ភ្នំពេញ៖ សមត្ថកិច្ចនគរបាលប៉ុសិ៍្តរដ្ឋបាលស្ទឹងមានជ័យ សហការជាមួយនិងកម្លាំងប្រជាការពារសង្កាត់ចាប់ឃាត់ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកម្នាក់ផ្សេងទៀតរត់គេចខ្លួនបាត់ស្រមោលក្រោយពីក្រុមជនសង្ស័យបានធ្វើសកម្មភាពប្លន់ម៉ូតូ ។
កាលពីវេលាម៉ោង៦និង២៥នាទីព្រឹក ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥ នៅចំណុចជាប់របងព្រះវិហារសាសនាគ្រឹស្គ ក្រុមទី៦ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹង មានជ័យ ខណ្ឌមានជ័យ។
នាយនគរបាលប៉ុសិ៍្តរដ្ឋបាលស្ទឹងមានជ័យលោកអនុសេនីយ៍ទោ ម៉ៅ សាវឿន បានប្រាប់ ឲ្យដឹងកាលពីម្សិលមិញថា ក្រោយកើតហេតុជនសង្ស័យត្រូវបានកម្លាំងប៉ុសិ៍្តសហការជាមួយប្រជា ការពារសង្កាត់ចាប់ឃាត់ខ្លួនបានម្នាក់ឈ្មោះ ឌឿន ភ័ស្ស ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរនិងទីលំ នៅមិនពិតប្រាកដ។ ចំណែកបក្ខពួកម្នាក់ទៀតបានរត់គេចខ្លួនបាត់ជាមួយនិងម៉ូតូ១គ្រឿងរបស់ ជនរងគ្រោះឈ្មោះ អ៊ន ថាន់ ភេទប្រុស អាយុ២២ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅបន្ទប់ជួល ភូមិត្រ ពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
នាយនគរបាលប៉ុសិ៍្តរដ្ឋបាលស្ទឹងមានជ័យដដែលបន្តថា ម៉ូតូដែលជារបស់ជនរងគ្រោះ ខាងលើ ហើយត្រូវជនសង្ស័យភ្ជង់ប្លន់យកទៅបាត់នោះម៉ាកសេ១២៥ ស៊េរី២០០៩ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1AH-8472។ ដោយឡែកម៉ូតូ១គ្រឿងដែលជាមធ្យោបាយរបស់ក្រុមជនសង្ស័យត្រូវបានដកហូតនាំយកមករក្សា ទុកនៅស្នាក់ការប៉ុសិ៍្តនោះ ម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1O-5922។ អាវុធខ្លី១ ដើមម៉ាកកា៥៩ ពុំត្រូវបានដកហូតនោះទេជនសង្ស័យម្នាក់បានរត់គេចខ្លួន។
អ៊ន ថាន់ ជាជនរងគ្រោះបានបញ្ជាក់ប្រាប់ឲ្យដឹងថា មុនពេលកើតហេតុជនសង្ស័យម្នាក់ ដែលសមត្ថកិច្ចចាប់ខ្លួននេះ បានហៅគាត់ឲ្យឌុបគេចេញពីបុរីពិភពថ្មីក្នុងភូមិត្រពាំងថ្លឹងឆ្ពោះមក ម្តុំច្រមុះជ្រូកស្ទឹងមានជ័យប្រហែលម៉ោង៦ព្រឹកមិញនេះ ពេលមកដល់ច្រមុះជ្រូកស្ទឹងមានជ័យគេ ឲ្យគាត់ឌុបត្រឡប់ទៅវិញភូមិត្រពាំងថ្លឹង ហើយក៏ត្រឡប់មកវិញត្រង់ចំណុចកើតហេតុក្បែរព្រះវិ ហាសាសនាគ្រឹស្ទជនសង្ស័យក៏ឲ្យគាត់ឈប់ម៉ូតូ។
អ៊ន ថាន់ បន្តថា នៅពេលនោះជនសង្ស័យ ម្នាក់នេះគេឈររេរ៉ៗ ហើយប្រាប់ថាគេឈរចាំយកអីវ៉ាន់បន្តិចទៀតមកដល់ហើយ។ ស្រាប់តែមួយ សន្ទុះក្រោយមកក៏មានជនសង្ស័យម្នាក់ជិះម៉ូតូ១គ្រឿងម៉ាកសេ១២៥នេះមកឈប់ក្បែរគាត់ហើយ ដកកាំភ្លើងខ្លីភ្ជង់គំរាមគាត់ឲ្យដើរចេញពីម៉ូតូរបស់គាត់ប្រហែល៥ម៉ែត្រ ពេលនោះជនសង្ស័យនោះ ក៏ឡើងជិះម៉ូតូរបស់គាត់ចេញទៅកើត ហើយជនសង្ស័យម្នាក់នេះក៏ជិះម៉ូតូរបស់ចេញទៅប្រហែល ៣០ម៉ែត្រក៏ជិះត្រឡប់មករកគាត់វិញ ពេលនោះគាត់ក៏ស្រែកឆោឡោជនសង្ស័យនេះក៏ផ្តួលម៉ូតូរត់ គាត់ក៏ចាប់ប្រតាយប្រតប់។ ពេលនោះសមត្ថកិច្ចក៏បានមកដល់ជួយអន្តរាគមន៍ចាប់ខ្លួននាំមក កាន់ស្នាក់ការប៉ុសិ៍្តរដ្ឋបាលស្ទឹងមានជ័យតែម្តង។
បច្ចុប្បន្នជនសង្ស័យកំពុងស្ថិតក្រោមការសាកសួររបស់សមត្ថកិច្ចប៉ុសិ៍្តរដ្ឋបាលស្ទឹងមាន ស្ទឹងមានជ័យ ដើម្បីកសាងសុំណំរឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យចាត់ ការបន្តទៅតាមនីតិវិធីច្បាប់៕
ដោយ៖ តាឡឹម