ​ សា​វឿ​ន​ បាន​ប្រាប់​ ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា​ ក្រោយ​កើតហេតុ​ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​ប៉ុ​សិ៍្ត​សហការ​ជាមួយ​ប្រជា​ ការពារ​សង្កាត់​ចាប់​ឃាត់ខ្លួន​បាន​ម្នាក់​ឈ្មោះ​ ឌឿ​ន​ ភ័ស្ស​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ មុខរបរ​និង​ទី​លំ​ នៅ​មិន​ពិតប្រាកដ​។​ ចំណែក​បក្ខពួក​ម្នាក់​ទៀត​បាន​រត់គេច​ខ្លួន​បាត់​ជាមួយ​និង​ម៉ូតូ​១​គ្រឿង​របស់​ ជន​រង​គ្រោះ​ឈ្មោះ​ អ៊​ន​ ថា​ន់​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ មុខរបរ​រត់​ម៉ូតូឌុប​ ស្នាក់​នៅ​បន្ទប់​ជួល​ ភូមិ​ត្រ​ ពាំង​ថ្លឹង​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​នាយ​នគរបាល​ប៉ុ​សិ៍្ត​រដ្ឋបាល​ស្ទឹង​មាន​ជ័យ​ដដែល​បន្ត​ថា​ ម៉ូតូ​ដែល​ជា​របស់​ជន​រង​គ្រោះ​ ខាងលើ​ ហើយ​ត្រូវ​ជនសង្ស័យ​ភ្ជង់​ប្លន់​យក​ទៅ​បាត់​នោះ​ម៉ាក​សេ​១២៥​ ស៊េរី​២០០៩​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​1AH-8472​។​ ដោយឡែក​ម៉ូតូ​១​គ្រឿង​ដែល​ជា​មធ្យោបាយ​របស់​ក្រុម​ជនសង្ស័យ​ត្រូវ​បាន​ដកហូត​នាំ​យក​មក​រក្សា​ ទុក​នៅ​ស្នាក់​ការ​ប៉ុ​សិ៍្ត​នោះ​ ម៉ាក​សេ​១២៥​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​1O-5922​។​ អាវុធ​ខ្លី​១​ ដើម​ម៉ាក​កា​៥៩​ ពុំ​ត្រូវ​បាន​ដកហូត​នោះ​ទេ​ជនសង្ស័យ​ម្នាក់​បាន​រត់គេច​ខ្លួន​។​

​អ៊​ន​ ថា​ន់​ ជា​ជន​រង​គ្រោះ​បាន​បញ្ជាក់​ប្រាប់​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ជនសង្ស័យ​ម្នាក់​ ដែល​សមត្ថកិច្ច​ចាប់ខ្លួន​នេះ​ បាន​ហៅ​គាត់​ឲ្យ​ឌុ​ប​គេ​ចេញពី​បុរី​ពិភព​ថ្មី​ក្នុងភូមិ​ត្រពាំង​ថ្លឹង​ឆ្ពោះ​មក​ ម្តុំ​ច្រមុះជ្រូក​ស្ទឹង​មាន​ជ័យ​ប្រហែល​ម៉ោង​៦​ព្រឹក​មិ​ញ​នេះ​ ពេល​មក​ដល់​ច្រមុះជ្រូក​ស្ទឹង​មាន​ជ័យ​គេ​ ឲ្យ​គាត់​ឌុ​ប​ត្រឡប់​ទៅ​វិញ​ភូមិ​ត្រពាំង​ថ្លឹង​ ហើយ​ក៏​ត្រឡប់​មក​វិញ​ត្រង់​ចំណុច​កើតហេតុ​ក្បែរ​ព្រះ​វិ​ ហា​សាសនា​គ្រឹ​ស្ទ​ជនសង្ស័យ​ក៏​ឲ្យ​គាត់​ឈប់​ម៉ូតូ​។​

អ៊​ន​ ថា​ន់​ បន្ត​ថា​ នៅ​ពេល​នោះ​ជនសង្ស័យ​ ម្នាក់​នេះ​គេ​ឈរ​រេ​រ៉ៗ​ ហើយ​ប្រាប់​ថា​គេ​ឈរ​ចាំ​យក​អីវ៉ាន់​បន្តិចទៀត​មក​ដល់​ហើយ​។​ ស្រាប់តែ​មួយ​ សន្ទុះ​ក្រោយមក​ក៏​មាន​ជនសង្ស័យ​ម្នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​សេ​១២៥​នេះ​មក​ឈប់​ក្បែរ​គាត់​ហើយ​ ដក​កាំភ្លើងខ្លី​ភ្ជង់​គំរាម​គាត់​ឲ្យ​ដើរ​ចេញពី​ម៉ូតូ​របស់​គាត់​ប្រហែល​៥​ម៉ែត្រ​ ពេល​នោះ​ជនសង្ស័យ​នោះ​ ក៏​ឡើង​ជិះ​ម៉ូតូ​របស់​គាត់​ចេញ​ទៅ​កើត​ ហើយ​ជនសង្ស័យ​ម្នាក់​នេះ​ក៏​ជិះ​ម៉ូតូ​របស់​ចេញ​ទៅ​ប្រហែល​ ៣០​ម៉ែត្រ​ក៏​ជិះ​ត្រឡប់​មក​រក​គាត់​វិញ​ ពេល​នោះ​គាត់​ក៏​ស្រែក​ឆោឡោ​ជនសង្ស័យ​នេះ​ក៏​ផ្តួល​ម៉ូតូ​រត់​ គាត់​ក៏​ចាប់​ប្រតាយប្រតប់​។​ ពេល​នោះ​សមត្ថកិច្ច​ក៏​បាន​មក​ដល់​ជួយ​អន្តរាគមន៍​ចាប់ខ្លួន​នាំ​មក​ កាន់​ស្នាក់​ការ​ប៉ុ​សិ៍្ត​រដ្ឋបាល​ស្ទឹង​មាន​ជ័យ​តែ​ម្តង​។​

​បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ស្ថិត​ក្រោម​ការ​សាកសួរ​របស់​សមត្ថកិច្ច​ប៉ុ​សិ៍្ត​រដ្ឋបាល​ស្ទឹង​មាន​ ស្ទឹង​មាន​ជ័យ​ ដើម្បី​កសាង​សុំ​ណំ​រឿង​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ​ចាត់​ ការ​បន្ត​ទៅ​តាម​នីតិវិធី​ច្បាប់​៕​

IMG-20151008-WA0092 IMG-20151008-WA0116

...

ដោយ៖ តា​ឡឹម​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print