លោក​ នុ​ត​ ពុធ​ដា​រ៉ា​ កាន់បិណ្ឌ​វេ​ណ​ទី​១០​ នៅ​វត្ត​ព្រែក​ជ្រៃ​

ចែករំលែក៖

ភ្នំពេញ៖ ​នៅ​ព្រឹក​ថ្ងៃ​ទី​០៧​ ខែតុលា​ ឆ្នាំ​២០១៥​ ត្រូវ​នឹង​ថ្ងៃ​ពុធ​ ទី​១០​ រោច​ ខែភទ្របទ​ ឆ្នាំមមែ​ សប្តស័ក​ ព​.​ស​ ២៥៥៩​ លោក​ នុ​ត​ ពុធ​ដា​រ៉ា​ អភិបាល​ នៃ​គណៈ​អភិបាល​ខណ្ឌដង្កោ​ រួម​ជាមួយនឹង​សមាជិក​សមាជិកា​ ក្រុមប្រឹក្សា​ខណ្ឌ​ គណៈ​អភិបាល​ មន្ត្រីរាជការ​សាលា​ខណ្ឌ​ និង​សង្កាត់​ ព្រមទាំង​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ដង្កោ​ បាន​ចូលរួម​កាន់បិណ្ឌ​វេ​ណ​ទី​១០​ នៅ​វត្ត​ជ្រោយ​បទុម​ ហៅ​ព្រែក​ជ្រៃ​ ស្ថិត​ក្នុងភូមិ​បា​គូ​ សង្កាត់​ដង្កោ​ ខណ្ឌដង្កោ​។​

dakor (2)

​លោក​ នុ​ត​ ពុធ​ដា​រ៉ា​ អភិបាល​ខណ្ឌ​ បាន​ថ្លែង​អំពី​ប្រពៃណី​របស់​ខ្មែរ​យើង​ដែល​ត្រូវ​បាន​ប្រជាពលរដ្ឋ​ខ្មែរ​ថែរក្សា​ទុក​តាំងពី​បុរាណកាល​មក​ ហើយ​ពិធីបុណ្យ​កាន់បិណ្ឌ​ ភ្ជុំបិណ្ឌ​ ត្រូវ​បាន​ប្រារ​ព​ឡើងជា​រៀង​រាល់​ឆ្នាំ​ដើម្បី​ឧទ្ទិស​កុសល​ជូន​ដល់​បុព្វ​រី​ជន​ ដែល​បាន​ចែក​ឋាន​នៅ​កាន់​បរមលោក​ទៅ​ហើយ​ ដើម្បី​ទទួល​បាន​សេចក្តីសុខ​ សិរី​សួស្តី​ សម្រាប់​ការ​រស់នៅ​ ប្រកប​របរ​ទទួលទាន​ផ្ទាល់ខ្លួន​ផង​ដែរ​។​ ។​ ជាមួយនឹង​ការ​ធ្វើបុណ្យ​ប្រពៃណី​នេះ​ ក៏​ជា​ការ​បង្ហាញ​អំពី​ការ​រីក​ចម្រើន​ របស់​ប្រទេស​ជាតិ​ ទាំង​លើ​វិស័យ​ពុទ្ធចក្រ​ និង​អាណាចក្រ​ ទាំង​ផ្នែក​សេដ្ឋកិច្ច​ និង​សង្គមកិច្ច​ ក្រោម​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ជា​នាយក​រដ្ឋមន្ត្រី​។​

​ក្នុង​ឱកាស​នោះ​ លោក​អភិបាល​ខណ្ឌ​ បាន​នាំ​យក​នូវ​ថវិកា​ និង​សម្ភារៈ​ ដើម្បី​ចូលរួម​កាន់បិណ្ឌ​វេ​ណ​ទី​១០​ រួម​មាន​៖​ អង្ករ​ ០២​បាវ​ មី​ ០៧​កេស​ ទឹកក្រូច​ ០៧​កេស​ ទឹក​សុទ្ធ​ ០៧​កេស​ ផ្លែ​ឈើ​ ០២​កន្ត្រក​ បច្ច័យ​រៀប​ជើង​បិណ្ឌ​ ១​លាន​រៀល​ បច្ច័យ​កសាង​ ១​លាន​រៀល​ ប្រគេន​ព្រះ​ចៅអធិការ​ ២​ម៉ឺន​រៀល​ និង​ព្រះសង្ឃ​ ៦​អង្គ​ ក្នុង​មួយ​អង្គ​ ១​ម៉ឺន​រៀល​ ៕

dakor (1)dakor (3)

...

ដោយ៖ ភា​រ៉ា​ ដង្កោ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print